វិភាគ៖ បារ៉ាក់ អូបាម៉ា ផ្ដល់បេសកកម្មចុងក្រោយ ទៅអោយជំនាន់អ្នកធ្វើសង្គ្រាមនៅវៀតណាម
ក្នុងពេលផ្ដល់សេចក្ដីទុកចិត្ត ទៅបុរសចំណាស់ពីរនាក់ គឺលោក ជូក ហាហ្គែល និង ចន ឃែរី នោះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវបានគេមើលឃើញថា លោកបានផ្ដល់អំណាចដ៏ធំមួយ ទៅអោយជំនាន់អ្នកធ្លាប់ធ្វើសង្គ្រាមនៅវៀតណាម ដើម្បីបំពេញបេសកកម្មដ៏ស្រួចស្រាវ ក្នុងនយោបាយការបរទេសអាមេរិក។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងពេលតែងតាំងលោក ជូក ហាហ្គែល (រូបខាងឆ្វេង)។
រូបថត Carolyn Kaster/AP។
លោក ជូក ហាហ្គែល (Chuck Hagel) អាយុ៦៦ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ចន ឃែរី (John Kerry) ជាប្រមុខការទូតអាមេរិក ដែលលោក អូបាម៉ា បានជ្រើសរើសតែងតាំងថ្មីៗ ជាវរជនពីរនាក់ដែលធ្លាប់ប្រលូកយ៉ាងជ្រៅ ទៅក្នុងសង្គ្រាមនៅឥណ្ឌូចិន តែបច្ចុប្បន្នបានក្លាយជា [...]