All Articles of MONOROOM.info

កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ៖ សិស្ស​ប្រលង​បាក់​ឌុប ព្រួយ​ខ្លាច​រត់​មិន​ទាន់

កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ៖ សិស្ស​ប្រលង​បាក់​ឌុប ព្រួយ​ខ្លាច​រត់​មិន​ទាន់

ស្របពេល ដែលការប្រលងបាក់ឌុបជិតមកដល់ សិស្សម្នាក់ៗហាក់មានការព្រួយបារម្ភ និងសង្វាតក្នុង​សិក្សាជាង​ឆ្នាំមុនៗ ព្រោះតែកំណែរទម្រង់ថ្មីលើវិស័យអប់រំ ដែលធ្វើឱ្យពួកគេភ័យព្រួយ ខ្លាចប្រលងធ្លាក់។


គ្រូបង្រៀន កំពុងបង្ហាត់របៀបគិតលេខទៅកូនសិស្ស។ (រូបថត unesco.org)

ការអប់រំ - នៅសល់តែរយៈពេលជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រលងថ្នាក់សញ្ញាប័ត្រ​ទុតិយភូមិ​ របស់​សិស្ស​ថ្នាក់ទី១២ ឬការប្រលងបាក់ឌុបនឹងមកដល់ ដែលការប្រឡងនេះនឹងប្រព្រឹត្តទៅ រយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែសីហា ខាងមុខនេះ។

ក្រោយពេលដែលក្រសួងអប់រំ បានចេញវិធានការរឹតបន្តឹងចំពោះការប្រឡង បាក់ឌុបក្នុងឆ្នាំថ្មីនេះ សិស្សភាគច្រើន​សុទ្ធតែបានសម្តែងក្តីព្រួយបារម្ភ ខ្លាចថា [...]

គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​ពោធិ៍សាត់ ស្លាប់​មនុស្ស​៨​នាក់ (vdo)

គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​ពោធិ៍សាត់ ស្លាប់​មនុស្ស​៨​នាក់ (vdo)

ហេតុការណ៍ដ៏តក់ស្លុត នៅថ្ងៃទី១២ ខែកក្កដា បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលធ្វើឲ្យមនុស្សទាំង៨នាក់ បានស្លាប់ទាំងអស់ ក្នុងនោះមាន​មនុស្ស​ប្រុស​៥នាក់ ស្រី២នាក់ និងកុមារីអាយុ១០ឆ្នាំម្នាក់។ ព្រឹត្តិការណ៍ដែលបាន​បង្កឲ្យភ្ញាក់ផ្អើលដ៏ខ្លាំងក្លា បានកើតឡើង​ បន្ទាប់ពីរថយន្តកុងតឺន័របានដាច់កង់ រេ​ចង្កូត​បុករថយន្តហាយឡែនមួយ ក្នុងទិសដៅបញ្ច្រាសទិសគ្នា នៃគ្រោះថ្នាក់ចរាចរមួយ លើដងផ្លូវជាតិលេខប្រាំ។


គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ ភូមិថ្កូល ស្រុកក្រគរ ខេត្តពោរសាត់។ (រូបថត ហ្វេសប៊ុក)

គ្រោះថ្នាក់ចរាចរណ៍ - រថយន្តប្រភេទហាយឡែននេះ ត្រូវបានម្ចាស់រថយន្ដ ទើបនឹងទិញ​បានពីបីថ្ងៃ​មុនប៉ុណ្ណោះ មុននឹងជួបហេតុការណ៍អាក្រក់។ [...]

«បាវចនា​ជាតិ»​ក្នុង​សញ្ញាបត្រ​នៅ​កម្ពុជា មាន​លក្ខណៈ​ដូច​ភ្លើង​«ស្តុប»

«បាវចនា​ជាតិ»​ក្នុង​សញ្ញាបត្រ​នៅ​កម្ពុជា មាន​លក្ខណៈ​ដូច​ភ្លើង​«ស្តុប»

សញ្ញាបត្រភាគច្រើន ដែលចេញដោយក្រសួងអប់រំ និងស្ទើរគ្រប់កម្រិត មិនថាថ្នាក់មធ្យមសិក្សា ថ្នាក់ឧត្តមសិក្សា និង​ថ្នាក់មន្រ្តីជាន់ខ្ពស់នោះទេ មានពីរប្រភេទ គឺ«មានបាវចនា និងគ្មានបាវចនា»។ តើការដាក់ ឬការមិនដាក់​«បាវចនា»​នេះ មានន័យថាម៉េច?


