All Articles of MONOROOM.info

លីវើភូល៖ កិច្ចសន្យា​ថ្មី ស្តេវ៉ិន ចឺរ៉ាដ ជា​អាជីវកម្ម​ដ៏​ធំ

លីវើភូល៖ កិច្ចសន្យា​ថ្មី ស្តេវ៉ិន ចឺរ៉ាដ ជា​អាជីវកម្ម​ដ៏​ធំ

គ្រូបង្វឹកក្រុមលីវើភូល (Liverpool) លោកប្រេដិន រ៉ដចឺ (Brendan Rodgers) ជឿជាក់ថា ការសម្រេចចិត្ត ពង្រីកកិច្ចសន្យា​របស់កីឡាករ ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) គឺជាអាជីវកម្មដ៏ធំធេងបំផុតសម្រាប់ក្រុមហង្សក្រហម នៅក្នុងរដូវក្តៅនេះ ដោយសារតែឥទ្ធិពលរបស់ប្រធានក្រុមរូបនេះ។


កីឡាករ ស្តេវ៉ិន ចឺរ៉ាដ ប្រធានក្រុមកីឡាករលីវើភូល។ (រូបថត Getty Images)

ខណៈនេះដែរ លោករ៉ដចឺ កំពុងតែបន្តស្វែងរកកីឡាករល្អៗមួយចំនួនទៀត មកអភិវឌ្ឍន៏ក្រុម និងព្យាយាមឲ្យអស់​លទ្ធភាព ដើម្បីរក្សារទុកខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ឲ្យនៅក្នុង កីឡាដ្ឋាន អេនហ្វៀល (Anfield) ជាបន្ត។ គ្រូបង្វឹករូបនេះ បានលើកឡើងថា ការបន្ថែមកិច្ចសន្យា២ឆ្នាំ របស់ចឺរ៉ាដ កាលពីខែមុន ពិតជាធ្វើឲ្យគាត់មានការកក់ក្តៅ និងរីករាយបំផុត។

[...]
វត្តមាន ហ៊ុន សែន បង្ហាញ​ពី​ភ្លើង​ខៀវ​សម្រាប់​ជំនួប​ជា​មួយ សម រង្ស៊ី

វត្តមាន ហ៊ុន សែន បង្ហាញ​ពី​ភ្លើង​ខៀវ​សម្រាប់​ជំនួប​ជា​មួយ សម រង្ស៊ី

ភ្នំពេញ៖ បន្ទាប់ពីបាត់មុខ មួយរយៈចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត លោក ហ៊ុន សែន បានបង្ហាញខ្លួនជាថ្មី តាម​កញ្ចក់ទូរទស្សន៍នានាក្នុងស្រុក ដោយបានបង្ហាញនូវផ្លួវវិជ្ជមានមួយ ជាមួយនិងលោក សម រង្ស៊ី ក្នុងការរៀបចំ​រដ្ឋាភិបាល​ថ្មី​នេះ។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងចុះទៅពិនិត្យការសាងសង់ ស្ពានអាកាសក្នុង​ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃពុធទី៣១ ខែកក្កដា ម្សិលម៉ិញនេះ លោកហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្រ្តីចាំផ្ទះ បាន​បកស្រាយបញ្ជាក់ទៅនឹងពាក្យចចាមអារ៉ាម ចំពោះអវត្តមានរបស់លោកថា [...]

អ្នក​រាយ​ការណ៍​ពិសេស​អ​.ស.ប ស៊ូប៊ែឌី អំពាវ​នាវ​ឲ្យ​មាន​ការ​ស្ងប់​ស្ងៀម និង​ផ្សះផ្សារ

អ្នក​រាយ​ការណ៍​ពិសេស​អ​.ស.ប ស៊ូប៊ែឌី អំពាវ​នាវ​ឲ្យ​មាន​ការ​ស្ងប់​ស្ងៀម និង​ផ្សះផ្សារ

លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) បានថ្លែងនៅថ្ងៃពុធទី៣១ខែកក្កដានេះ ដោយបានសារទរ​ការ​បោះឆ្នោតជាសកល ប្រព្រឹត្តិទៅនៅថ្ងៃទី២៨ខែកក្កដានៅកម្ពុជា ហើយទទន្ទឹមនឹងនេះ លោកក៏បានធ្វើសេចក្ដីអំពាវនាវ​ផងដែរ នូវការរក្សាភាពស្ងប់ស្ងៀម និងការផ្សះផ្សារនយោបាយមួយ។

លោកបានសាទរការបោះឆ្នោតនៅកម្ពុជា ដោយបានហៅការបោះឆ្នោតនេះថា ជាភស្ដុតាងនៃភាពចាស់ទុំ ខាង​នយោបាយរបស់កម្ពុជា។ លោកបន្ថែមថា «ខ្ញុំសូមសាទរ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានសម្ដែងសិទ្ធិរបស់ពួកគេ ក្នុងការបោះឆ្នោត ប្រកបដោយសន្តិវិធីដ៏អស្ចារ្យ»។

