ធ្លាក់ដុំទឹកកកប៉ុន«ពងមាន់» នៅប៉ារីស មុនរដូវក្ដៅមកដល់ (pic-vdo)
អាកាសធាតុបានផ្លាស់ប្ដូរ នៅទ្វីបអ៊ឺរ៉ុបខាងលិច បានបង្កឲ្យមានព្យុះភ្លៀងធ្លាក់ខ្លាំងក្លា រួមនឹងដុំទឹកកកធ្លាក់ដែលមានទំហំធំៗ មិនសូវដែលធ្លាប់ជួប ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ នៅប្រទេសបារាំង តំបន់ដែលប៉ះពាល់ខ្លាំងជាងគេ មានទាំងការខូតខាតសម្ភារៈ និងផ្ទះសម្បែងជាច្រើន រាប់ចាប់ផ្ដើមពីផ្នែកខាងជើង ទៅដល់ផ្នែកខាងលិចជាប់មហាសមុទ្រអាត្លង់ទីក ដោយឆ្លងកាត់តាមរដ្ឋធានីប៉ារីសនោះផង។
ដុំទឹកកកធ្លាក់ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។ (រូបថតឯកសារ)
គ្រោះធម្មជាតិ - គ្រាន់តែនៅក្នុងតំបន់ជាយក្រុងប៉ារីស (Val d'Oise) តែមួយប៉ុណ្ណោះ ភ្នាក់ងារជួយសង្គ្រោះ ប្រមាណ ជា១៥០នាក់ ត្រូវបានដាក់ពង្រាយឲ្យធ្វើអន្តរាគមន៍ បន្ទាប់ពីបានទទួលការហៅទូរស័ព្ទ [...]