សហគម​រង​គ្រោះ​នឹង​ជម្លោះ​ដីធ្លី រង​ចាំ​ដំណោះស្រាយ​ពី​សាលា​រាជធានី

ក្តីសង្ឃឹមដែលប្រជាពលរងគ្រោះ ពីការបាត់បង់ដីធ្លី ផ្ទះសំបែង គឺរពឹងថាថ្ងៃណាមួយ នឹងមានដំណោះស្រាយពី សាលារាជធានីភ្នំពេញក្នុងផ្តល់ផ្ទះ និងដីធ្លីជូនពួកគេវិញ តែផ្ទុយទៅវិញក្តីសង្ឃឹមដែលប្រជាពលរដ្ឋរងចាំនោះ ហាក់នៅវែង​ឆ្ងាយ​នៅឡើយ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្តីសង្ឃឹមដែលប្រជាពលរងគ្រោះ ពីការបាត់បង់ដីធ្លី ផ្ទះសំបែង គឺរពឹងថាថ្ងៃណាមួយ នឹងមានដំណោះស្រាយពី សាលារាជធានីភ្នំពេញក្នុងផ្តល់ផ្ទះ និងដីធ្លីជូនពួកគេវិញ តែផ្ទុយទៅវិញក្តីសង្ឃឹមដែលប្រជាពលរដ្ឋរងចាំនោះ ហាក់នៅវែង​ឆ្ងាយ​នៅឡើយ។


ក្រុមអ្នកតវ៉ាដោយសារការបណ្ដេញចេញ និងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅមុខសាលារាជធានីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤។ (រូបថត សហការី)

ដីធ្លី - ពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីតំបន់បឹងកក់ និងសហគមន៍បូរីកីឡា បានចេញតវ៉ាជាថ្មី នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤នេះ ក្នុងការអោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដោះស្រាយជម្លោះដ៏រាំរ៉ៃរបស់ពួកគេ ដែលមានរយៈពេលមិនតិចជាង៧ឆ្នាំមកហើយ។

បន្ទាប់ពីចូលជួបពិភាក្សាអស់រយៈពេលជាងមួយម៉ោង ជាមួយសាលារាជធានីភ្នំពេញ ដែលមានលោក កើត ឆែ អ្នក​សម្របសម្រួលផ្ទាល់នោះ អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់បានចេញមកបញ្ជាក់ថា សាលារាជធានី មិន​បាននិយាយអ្វីច្រើនទេ ដោយគ្រាន់តែមានលោក កើត ឆែ ជាតំណាង មកទទួលញ្ញត្តិរបស់ប្រជាពលរដ្ឋ ដែលមិន​ទាន់បានទទួលប្លង់កម្មសិទ្ធ ៤០ គ្រួសារតែប៉ុណ្ណោះ។ អ្នកស្រី បានថ្លែងបញ្ជាក់ទៀតថា លោក កើត ឆែ សន្យានឹង​យក​ញ្ញត្តិនេះ ទៅជូនដល់ដៃលោក ប៉ា សុជាតិវង្ស តាមសំណើររបស់ប្រជាពលរដ្ឋ។

សកម្មជនទាមទារសិទ្ធិលំនៅដ្ឋានរូបនេះ បានអោយដឹងថាក្នុងគោលបំណងនៃតវ៉ា គឺដើម្បីពន្លឿនការស្រាយបញ្ចប់​ជម្លោះដីធ្លីដ៏រាំរ៉ៃ នៅតំបន់បឹងកក់អោយបានឆាប់រហ័ស ដែលពួកគាត់អះអាងថា ប្រជាពលរដ្ឋចំនួន៤៨គ្រួសារ គឺ​មានតែ៨គ្រូសារទេ ដែលទទួលបានប្លង់កម្មសិទ្ធិកាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៤ និងសល់៤០គ្រួសារទៀត​មិន​ទាន់ទទួលបាន។

សម្រាប់ អ្នកស្រី ឆាយ គឹមហ៊ន តំណាងសហគមន៍បូរីកីឡា មិនបានសម្ដែងក្ដីសង្ឃឹម  ពី​ដំណោះស្រាយរបស់​សាលា​រាជធានីភ្នំពេញ ក្រោយពីជំនួបនេះទេ ព្រោះសាលារាជធានី «នៅតែរងចាំឯកសារ​ដើម្បីរៀបចំវែកញ៉ែក​អោយបាន​ច្បាស់លាស់»តែដដែលជាដដែល។ ការទាមទាររបស់ខាងសហគមន៍អ្នកស្រី ក៏នៅតែមិនមានអ្វីប្លែកនោះដែរ គឺសុំ​អោយសាលារាជធានីភ្នំពេញ ជួយពន្លឿនដល់ក្រុមហ៊ុន ផានអ៊ីមិច ដើម្បី​សាងសង់អាគារទី៩ និងទី១០តាម​កិច្ច​សន្យា​ដែលព្រមព្រៀងជាមួយប្រជាពលរដ្ឋ ព្រោះប្រជាសហគមន៍មិនត្រូវការជំរកបណ្តោះអាសន្ននោះទេ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១២ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...