ធ្លាក់​ដុំ​ទឹកកក​ប៉ុន​«ពង​មាន់» នៅ​ប៉ារីស មុន​រដូវ​ក្ដៅ​មកដល់ (pic-vdo)

អាកាសធាតុបានផ្លាស់ប្ដូរ នៅទ្វីបអ៊ឺរ៉ុបខាងលិច បានបង្កឲ្យមានព្យុះភ្លៀងធ្លាក់ខ្លាំងក្លា រួមនឹងដុំទឹកកកធ្លាក់​ដែល​មាន​ទំហំធំៗ មិនសូវដែលធ្លាប់ជួប ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ នៅប្រទេសបារាំង តំបន់ដែលប៉ះពាល់ខ្លាំងជាងគេ មាន​ទាំងការខូតខាតសម្ភារៈ និងផ្ទះសម្បែងជាច្រើន រាប់ចាប់ផ្ដើមពីផ្នែកខាងជើង ទៅដល់ផ្នែកខាងលិចជាប់​មហាសមុទ្រ​អាត្លង់ទីក ដោយឆ្លងកាត់តាមរដ្ឋធានីប៉ារីសនោះផង។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី៩ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាកាសធាតុបានផ្លាស់ប្ដូរ នៅទ្វីបអ៊ឺរ៉ុបខាងលិច បានបង្កឲ្យមានព្យុះភ្លៀងធ្លាក់ខ្លាំងក្លា រួមនឹងដុំទឹកកកធ្លាក់​ដែល​មាន​ទំហំធំៗ មិនសូវដែលធ្លាប់ជួប ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ នៅប្រទេសបារាំង តំបន់ដែលប៉ះពាល់ខ្លាំងជាងគេ មាន​ទាំងការខូតខាតសម្ភារៈ និងផ្ទះសម្បែងជាច្រើន រាប់ចាប់ផ្ដើមពីផ្នែកខាងជើង ទៅដល់ផ្នែកខាងលិចជាប់​មហាសមុទ្រ​អាត្លង់ទីក ដោយឆ្លងកាត់តាមរដ្ឋធានីប៉ារីសនោះផង។


ដុំទឹកកកធ្លាក់ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។ (រូបថតឯកសារ)

គ្រោះធម្មជាតិ - គ្រាន់តែនៅក្នុងតំបន់ជាយក្រុងប៉ារីស (Val d'Oise) តែមួយប៉ុណ្ណោះ ភ្នាក់ងារជួយសង្គ្រោះ ប្រមាណ ជា១៥០នាក់ ត្រូវបានដាក់ពង្រាយឲ្យធ្វើអន្តរាគមន៍ បន្ទាប់ពីបានទទួលការហៅទូរស័ព្ទ ស្រែករកជំនួយប្រមាណជា ១៥០០ដង នៅក្នុងយប់ថ្ងៃអាទិត្យ ឆ្លងមកថ្ងៃចន្ទ។ របាយការណ៍មួយ ពីតំបន់នោះ បានឲ្យដឹងថា៖ «មានការ​ខូតខាត​សម្ភារៈជាច្រើន ក្នុងនោះរាប់ទាំងដំបូលផ្ទះ ត្រូវបានខ្យល់ព្យុះបំប៉ើងទៅបាត់ និងបាក់បែកដោយសារដុំទឹកកក កញ្ចក់​បង្អួច ឬទ្វា ត្រូវបានបំបែក និងតំបន់ទាបៗមួយចំនួន ត្រូវបានជន់លិចដោយទឹកភ្លៀង»។

អ្នកនាំពាក្យឲ្យភ្នាក់ងារជួយសង្គ្រោះ បានថ្លែងឲ្យដឹងដែរថា៖ «ចរាចរណ៍នៅតាមដងផ្លូវ មានភាពរអាក់រអួលខ្លាំង ប៉ុន្តែ​មិនមានរបាយការណ៍បង្ហាញពីគ្រោះថ្នាក់អ្វីឡើយ»។

ដុំទឹកកកប៉ុនៗពងមាន់ បានធ្លាក់ចុះយ៉ាងគំហុក នៅក្នុងតំបន់មួយទៀត (Yvelines) ជាប់រដ្ឋធានីប៉ារីសដែរ តែមិនបាន​ធ្វើឲ្យមនុស្សណាម្នាក់រងរបួសឡើយ។ អាជ្ញាធរតំបន់នេះ បានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ភ្នាក់ងារ​ជួយសង្គ្រោះ ប្រមាណជា៤០០នាក់ ត្រូវបានបញ្ជាឲ្យចេញធ្វើប្រតិបត្តិការ បន្ទាប់ពីបានទទួលទូរស័ព្ទស្រែករកជំនួយ ប្រមាណជា៤៤៨ដង»។

អ្នកជំនាញខាងឧត្តុនិយមបាននិយាយថា ហេតុការណ៍ធ្លាក់ដុំទឹកកក នេះអាចនឹងមានរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ​ខាង​មុខនេះ ហើយបញ្ជាក់ថា ក្នុងមួយឆ្នាំវាអាចកើតឡើងពី៣ទៅ៤ដងជាមធ្យម៕

សូមទស្សនារូបថត និងវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...