ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​១៦ខ្នង ឃ្លាំង​ធំៗ​២ នៅ​ស្រុក​ពញ្ញាឮ

ផ្ទះរបស់ប្រជាពលរដ្ឋ ប្រមាណ១៦គ្រួសារ នៅក្នុងភូមិពោធិ៍មង្គល ត្រូវបានខ្យល់ធម្មជាតិ គួចបក់ប៉ើង​ដំបូល​ផ្ទះ​មួយ​ចំនួន។ លោកមេភូមិបានឲ្យដឹងថា ប្រឈមនឹងការខូចខាត ភ្លាមៗនេះ ខាងបញ្ជាការឃុំ បានជួយ​ផ្តល់​ជំនួយ ប្រមាណ​១១៦៩ដុល្លា ដើម្បី​ជួយ​ពលរដ្ឋ​ដែល​កំពុងខ្វះខាត។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 04, 2015
  • ប្រធានបទ: គ្រោះធម្មជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្ទះប្រជាពលរដ្ឋអស់ចំនួន១៦គ្រួសារ ឃ្លាំងធំៗពីរ ក្នុងនោះឃ្លាំង របស់ក្រុមហ៊ុនឯកជនមួយ និងឃ្លាំងស្រូវ​ក្នុង​ភូមិមួយ ត្រូវបានបំផ្លាញ ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង ប្រមាណ២២យប់ ថ្ងៃទី០២ ចូល​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។ នេះបើតាមការ​អះអាង របស់លោក ភារម្យ មេភូមិពោធិ៍មង្គល។

លោកមេភូមិ បានឲ្យដឹងទៀតថា ចំពោះស្ថានការភ្លាមៗ ខាងបញ្ជាការឃុំ បានចុះមកដល់កន្លែងកើតហេតុ ដើម្បី​ធ្វើការពិនិត្យជាក់ស្តែង តាមខ្នងផ្ទះនីមួយៗ រួចផ្តល់ជូននូវសំណង តាមការខូចខាត (មានតិចមានច្រើន) ធ្វើ​យ៉ាងណាឲ្យពលរដ្ឋ មានលទ្ធភាពជួសជុលផ្ទះ ដែលខូចខាតនោះ អាចស្នាក់នៅធម្មតាវិញ ឲ្យទាន់ពេល​វេលា។

តែការចែកចាយជំនួយ តាមតិចតាមច្រើន ទៅតាមការខូចខាតនេះ ទំនងជាមិនបានទៅដល់អ្នកភូមិ ដែល​មាន​លំនៅដ្ឋានខូចខាត បានទាន់ភ្លាមៗទាំងអស់គ្នាឡើយ។ អ្នកស្រី លឹម សុឃិម ដែលជា​ពលរដ្ឋ​រង​គ្រោះម្នាក់ ក្នុង​ចំណោមពលរដ្ឋរងគ្រោះ អស់ផ្ទះសម្បែងជាច្រើនខ្នងនោះ បានមានប្រសាសន៍ថា គ្មានខាងណា ជួយ​គ្រួសារ​អ្នកស្រីទេ នៅពេលចុះត្រួតពិនិត្យ ដើរទៅដើរមកហួសផ្ទះគាត់រហូត។ មកទល់នឹង​ពេលនេះ អ្នកស្រី​ថា​ផ្ទះ​អ្នកស្រី​ដែល​ខូចដំបូល និងកន្លែងផ្សេងទៀត នៅមិនទាន់បានរៀបចំឡើងវិញទេ។

តាមការបញ្ជាក់ របស់លោក ញឹម ចេត មេឃុំព្រែកតាទែន បានឲ្យដឹងពីការខ្វះចន្លោះនេះថា គ្មានគ្រួសារណា មិនទទួលបានជំនួយ ពីបញ្ជាការឃុំនោះទេ គឺគ្រាន់តែទៅមិនទាន់ទៅដល់។ លោកបានប្រាប់ហេតុផល​ដូច្នេះ​ថា៖ «នៅពេលទៅដល់ មានបញ្ជាពីថ្នាក់លើបន្ទាន់ថា ត្រូវចេញទៅជួបចៅហ្វាយស្រុក ហេតុនេះបានជា​មាន​អ្នក​ភូមិ​ខូចខាតផ្ទះខ្លះ ប្រាប់ថាមិនទាន់បានទទួល»។

យ៉ាងណា លោកមេភូមិតបានបញ្ជាក់ផងដែរថា ជំនួយមួយចំនួននេះ បានជួយតែក្រុមពលរដ្ឋ ដែលគ្មាន​លទ្ធភាព​ប៉ុណ្ណោះ ចំពោះឃ្លាំងទំនិញធំៗទាំងពីរនោះ ខាងឃុំមិនបានជួយទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...