សហគមរងគ្រោះនឹងជម្លោះដីធ្លី រងចាំដំណោះស្រាយពីសាលារាជធានី
ក្តីសង្ឃឹមដែលប្រជាពលរងគ្រោះ ពីការបាត់បង់ដីធ្លី ផ្ទះសំបែង គឺរពឹងថាថ្ងៃណាមួយ នឹងមានដំណោះស្រាយពី សាលារាជធានីភ្នំពេញក្នុងផ្តល់ផ្ទះ និងដីធ្លីជូនពួកគេវិញ តែផ្ទុយទៅវិញក្តីសង្ឃឹមដែលប្រជាពលរដ្ឋរងចាំនោះ ហាក់នៅវែងឆ្ងាយនៅឡើយ។
ក្រុមអ្នកតវ៉ាដោយសារការបណ្ដេញចេញ និងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅមុខសាលារាជធានីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤។ (រូបថត សហការី)
ដីធ្លី - ពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីតំបន់បឹងកក់ និងសហគមន៍បូរីកីឡា បានចេញតវ៉ាជាថ្មី នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤នេះ ក្នុងការអោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដោះស្រាយជម្លោះដ៏រាំរ៉ៃរបស់ពួកគេ ដែលមានរយៈពេលមិនតិចជាង៧ឆ្នាំមកហើយ។
[...]