តុលាការ​ចេញ​ដីកា ឲ្យ​ចាប់​ជំនួយការ​តំណាង​រាស្ត្រ​២នាក់​ទៀត

ជំនួយការពីរនាក់ ឲ្យតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ទំនងជាត្រូវបាន តុលាការសាលាដំបូង ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន កាលពី​ថ្ងៃ​សុក្រ​មុន​នេះ។ នេះបើតាមសារព័ត៌មាន ដើមអំពិល ដែលចេញផ្សាយឲ្យដឹង នៅ​ព្រឹក​នេះ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 09, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើដីកាចាប់ខ្លួន ធ្វើទៅលើជំនួយការពីររូប របស់តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ពិតជាមានមែន​នោះ នឹង​ធ្វើឲ្យការតាមចាប់ខ្លួន មានចំនួនឡើងដល់ ១៨នាក់ ដែលក្នុងនោះ ១៤នាក កំពុងត្រូវបានឃុំខ្លួន និង​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​រួចហើយ។

សារព័ត៌មានក្នុងស្រុក ឈ្មោះ ដើមអំពិល បានស្រង់សម្ដី មន្ត្រីតុលាការរាជធានីភ្នំពេញ មកផ្សាយឲ្យដឹង នៅ​ព្រឹកថ្ងៃទី៩ ខែសីហានេះថា ជំនួយការតំណាងរាស្ត្រពីរនាក់ ម្នាក់ជាជំនួយការ របស់លោក រៀល ខេមរិន្ទ្រ និង​ម្នាក់ទៀតជាជំនួយការ របស់លោក គង់ សុភា ដែលលោកទាំងពីរ សុទ្ធតែជាតំណាងរាស្ត្រ មណ្ឌលស្វាយរៀង មកពីគណបក្សប្រឆាំង ត្រូវបានតុលាការចេញដីកា ឲ្យចាប់ខ្លួនកាលពីថ្ងៃសុក្រ ទាក់ទងនឹងព្រឹត្តិការណ៍ កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។

មកទល់នឹងពេលនេះ តុលាការបានចាប់ខ្លួន និងធ្វើការឃុំខ្លួន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន១៤នាក់​ហើយ ទាក់ទងនឹងព្រឹត្តិការណ៍ នៃការប្រើប្រាស់អំពើហិង្សា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅស្ពាននាគ ក្បែរ​ទីលានប្រជាធិបតេយ្យ។ ក្នុងចំណោមនោះ អ្នកគាំទ្រ១១នាក់ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ ពី៧ ទៅដលើ២០ឆ្នាំ ដោយចោទ ពីបទ«ដឹកនាំ និងចូលរួមធ្វើកុបកម្ម» នៅក្នុងព្រឹត្តិការណ៍ខាងលើ។

កាលពីពេលថ្មីៗនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី បានចេញដីកាចាប់ខ្លួន អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ៥នាក់ ក្នុងនោះអាជ្ញាធរចាប់ខ្លួន បានតែបីនាក់ប៉ុណ្ណោះ ដោយពីរនាក់ទៀត កំពុងស្ថិតក្រោម ការតាមស្វែងរកខ្លួននៅឡើយ។

អ្នកទាំងពីរនាក់ ដែលជាជំនួយការអ្នកតំណាងរាស្ត្រ ហើយត្រូវតុលាការចេញដីកាចាប់ខ្លួនខាងលើ មិនត្រូវ​បាន​បង្ហើបឲ្យដឹង ពីអត្តសញ្ញាណនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...