Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

អ្នក​បើក​បរ​ និយាយ​ទាំង​ខ្សិប​ខ្សួល​ថា៖ «យើង​ត្រូវ​ចុះ​ចត​យន្ដហោះ​លើ​ផ្ទៃ​សមុទ្រ»

អ្នក​បើក​បរ​ និយាយ​ទាំង​ខ្សិប​ខ្សួល​ថា៖ «យើង​ត្រូវ​ចុះ​ចត​យន្ដហោះ​លើ​ផ្ទៃ​សមុទ្រ»

តើការធ្វើដំណើរតាមយន្ដហោះ កាន់តែធ្វើឲ្យភ័យខ្លាចទៅៗ ឬយ៉ាងណា? តើនៅថ្ងៃទី២៣ ខែសីហា កន្លង​មកនេះ មានរឿងអ្វីកើតឡើងពិតប្រាកដ នៅលើជើងហោះហើរ ពីទីក្រុង សព្លីត ប្រទេសក្រូអាស៊ី មកទីក្រុង ណង់ ប្រទេសបារាំង? សូមតាមដានការរៀបរាប់របស់លោក ប៊េនចាមីន ហ្សីរ៉ា (Benjamin Girard) ជា​មេធាវី និងជាអ្នកដំណើរមួយរូប ដែលបានជិះនៅលើយន្ដហោះ ប៊ូអីង ៧៣៧នោះ។

«អ្នកបើកបរយន្ដហោះ បានប្រកាសថា នៅសល់ពេលតែ៦នាទីប៉ុណ្ណោះ មុននឹងយន្ដហោះត្រូវធ្លាក់ ប៉ុន្តែ​អ្នក​បើកបររូបនេះ បានសុំកុំឲ្យយើងតក់ស្លុក និងឆោឡោ» លោកមេធាវី ដែលបានធ្វើដំណើរទាំងគ្រួសារ មាន​ទាំងប្រពន្ធ និងកូនស្រីពីរនាក់នោះផង បានបន្តទៀតថា មេបញ្ជាការបើកបរយន្ដហោះ បាននិយាយ​ប្រាប់​ពី​ខ្យល់កួចដ៏ខ្លាំងមួយ នៅចំពីមុខ។

បន្ទាប់ពីធ្វើដំណើរបន្តបាន៣០នាទីក្រោយមក ស្រាប់តែនៅខាងក្រោយយន្ដហោះ មានភាពរជើបរំជួល​ខ្លាំង​ឡើង ពីម៉ាស៊ីនប្រតិកម្មរបស់យន្ដហោះ ថាបានខូច ហើយបន្ទាប់មក [...]

បវរកញ្ញា​អាល់ហ្សេរី ឆ្នាំ​២០១៤ ជា​វិស្វករ​ខាង​ព័ត៌មាន​វិទ្យា

បវរកញ្ញា​អាល់ហ្សេរី ឆ្នាំ​២០១៤ ជា​វិស្វករ​ខាង​ព័ត៌មាន​វិទ្យា

ខុសពីបវរកញ្ញានៅតាមប្រទេសមួយចំនួន ដែលរៀបចំការប្រកួតតាំងពីមុនឆ្នាំថ្មី ឬនៅដើមឆ្នាំ រាជនីសម្ផស្ស​អាយុ២០ឆ្នាំ របស់ប្រទេសអាល់ហ្សេរី  ទើបនឹងត្រូវបានជ្រើសរើស ជាបវរកញ្ញា នៅយប់ថ្ងៃសុក្រ​ទី​០៥ ឆ្លង​មកថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា សម្រាប់ឆ្នាំ២០១៤នេះប៉ុណ្ណោះ។ នាង ហ្វាម៉ា ស៊ូរ៉ា សាប្រ៊ីន ឈូអីប (Fatma​-Zohra Sabrine Chouib) បានទទួលតំណែងមួយឆ្នាំ ដោយបានឈ្នះលើបេក្ខនារីចំនួន២០នាក់ មកពីគ្រប់​តំបន់​ក្នុង​ប្រទេស នៃទ្វីបអាហ្វ្រិកខាងជើងមួយនេះ។

ពិធីប្រលងបវរកញ្ញា បានធ្វើឡើងយ៉ាងសម្បើម នៅលើវេទិកាប្រកបដោយភ្លើងចម្រុះពណ៌ នៃសណ្ឋាគារ ហីលតុន (Hilton) ដ៏ល្បីឈ្មោះ។ បេក្ខនារីទាំងអស់ ត្រូវដើរបង្ហាញ ដោយមានស្លៀកពាក់ សម្លៀក​បំពាក់​ប្រពៃណី និងសម្រាប់រាត្រីស្រមោលសរ។

រាជនីសម្ផស្ស ដែលបានជាប់ពីការប្រកួតក្នុងឆ្នាំនេះ នឹងត្រូវឡើងទៅប្រកួតបវរកញ្ញាពិភពលោក នាប៉ុន្មាន​ខែខាងមុខនេះទៀត។ សូមជម្រាបជូនថា នេះជាលើកដំបូងហើយ [...]