សញ្ញាបត្រមួយចំនួន របស់និស្សិតបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅកម្ពុជា។

សញ្ញាបត្រ - «ជាតិ សាសនា ព្រះមហាក្សត្រ» ជាបាវចនាជាតិមួយរបស់ប្រទេសកម្ពុជា ដែលស្តែងនូវការប្រតិបត្តិ​យ៉ាងម៉ត់ចត់ របស់ប្រជាជាតិខ្មែរទៅលើជាតិ សាសនា និងព្រះមហាក្សត្រ និងបានបញ្ចូលទៅក្នុង«រដ្ឋធម្មនុញ្ញ» ដែលជាច្បាប់កំពូលរបស់ប្រទេសផងដែរ។

យ៉ាងណាក៏ដោយ គេសង្កេតឃើញថា មានសញ្ញាបត្រភាគច្រើន និងស្ទើរគ្រប់កម្រិត [...]

ផ្លូវថ្នល់ ដែល​ពិបាក​ធ្វើ​ដំណើរ​ជាង​គេ​ក្នុង​ពិភពលោក (vdo)

ផ្លូវថ្នល់ ដែល​ពិបាក​ធ្វើ​ដំណើរ​ជាង​គេ​ក្នុង​ពិភពលោក (vdo)

ដោយសារតែសណ្ឋានដី នៅទីនោះមានរលកចលនា ជាញឹកញាប់ ដូច្នេះការធ្វើផ្លូវថ្នល់ សម្រាប់ចរាចរណ៍​សាធារណៈ នៅក្បែរទីក្រុងរ៉ូស្តូវ (Rostov - ខាងត្បូងនៃប្រទេសរ៉ូស្ស៊ី) ពិតជាមិនអាចទៅរួចឡើយ។


ផ្លូវថ្នល់ នៅក្បែរទីក្រុង រ៉ូស្តូវ ភាគខាងត្បូងនៃប្រទេសរ៉ូស្សី។ (រូបថតផ្តិតពីវីដេអូ)

ប្លែកៗ - បើអ្នករអ៊ូរទាំ ក្នុងការធ្វើដំណើរតាមផ្លូវថ្នល់ណាមួយ នៅប្រទេសកម្ពុជានោះ សូមអ្នកទស្សនា​ស្ថានភាព​ផ្លូវថ្នល់ដ៏រន្ធត់មួយនេះ នៅក្នុងប្រទេសរ៉ូស្ស៊ី ហើយវានឹងធ្វើឲ្យអ្នកគិតថា នឹងមិនមានផ្លូវថ្នល់ណាផ្សេងដូច នៅក្នុង​ពិភពលោក​ឡើយ។

ផ្លូវថ្នល់មួយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង រ៉ូស្តូវ ផ្នែកខាងត្បូងនៃប្រទេសរ៉ូស្ស៊ី [...]

យុវជន​ដាំ​ដើម​ឈើ​៩​ដើម ដើម្បី​ឧទ្ទិស​ដល់​ព្រះ​បរម​រតនកោដ្ឋ

យុវជន​ដាំ​ដើម​ឈើ​៩​ដើម ដើម្បី​ឧទ្ទិស​ដល់​ព្រះ​បរម​រតនកោដ្ឋ

ទន្ទឹមនឹងពិធីដង្ហែនិងតម្កល់ ព្រះបរមអដ្ឋិព្រះករុណា សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលត្រូវបានធ្វើ​នៅ​រាជធានីភ្នំពេញនោះ ប៉ុន្តែយុវជនមួយចំនួន បានជ្រើសរើសចេញទៅ ដាំកូនឈើនៅតាមខេត្ត ខាងក្រៅរាជធានី ដើម្បី​ឧទ្ទិស​ដល់ព្រះបរមរតនកោដ្ឋទៅវិញ។


ក្រុមយុវជនដែលចូលរួមទិវាបរិស្ថានពិភពលោក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

រំលឹកស្នារព្រះហស្ថ - តាមមើលទៅ ការគោរពស្រលាញ់ ចំពោះអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ពីសំណាក់​ប្រជាពលរដ្ឋ នៅតែមានកម្លាំងខ្លាំងក្លា មិនបាត់បង់ឡើយ។ បើទោះបីជាទ្រង់ បានឃ្លាតឆ្ងាយទៅក៍ដោយ ប៉ុន្តែស្នា​ព្រះហស្ថ ដែលព្រះអង្គបានកសាងឡើង បានស្ថិតនៅក្នុងក្រអៅបេះដូងពួកគេរៀងរហូត។ ដូច្នេះហើយបានយុវជន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...