CCHR ចេញ​របាយ​ការណ៍ ស្ដី​ពី​ភាព​អយុត្តិធម៌​ក្នុង​សាលា​ឧទ្ធរណ៍

របាយការណ៍លើកទីប្រាំពីរ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្តីពីភាពអយុត្តិធម៌នៅសាលាឧទ្ធណ៍ ត្រូវបាន​ចេញផ្សាយក្នុងអំឡុងពេល ដែលលោក សូរិយា ស៊ូប៊ែរឌី មានវត្តមាននៅកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របាយការណ៍លើកទីប្រាំពីរ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្តីពីភាពអយុត្តិធម៌នៅសាលាឧទ្ធណ៍ ត្រូវបាន​ចេញផ្សាយក្នុងអំឡុងពេល ដែលលោក សូរិយា ស៊ូប៊ែរឌី មានវត្តមាននៅកម្ពុជា។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - ក្នុងថ្ងៃទី២៣ ខែមិថិនា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) បានធ្វើការ​វាយ​តម្លៃលើការគោរពសិទ្ធិ និងការជំនុំជម្រះដោយយុត្តិធម៌នៃសាលាឧទ្ធរណ៍។

យោងតាមរបាយការណ៍នេះ បើទោះបីជាសាលាឧទ្ធរណ៍បាន​បង្ហាញ​ខ្លួនឯងថាមានការគោរពច្បាប់ គោរពនីតិវិធី ក្នុងការធានាបាននូវសិទ្ធិទទួលការជម្រះ ប្រកបដោយយុត្តិធម៌ក៏ដោយ តែប្រជា​ពលរដ្ឋភាគច្រើននៅតែបង្ហាញពី​ការព្រួយបារម្ភ ដែលភាពយុត្តិធម៌នេះ អាចមានតែសម្រាប់អ្នកមានអំណាច ឬបក្សពួកនិយម។ ភាពមិនឯករាជ្យ​មួយ​របស់តុលាការកម្ពុជា អាចកើតឡើងដោយលក្ខណៈប្រព័ន្ធ ដែលជាបញ្ហាសំខាន់មួយ និងត្រូវធ្វើការកំណែទម្រង់​នូវ​បញ្ហាទាំងនេះ។

លោក ឌុច ពិសិទ្ធិ អ្នកសម្របសម្រួលមជ្ឈមណ្ឌលសិទ្ធិមនុស្ស បានបង្ហាញនូវកិច្ចស្វាគមន៍ ចំពោះការបិទផ្សាយ​កាលបរិច្ចេទជាសាធារណៈ អំពីការជំនុំជំរះរបស់សាលាឧទ្ធណ៍នេះ។ លោកបានបន្តថា ពិសេសេការជូនដំណឹង​ទៅ​ដល់ពិរុទ្ធជន ឬជនដែលត្រូវជាប់ចោទ បានដឹងពីដំណឹងនៃការបើកសវនាការរបស់ខ្លួនជាមុន។ យ៉ាងនេះក្តី លោក​នៅតែបង្ហាញពីការព្រួយបារម្ម និងត្រូវដោះស្រាយជាបន្ទាន់ថា «ចៅក្រមត្រូវតែពន្យល់ អំពីសិទ្ធិដល់ពិរុទ្ធជន។ (...) ត្រូវសម្រួលជាមួយមន្រ្តីពន្ធនាគារព ឲ្យបានកាន់តែល្អប្រសើរដើម្បីធានាថា ពិរុទ្ធជននិងមានវត្តមាននៅក្នុង​ពេល​សវនាការ។ គំរូនេះនឹងផ្តល់ផលជាវិជ្ជមានសម្រាប់តុលាការនៅកម្ពុជា។»

នេះជាគម្រោងសង្កេតការណ៏ នៃសវនាការ ឬការអនុវត្តន៏របស់សាលាឧទ្ធរណ៍ ដែលជារបាយការណ៏លើកដំបូង របស់ ម.ស.ម.ក ក៏បានវិភាគទិន្នន័យបង្ហាញថា គុណភាពនៃភស្តុតាង ដែលបានបង្ហាញ នៅមានលក្ខណៈខ្វះខាត និងគំរាមកំហែង ដែលសិទ្ធិទទួលបានការ ផ្តន្ទាទោសឲ្យហួសពីវិមតិសង្ស័យ ព្រមទាំងបង្ហាញថា សាលដីកាក្នុង​សំនុំរឿង​ភាពច្រើន មិនបានប្រកាសដោយយោងមាត្រាច្បាប់ ឬភស្តុតាងនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...