លោក ស៊ូប៊ែឌី បានសង្គត់ធ្ងន់ថា៖ «នៅក្នុងការតម្កល់ផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ខ្ញុំសូមអំពា​វនាវនៅពេលនេះ នូវការផ្សះផ្សារនយោបាយ និងការស្ងប់ស្ងៀម»។

ហើយលោកក៏បានបញ្ជាក់ផងដែរថា ជាបន្តរទៅទៀត គេត្រូវការបន្ថែម​ល្បឿនឲ្យបានលឿនជាងមុន នូវការកែទម្រង់នៃស្ថាប័នជាតិទាំងឡាយ [...]

សម រង្ស៊ី-កឹម សុខា៖ ប្ដេជ្ញា​ចំពោះ​អ្នក​គាំទ្រ​ថា​ផ្លាស់​ប្តូរ​ឲ្យ​បាន​ដាច់​ខាត

សម រង្ស៊ី-កឹម សុខា៖ ប្ដេជ្ញា​ចំពោះ​អ្នក​គាំទ្រ​ថា​ផ្លាស់​ប្តូរ​ឲ្យ​បាន​ដាច់​ខាត

មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងមានប្រជាប្រិយភាពបានប្ដេជ្ញា ចំពោះហ្វូងអ្នកគាំទ្ររបស់ខ្លួនថា នឹងធ្វើការផ្លាស់ប្តូរ​ឲ្យ​បានក្នុងពេលឆាប់ៗ ខណៈលទ្ធផលនៃការបោះឆ្នោតកំពុងជួបភាពចម្រូងចម្រាស។ ការសន្យានេះធ្វើឡើង​នៅព្រឹក​ថ្ងៃ​ទី៣១​ខែកក្កដា ក្នុងវេទិការបញ្ចេញមតិ លើភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលរៀបចំឡើងដោយគណបក្ស​សង្រ្គោះ​ជាតិ។


លោក កឹម សុខា និងលោក សម រង្ស៊ី ឈរពីលើរានហាន នៃអាគារគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងទៅកាន់អ្នកគាំទ្រថា៖ «យើងថ្នាក់ដឹកនាំគណបក្ស​សង្រ្គោះជាតិ សន្យាជាមួយបងប្អូនថា យើងនឹងបំពេញបំណងបងប្អូន"ផ្លាស់ប្តូរ"ឲ្យបានជាដាច់ខាត»។

ការថ្លែងអះអាងនេះ ធ្វើឡើងក្រោយពេលលទ្ធផលបណ្តោះអាសន្ន [...]

វិភាគ៖ នៅ​ពេល​​ដែល​​រាស្ត្រ​​ជ្រើស​​រើស​ការ​អនុវត្ត​ច្បាប់​ដោយ​ខ្លួន​ឯង ...

វិភាគ៖ នៅ​ពេល​​ដែល​​រាស្ត្រ​​ជ្រើស​​រើស​ការ​អនុវត្ត​ច្បាប់​ដោយ​ខ្លួន​ឯង ...

តើនរណាខ្លះដែលអង្គុយរងចាំវេន ឲ្យអំពើអយុត្តិធម៌ នឹងធ្លាក់មកដល់ខ្លួន? តើនរណាខ្លះ ដែលរស់ស្រួលតែខ្លួនឯង ហើយ​មិន​ងាកមើលអ្វីៗនៅជុំវិញខ្លួន? តើនរណាខ្លះ ដែលមិនបានគិតដល់អនាគតកូនចៅ និងសង្គមដែលខ្លួនត្រូវរស់នៅជាមួយ រាប់​សិប​ឆ្នាំទៅមុខ? ... មានសំនួរបែបនេះ ច្រើនរាប់មិនអស់។ ប៉ុន្តែសំនួរមួយ ដែលសំខាន់ជាងគេ មានតែមួយសំនួរ​ប៉ុណ្ណោះ៖ តើគេ​ត្រូវ​ទៅពឹងនរណា? ហេតុនេះហើយ ទើបប្រជារាស្ត្រម្ចាស់ឆ្នោត បានជ្រើសរើសផ្លូវមួយ នោះគឺការពារ​«តម្លៃនៃ​សន្លឹកឆ្នោត»របស់​ខ្លួន ដោយបានអនុវត្តន៍ច្បាប់ដោយខ្លួនឯង។


រាស្ត្រដែលយំសោកស្តាយ អង្គអតីតព្រះមហាក្សត្រ។ តើមាននរណា ទៅបង្ខំពួកគាត់ឬទេ? ឬជាឆាកល្ខោន? មិនមែន​ទាំងអស់។ តែជាទឹកចិត្តរាស្ត្រ ដែលស្រឡាញ់មេដឹកនាំ !!! (រូបថត MONOROOM.info/ O. Vary)

ប្រទេសកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...