Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ហ៊ុន សែន បដិសេធ​ដាច់​អហង្ការ នូវ​រដ្ឋាភិបាល​និរទេស​ថៃ​លើ​ដី​កម្ពុជា

ហ៊ុន សែន បដិសេធ​ដាច់​អហង្ការ នូវ​រដ្ឋាភិបាល​និរទេស​ថៃ​លើ​ដី​កម្ពុជា

ដោយយោងលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះថារដ្ឋាភិបាលប្រទេសកម្ពុជា នឹងមិនលូកលាន់ចូលទៅក្នុង វិបត្តិនយោបាយផ្ទៃក្នុង​របស់ប្រទេសថៃ នោះទេ។ ការអះអាងរបស់លោក បានធ្វើឡើង ស្របពេលដែលមានមន្ទិសង្ស័យ ថារដ្ឋាភិបាកម្ពុជា​អាចនឹងទទួល​យក ការស្នើសុំបង្កើតរដ្ឋាភិបាលនិរទេសថៃ លើទឹកដីកម្ពុជា។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយថៃ -ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាងបីពាន់នាក់ នៅ​មណ្ឌល កម្សាន្តកោះពេជ្រ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអត្ថាធិប្បាយថា រហូតមដល់ពេលនេះភាគីកម្ពុជា មិនទាន់​ទទួលបានតំណឹង ពីការស្នើសុំ [...]

ជនជាតិ​កាណាដា​មួយ​រូប សុំ​សង្សា​រៀប​ការ​យ៉ាង​ចម្លែក (vdo)

ជនជាតិ​កាណាដា​មួយ​រូប សុំ​សង្សា​រៀប​ការ​យ៉ាង​ចម្លែក (vdo)

ដើម្បីធ្វើពាណិជ្ជកម្ម ឲ្យអ្នកផងស្គាល់ស្គាល់ពីក្រុមហ៊ុនរបស់ខ្លួន ដែលជំនាញខាងការរៀបចំពិធីមង្គលការនោះ នាយកក្រុមហ៊ុន​វ័យក្មេងមួយរូប រស់នៅទីក្រុងកេប៊ិច ប្រទេសកាណាដា បានសម្រេចចិត្តបង្កើតគម្រោងមួយ ដែល​មានឈុតឆាក ប្រយុទ្ធ​ជាមួយមនុស្សខ្មោចរស់ (zombi) ដើម្បីជួយយុវជនម្នាក់ទៀត សេបាស្ទៀន ប្រូវ៉ូ (Sébastien Provost) បានសុំសង្សារបស់ខ្លួន នាង ជូស្យាន ម៉ៃយើរ (Josiane Mayer) រៀបការ។


សេបាស្ទៀន ប្រូវ៉ូ នៅពេលសុំនារីជាទីស្រឡាញ់របស់ខ្លួនរៀបការ។ (រូបថតផ្តិតពីវីដេអូ)

ពីនេះពីនោះ - ជាមួយនឹងអ្នកចូលប្រមាណជាជាង១០នាក់ មានទាំងអ្នករបាំ និងក្រុមអ្នកថតវីដេអូនោះផង ការ​រៀប​ចំ​​នេះត្រូវបានធ្វើឡើង [...]

កងទ័ព​ថៃ ប្រកាស​ថា នឹង​រៀបចំ​កិច្ច​ប្រជុំ​ការងារ​ធំ​មួយ

កងទ័ព​ថៃ ប្រកាស​ថា នឹង​រៀបចំ​កិច្ច​ប្រជុំ​ការងារ​ធំ​មួយ

កងទ័ពថៃ ដែលបានប្រកាសថា ខ្លួនទើបនឹងទទួលបានការគាំទ្រពីព្រះមហាក្សត្រ បន្ទាប់ពីបានធ្វើរដ្ឋប្រហារនោះ ទើបនឹងប្រកាសនៅព្រឹកថ្ងៃអង្គារនេះ ថាខ្លួននឹងរៀបចំកិច្ចប្រជុំការងារដ៏ធំមួយ នៅពេលខាងមុខនេះ។


កងទ័ពថៃ ដែលត្រូវបានគេបញ្ជូនចូលមកក្នុងរាជធានីបាងកក។ (រូបថត AFP)

