Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

នាង សុឃុន៖ ហ៊ុន សែន​«ក្បត់​ជាតិ» រឿង​កោះ​ត្រល់ (vdo)

នាង សុឃុន៖ ហ៊ុន សែន​«ក្បត់​ជាតិ» រឿង​កោះ​ត្រល់ (vdo)

បើតុលាការឈរលើអំណាច«ឆន្ទានុសិទ្ធិ» ដើម្បីប្រយោជន៍សាធារណៈ ប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍ជាតិជាធំ តាមឯកសារដែលបានដាក់ទៅនេះ«ធួន»ល្មម នឹងអាចឲ្យតុលាការលើករឿងនេះមកជជែកដេញដោល និងធ្វើការ​អង្កេតបានហើយ។ នេះជាការលើកឡើងរបស់លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ជាមួយនឹងជំនឿថា លោក ហ៊ុន សែន នឹងត្រូវរងនូវការចោទប្រកាន់មួយយ៉ាងធ្ងន់ធ្ងរ ពី«ទោសក្បត់ជាតិ ជាប់ទោសមួយជីវិត»។


លោក នាង សូឃុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទិ៧ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ក្រោយពីបានដាក់ឯកសារបន្ថែមទៅតុលាការ រឿង​ប្តឹង​លោកបាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៧ [...]

កម្លាំង​បង្រ្កាប​កុបកម្ម ជាង​២​ពាន់​នាក់​ធ្វើ​សមយុទ្ធ កំញើញ​ថ្ងៃ​៨​មីនា?

កម្លាំង​បង្រ្កាប​កុបកម្ម ជាង​២​ពាន់​នាក់​ធ្វើ​សមយុទ្ធ កំញើញ​ថ្ងៃ​៨​មីនា?

កងកម្លាំងចម្រុះយ៉ាងហោច ជាង២ពាន់នាក់នៅរសៀលថ្ងៃទី០៦ ខែមីនា នេះ ត្រូវបានរដ្ឋាភិបាលគ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ពង្រាយឲ្យធ្វើសមយុទ្ធបង្រ្កាបបាតុកម្ម នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ការធ្វើ​សមយុទ្ធនេះ គឺស្រប​ពេលដែលសហជីពយ៉ាងតិច១៨ និងសកម្មជនសិទ្ធិមនុស្សមួយចំនួនទៀត បានប្ដេជ្ញាថា នឹងធ្វើ​វេទិការសាធារណៈ និងបាតុកម្ម នៅថ្ងៃទី០៨ និងទី១២ មីនា តាមការគ្រោងទុក បើទោះមិនមានការអនុញ្ញាត​ពី​អាជ្ញាធរ​ក៏ដោយ។


កងកម្លាំងប្រមូលគ្នាធ្វើសមយុទ្ធកណ្ដាលក្រុង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

សុវត្ថិភាព - មន្រ្តីអ្នកនាំពាក្យកងរាជអាវុធហត្ថជាតិ លោក ខេង ទីតូ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ [...]