តារា​ផ្សាយ​ពាណិជ្ជកម្ម​ប្រចាំ​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ នឹង​ទៅ​អូស​ទឹក​លក់!

តារា​ផ្សាយ​ពាណិជ្ជកម្ម​ប្រចាំ​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ នឹង​ទៅ​អូស​ទឹក​លក់!

នាងគ្រត៖ «ច៎ា នាងខ្ញុំសូមជម្រាបសួរ ពុកម៉ែ មាមីង និងបងប្អូនជាទីមេត្រី។ នាងខ្ញុំបានចូលខ្លួនត្រឡប់​មក​វិញហើយ នៅក្នុងកម្មវិធីព័ត៌មានជ័យនាងគ្រត។ ព្រឹត្តិការណ៍សំខាន់ ដែលយើងបានចាប់អារម្មណ៍​នៅ​ពេល​នេះ គឺការចុះផ្សាយរូបភាព មានកាន់ស្រាបៀរនៅនឹងដៃ របស់មន្ត្រីជាន់ខ្ពស់មួយរូប នៃរដ្ឋាភិបាល​កម្ពុជា គឺលោក ផៃ ស៊ីផាន នៅលើទំព័រហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា «អង្គភាពប្រតិកម្ម​រហ័ស»។​ ច៎ា ដើម្បីដឹងថា ការ​ចុះផ្សាយរបស់លោក មានខ្លឹមសារយ៉ាងណានោះ នាងខ្ញុំសូមភ្ជាប់ខ្សែទំនាក់ទំនង ជា​មួយ​នឹងបងជ័យ ដែល​កំពុង​ឈរជើង នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ទីកន្លែងដែលលោក ផៃ ស៊ីផាន មាន​តំណែង​ជារដ្ឋលេខាធិការ នោះ​ផង​ច៎ា។ អាឡូ ... បងជ័យ? ទទួលបានឬទេ ច៎ា?»

ជ័យ៖ «បាទ គ្រត ទទួលបានច្បាស់ល្អណាស់បាទ!»

នាងគ្រត៖ «ច៎ា ពុកម៉ែ មាមីង និងបងប្អូន ចង់ដឹងថា តើរូបថតដែលលោក ផៃ ស៊ីផាន [...]

ស្ត្រី​ដែល​មាន​ដៃ​«ធំ​ជាង​គេ»​លើ​ពិភពលោក ស្ថិត​​ក្នុង​ប្រទេស​ថៃ

ស្ត្រី​ដែល​មាន​ដៃ​«ធំ​ជាង​គេ»​លើ​ពិភពលោក ស្ថិត​​ក្នុង​ប្រទេស​ថៃ

ភ័យ​រត់​លោះ​ព្រលឹង ព្រោះ​ឆ្កែ​តុប​តែង​ជា​ពីង​ពាង​យក្ស (vdo)

ភ័យ​រត់​លោះ​ព្រលឹង ព្រោះ​ឆ្កែ​តុប​តែង​ជា​ពីង​ពាង​យក្ស (vdo)

ផលិតកម្ម SA Wardega ដែលមានជំនាញខាង ធ្វើឲ្យផ្ទុះសំណើច ដោយការលួចថតនោះ បានបង្កើតគំនិត​ថ្មី​មួយ ដោយបានស្លៀកពាក់ តុបតែងឲ្យឆ្កែសម្បុរខ្មៅមួយក្បាល ឲ្យដូចជាពីងពាងដ៏ធំមួយ ហើយបានយកឆ្កែ​នោះ ឲ្យដើរបន្លាចគេឯងពេញកន្លែងដែលស្ងាត់ៗ។ វីដេអូនៃឈុតឆាកនេះ គ្រាន់តែដាក់នៅលើគេហទំព័រ​វីដែអូ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តែមានមនុស្សចុចចូលទៅទស្សនាប្រមាណជាង ២៥លានដងទៅហើយ។

វីដេអូដ៏មានប្រជាប្រិយ បានធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចទប់មិនបាន ព្រោះឆ្កែស្លៀកពាក់ជាពីងពាងយក្ស បាន​ដើរ​បន្លាចគេឯង ពេញវាល ក្នុងនោះចាប់ផ្ដើមពីយុវជនម្នាក់ ដែលបានឃើញ ពីងពាងដ៏ធំបែបនេះ ក៏​បានទម្លាក់ចោលនូវទំនិញរបស់ខ្លួន ដើម្បីរត់យកព្រះអាយុ។​ រីឯនារីពីរនាក់ទៀត បានស្ទុះរត់បន្ទាប់​ពីបាន​ឃើញ បុរសម្នាក់ធ្វើជាដេកស្ដូកស្ដឹង ព្រោះឆ្កែពីងពាងយក្ស កំពុងខាំស៊ីពីលើ។ ចំណែកឯបុរសម្នាក់ទៀត មិន​បានគិតពីដំបូងឡើយថា នេះអាចជាពីងពាងយក្សនោះទេ តែផ្ទុយទៅវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...