នយោបាយថៃ - អ្នកនាំពាក្យរបស់របបដឹកនាំយោធា ដែលទើបនឹងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសថៃ បានថ្លែង​ទៅ​កាន់អ្នកសារព័ត៌មានថា៖ «យើងនឹងអញ្ជើញគ្រប់តំណាងទាំងអស់ ពីខាងក្រសួងមន្ទីរនានា និងពីនាយកដ្ឋានផ្សេងៗ ដូចជានគរបាលជាតិជាដើម ដើម្បីជួបប្រជុំ និងចាប់ផ្ដើមធ្វើការងារ»។

អគ្គមេបញ្ជាការកងទ័ពថៃ និងជាមេដឹកនាំការធ្វើរដ្ឋប្រហារ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក លោក ប្រាយុទ [...]

វិភាគ៖ តើ​«ខ្លា​ខាង​កើត» ប្រាយុទ ចាន់អ៊ូចារ អាច​ស្រាយ​បញ្ហា​បាន​ឬ?

វិភាគ៖ តើ​«ខ្លា​ខាង​កើត» ប្រាយុទ ចាន់អ៊ូចារ អាច​ស្រាយ​បញ្ហា​បាន​ឬ?

តាំងពីថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភា ដែលជាថ្ងៃធ្វើរដ្ឋប្រហារ ទម្លាប់រដ្ឋាភិបាលស្របច្បាប់មួយពីអំណាចមក លោក​ឧត្ដសេនីយ៍ ប្រាយុទ ចាន់អ៊ូចារ បានក្លាយជាមនុស្សខ្លាំងថ្មីមួយ របស់ប្រទេសថៃ។ មេទ័ពមានឥទ្ធិពលរូបនេះ ដែល​គេធ្លាប់ស្គាល់រួចហើយ ពីការចូលរួមបង្ក្រាបយ៉ាងរង្គាល ទៅលើបាតុកម្មរបស់ក្រុមអាវក្រហម កាលពីឆ្នាំ២០១០កន្លង​ទៅ បានរក្សាការស្ងៀមស្ងាត់រហូត ក្នុងអំឡុងពេលបាតុកម្ម៧ខែចុងក្រោយនេះ។ ប៉ុន្តែនៅទីបំផុត ការអំណត់​របស់​លោក បានឈានដល់ទីបញ្ចប់។ លោកបានចេញមុខមកធ្វើរដ្ឋប្រហារ ដណ្ដើមកាន់កាប់អំណាចរដ្ឋទាំងអស់ ក្នុង​ប្រទេសថៃ និងបានព្យាយាមធ្វើជាអ្នកដោះស្រាយបញ្ហា ដែលបានរួមរឹតយ៉ាងស្មុគ្រស្មាញរហូតមកដល់ពេលនេះ។


លោក​ឧត្ដសេនីយ៍ ប្រាយុទ ចាន់អ៊ូចារ មេទ័ព និងជាមេដឹកនាំធ្វើរដ្ឋប្រហារឆ្នាំ២០១៤ នៅថៃ។ (រូបថត [...]

CCHR តាម​ថ្កោល​ទោស​ច្បាប់​ទាំង​បី ដល់​ទី​បញ្ចប់

CCHR តាម​ថ្កោល​ទោស​ច្បាប់​ទាំង​បី ដល់​ទី​បញ្ចប់

ជាថ្មីម្តងទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅតែបន្តថ្កោលទោស ដល់ការបង្កើតច្បាប់៣ ទាក់ទង​នឹង​ប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលមជ្ឈមណ្ឌល ចាត់ទុកការបង្កើតច្បាប់នេះ ថាមិនទាន់ស្របតាមបទដ្ឋានអន្តរជាតិ ហើយ​វា​នឹង​ធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ពោលគឺនៅតែស្ថិតនៅ​​ក្រោម​ឥទ្ធិពលរបស់រដ្ឋាភិបាល។


រូបភាពថតពីអេក្រង់នៃគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស។

យុត្តិធម៌ - «ការដាក់ស្ថាប័នតុលាការ ឲ្យស្ថិតនៅក្រោមអង្គនីតិប្រតិបត្តិ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់។ សេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា តំបូងឡើយ មានបទបញ្ញត្តិមួយចែងថា តុលាការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...