CCHR ចេញរបាយការណ៍ ស្ដីពីភាពអយុត្តិធម៌ក្នុងសាលាឧទ្ធរណ៍
របាយការណ៍លើកទីប្រាំពីរ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្តីពីភាពអយុត្តិធម៌នៅសាលាឧទ្ធណ៍ ត្រូវបានចេញផ្សាយក្នុងអំឡុងពេល ដែលលោក សូរិយា ស៊ូប៊ែរឌី មានវត្តមាននៅកម្ពុជា។
ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - ក្នុងថ្ងៃទី២៣ ខែមិថិនា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) បានធ្វើការវាយតម្លៃលើការគោរពសិទ្ធិ និងការជំនុំជម្រះដោយយុត្តិធម៌នៃសាលាឧទ្ធរណ៍។
យោងតាមរបាយការណ៍នេះ បើទោះបីជាសាលាឧទ្ធរណ៍បានបង្ហាញខ្លួនឯងថាមានការគោរពច្បាប់ គោរពនីតិវិធី ក្នុងការធានាបាននូវសិទ្ធិទទួលការជម្រះ ប្រកបដោយយុត្តិធម៌ក៏ដោយ តែប្រជាពលរដ្ឋភាគច្រើននៅតែបង្ហាញពីការព្រួយបារម្ភ ដែលភាពយុត្តិធម៌នេះ [...]