Cambodia’s Got Talent៖ ជីវិតកម្សត់ ធ្វើឱ្យកុមារ យឿន ពិសី ជាប់លេខ១
ម្ចាស់ជ័យលោភីនៃកម្មវិធី Cambodia’s Got Talent ត្រូវបានគេរំពឹងថា គឺជាបេក្ខជនដែលទទួលបាន ប៉ូតុងមាសទាំង៤ កាលពីវគ្គដំបូង Judge Audition។ ប៉ុន្តែមិនដូច្នោះទេ អ្នកដែលទទួលបាននូវជ័យលោភី ចំណាត់ថា្នក់លេខ១ ក្នុងរដូវកាលទីមួយនេះ គឺកុមារា យឿន ពិសី។ ពិសី ត្រូវបានទស្សនិកជន យ៉ាងច្រើនលើសលប់ បោះឆ្នោតគាំទ្រឱ្យទទួលបានជ័យជំនះ ដ៏មហាសាលមួយនេះ។
ម្ចាសជ័យលោភីលេខ របស់កម្មវិធីនេះ ទួលបានទឹកប្រាក់១០០លានរៀល ស្រាបៀរអង្គរចំនួន៣០កេស ទឹកបរិសុទ្ធអង្គរពូរ៉ូចំនួន១០កេស និងក្លាយទៅជាសិល្បៈករជំនាន់ថ្មី របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។
ពិការភ្នែកតាំងពីកំណើត និងមានស្រុកកំណើតនៅខេត្តកំពង់ចាម កុមារ យឿន ពិសី ជាកូនទីពីរ ក្នុងគ្រួសារក្រីក្រមួយ មានបងប្អូន៧នាក់ និងជាសិស្សនៃសាលាអង្គការថ្មី។ «បទជីវិតក្មេងកម្សត់» ដែលម្ចាស់ជ័យលោភី អាយុ១៥ឆ្នាំរូបនេះ បានធ្វើការបកស្រាយ គឺរឿងជាពិតរបស់កុមារ ដែលខិតខំតស៊ូរហូតមានថ្ងៃនេះ [...]