កម្ពុជា៖ ពង្រាង​ច្បាប់​ធានា​ឯករាជ្យភាព​របស់​តុលាការ នឹង​បញ្ចប់​ឆាប់ៗ

កម្ពុជា៖ ពង្រាង​ច្បាប់​ធានា​ឯករាជ្យភាព​របស់​តុលាការ នឹង​បញ្ចប់​ឆាប់ៗ

សេចក្តីព្រាងច្បាប់ចំនួន៣ ដើម្បីធានាដល់ឯករាជ្យភាពរបស់តុលាការ ដែលអង្គការសង្គមស៊ីវិលបានទទួចចង់​ជា​យូរមកហើយនោះ នឹងបញ្ចប់នៅសប្តាហ៍នេះ ដើម្បីបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិភាក្សា ក្រោយពីលោកនាយករដ្ឋមន្ត្រី​បាន​ប្រកាសថា នឹងត្រូវអនុម័តដាក់ឲ្យប្រើប្រាស់នៅក្នុងឆមាសទី១ នៅក្នុងឆ្នាំ២០១៤។ ច្បាប់ចំនួនបីនោះ មានច្បាប់​ស្តី​ពីការរៀបចំ និងការប្រព្រឹត្តទៅនៃតុលាការ ច្បាប់​ស្តីពីការបង្កើតឧត្តម​ក្រុម​ប្រឹក្សា​អង្គចៅក្រម និងច្បាប់ស្តីពី​លក្ខន្តិក្កៈ​ចៅក្រមនិងព្រះរាជអាជ្ញា។

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមាណិត អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងឲ្យដឹងថា [...]

ជនជាតិ​ដើម​ខេត្ត​ព្រះ​វិហារ បារម្ភ​ក្រុមហ៊ុន​ចិន​ព័ទ្ធ​យក​ដី និង​ប្រាសាទ

ជនជាតិ​ដើម​ខេត្ត​ព្រះ​វិហារ បារម្ភ​ក្រុមហ៊ុន​ចិន​ព័ទ្ធ​យក​ដី និង​ប្រាសាទ

តំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិច កួយ ពីខេត្តព្រះវិហារ បានឡើងមករាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែមីនា​នេះ ដើម្បីដាក់ញ្ញត្តិ​ទៅក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌ ស្នើឲ្យមានការដោះស្រាយបញ្ហាដីធ្លី និងអន្តរាគមរឿង​គ្រឹះប្រាសាទបូរាណ និងវត្ថុបុរាណមួយចំនួន កប់ក្នុងដីដែលក្រុមហ៊ុនចិនបានឈូសឆាយប៉ះ និងមានបំណងប្រមូល​យកនូវវត្ថុបុរាណ​ទាំងនោះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ស៊ឹង ស៊ាំ តំណាងសហគមឃុំប្រមេ។


សកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋជនជាតិដើម កួយ នៅខេត្តព្រះវិហារ។ (រូបថត វិទ្យុអាស៊ីសេរី)

បុរាណវត្ថុ - តំណាងសហគមនឃុំប្រមេអ្នកស្រី ស៊ឹង ស៊ាំ បានថ្លែងប្រាប់ទស្សនាវដ្ដី

សារាចរ​០១​រដ្ឋាភិបាល ទាក់​ទង​ដី​ជនជាតិ​ដើម​ភាគ​តិច ក្លាយ​ជា​មុខ​របរ?

សារាចរ​០១​រដ្ឋាភិបាល ទាក់​ទង​ដី​ជនជាតិ​ដើម​ភាគ​តិច ក្លាយ​ជា​មុខ​របរ?

«រដ្ឋាភិបាលបានបញ្ចុះបញ្ចូលជនជាតិដើមភាគតិច តាមរយៈក្រុមនិស្សិតស្ម័គ្រចិត្ត ឲ្យទទួលយកដីជា​លក្ខណៈបុគ្គល​ឯកជនធ្វើឲ្យប៉ះពាល់វប្បធម៌ ប្រពៃណីជនជាតិដើមភាគតិច រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងបាត់បង់នូវសិទ្ធិ​ពិសេសក្នុងការការពារព្រៃបរិដ្ឋានជុំវិញខ្លួនគាត់។ (...) រដ្ឋាភិបាលត្រូវតែធ្វើការចុះបញ្ជីជាដីសមូហភាព សម្រាប់ពួក​គាត់។» នេះជាការលើកឡើងរបស់លោកចាន់ សុវ៉េត អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក។


ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី។ (រូបថតឯកសារ២០០៦ MONOROOM.info/Bunthoeun Chea)

សិទ្ធិដីធ្លី - បទបញ្ជាលេខ០១ របស់រដ្ឋាភិបាល បានអនុត្តតាម«គោលនយោបាយចាស់ សកម្មភាពថ្មី»។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...