ណៃ វ៉ង់ដា៖ នៅកម្ពុជា ពលរដ្ឋអស់សិទ្ធិក្នុងការបញ្ចេញមតិ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៥ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 10, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងនយោយ គឺជារឿងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិ«ពលរដ្ឋ និងសិទ្ធិនយោបាយ»។ ហើយប្រជាពលរដ្ឋទាំងអស់ ក៏មានសិទ្ធិទទួលបានព័ត៌មាន មានសិទ្ធិនូវការបញ្ចេញមតិ ជាមួយនឹងការវិភាគ សព្វបែបយ៉ាង គ្រប់រឿងរ៉ាវ រួមទាំងបញ្ហា«នយោបាយ»ផង។ ប៉ុន្តែប្រទេសកម្ពុជា ពលរដ្ឋមិនមានសិទ្ធិដូច្នេះនោះទេ។ សេរីភាពនៃការបញ្ចេញមតិ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា មានការធ្លាក់ចុះ គួរអោយព្រួយបារម្ភ។ នេះជាការលើកឡើង របស់អនុប្រធានអង្កេតការសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា។
លោកបានពន្យល់ថា ប្រសិនបើប្រទេសនោះ ជាប្រទេសប្រជាធិបតេយ្យពិតប្រាកដនោះ គេ (នាយករដ្ឋមន្រ្តី ឬប្រធានាធិបតី) ឲ្យប្រជាពលរដ្ឋគេមានសិទ្ធិ ក្នុងការបញ្ចេញ មតិ«នយោបាយ»។ លោកបន្តថា ពលរដ្ឋនៃប្រទេសនោះ គេហ៊ានរហូតដល់ រិះគន់«ថ្នាក់ដឹកនាំជាន់ខ្ពស់»ទៀត ដូចជានាយករដ្ឋមន្រ្តី ប្រធានាធិបតី និងខ្សែរាជវង្សជាដើម។
លោកបានលើកជាឧទាហរណ៍ថា៖ «នៅប្រទេសអង់គ្លេស សារព័ត៌មាន មានសិទ្ធិរិះគន់ដល់រាជវង្ស។ ប្រសិនរាជវង្សនោះ ប្រព្រឹត្តិអ្វីខុស ធ្វើអ្វីខុស អាចផ្សព្វផ្សាយ អាចរិះគន់បាន។ គ្មានបុគ្គលណាមួយ ដែលនៅលើច្បាប់នោះទេ។ គ្មានបុគ្គលណាមួយ ដែលអស្ចារ្យបំផុត ដែលមិនអាច ឲ្យគេរិះគន់ទេ។ លើកលែងតែព្រះមហាក្សត្រ បើត្រឹមតែខ្សែររាជវង្សនោះ គឺអាចស្ថិត នៅក្រោមការររិះគន់ តិះតៀនស្ថាបនាបាន។»
យ៉ាងណាវិញ សម្រាប់ប្រទេស ដែល«គោរព»លិទ្ធិប្រជាធិបតេយ្យ ពិតប្រាកដនោះ លោកបានថា គេ (នាយករដ្ឋមន្រ្តី ឬប្រធានាធិតី) អនុញ្ញាតឲ្យពលរដ្ឋរបស់គេ សម្តែងតួរជា«អាយ៉ង» ដែលហៅថា«សភាត្រាប់» ឬនិយាយឲ្យអាក្រក់ស្តាប់ គេហៅថា «សភាអាយ៉ង» ក្នុងការធ្វើការវិភាគ និងបង្ហាញ ដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹង ពីដំណើរការនៅក្នុងសភានោះ មានប្រជាធិបតេយ្យប៉ុណ្ណា។
លោកបន្ថែមថា ដូចករណីនៃការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា តាំងពីថ្ងៃដំបូងនោះ ជាការចាប់ខ្លួន និងឃុំខ្លួនដោយខុសច្បាប់ ទៅហើយ។ លោកបន្តថា ការលើកឡើងនេះ មិនមែនមានន័យថា អ្នកនយោបាយ មិនអាចត្រូវបានចាប់ខ្លួននោះទេ តែអ្វីដែលសំខាន់ គាត់ជាសមាជិកព្រឹទ្ធសភា។ លោកបានថ្លែងឲ្យដឹងថា៖ «សមាជិកព្រឹទ្ធសភានេះមួយ សមាជិករដ្ឋសភានេះមួយ ឬមន្រ្តីសិទ្ធិមនុស្ស គេមានអាវក្រោះ គេមានអភ័យឯកសិទ្ធិរបស់គេ។ ហេតុអ្វីពួកគេចាំមាន? ព្រោះសម្រាប់ឲ្យពួកគេ និយាយកិច្ចការទាំងឡាយណា ដែលពលរដ្ឋធម្មតា មិនអាចនិយាយកើត មិនអាចមកសម្ភាសកើត និងមិនអាចធ្វើការបកស្រាយបាន។ (...) ការបកស្រាយ ការដេញដោល ការនិយាយស្តីតែងមានខុស និងត្រូវ តែបើប្រជាពលរដ្ឋសាមញ្ញងាយណាស់ ក្នុងការជាប់ពន្ធនាគារ ព្រោះគ្មានអភ័យឯកសិទ្ធិ។ (...) ចាប់សមាជិក “សភា” ដាក់ពន្ធនាគារ ដោយមិនគិតពីអភ័យឯកសិទ្ធិ ហើយមិនមានបទល្មើសជាក់ស្តែង ទៅទៀតនោះ អាហ្នឹងជារឿងចាប់ខ្លួន និងឃុំខ្លួនដោយខុសច្បាប់ ពិតប្រាកដហើយ។»
លោក ណៃ វ៉ង់ដា បានពន្យល់ទៀតថា៖ «អ្នកមានអំណាច ជាអ្នកកាន់ចង្កូតរថយន្ត។ បើអ្នកកាន់ចង្កូតរថយន្តនោះ ចេះតែបើកបរ ហើយវារអិលធ្លាក់ៗៗ វាគ្រោះថ្នាក់ទាំងអស់គ្នា។ ហើយវាមិនមែន តែគ្រោះថ្នាក់ប្រជាពលរដ្ឋទេ គ្រោះថ្នាក់ទាំងថៃកុង គ្រៅថ្នាក់ទាំងព្រូ គ្រោះថ្នាក់ទាំងអស់គ្នា។ (...) យើងត្រូវតែជួយរំលឹកគ្នា ឃើញខុសយើងថាខុស ឃើញត្រូវយើងថាត្រូវ បើសិនជាត្រូវ យើងអបអសាទរលើកទឹកចិត្តឲ្យធ្វើទៀត ប៉ុន្តែរាល់ការចាប់ចងទាំងឡាយណា រាល់ការដាក់ទោសទណ្ឌទាំងឡាយណា ដែលមិនត្រូវនឹងច្បាប់ (ចែង) យើងត្រូវតែហ៊ានតម្រែតម្រង់មកវិញ។»
» សូមស្តាប់ និងទស្សនានូវការបកស្រាយទាំងស្រុង ដូចខាងក្រោម៖