Posts in ‘អត្ថបទមានវីដេអូ’ Category

មនុស្ស​ដើរ​តួ​ជា​គោ តូរ៉ូ គ្រវាត់​គូទ​មិន​ស្គាល់​ក្មេង!

នៅក្នុងពិធីបុណ្យជាប្រពៃណីមួយ របស់ប្រទេសប្រេស៊ីល គេបានយកមនុស្ស មកដើរតួជំនួសឲ្យគោឡើងក (Toro) ដើម្បីឲ្យអ្នកមិនធ្លាប់ស្គាល់ ពីល្បែងនេះ ជាពិសេសកុមារ អាចស្គាល់រស់ជាតិ និងសាកល្បងហ្វឹកហាត់ជាមួយ។

នៅក្នុងវីដេអូ បានបង្ហាញពីវគ្គ នៃការភ្លក្សរសជាតិ គោឡើងក នៅក្នុងពិធីបុណ្យ ហើយពេលនេះ ត្រូវដល់វេន កុមារ​តូច​ម្នាក់។ កុមារបានឡើងលើខ្នង បុរសម្នាក់ វាជើងពីរ ដៃពីរ ដែលត្រូវដើរតួ ជំនួសគោឡើងក។ បុរសនោះ មាន​បំពាក់​ដោយ​ខ្សែរទាញមួយ ដើម្បីឲ្យអ្នកជិះពីលើខ្នង អាចចាប់តោងបាន។

ប៉ុន្តែរឿង ដែលមិននឹកស្មានដល់ ជាពិសេស ពីសំណាក់ម្ដាយឪពុកកុមារនោះ គឺបុរសមិនបានគិតថា នេះជាកុមារតូច​ម្នាក់នោះទេ តែបានក្រឡុក និងគ្រវាត់ពេញមួយទំហឹង ដូចគោឡើងកមែនទែន រហូតលុះត្រាកុមារ បានធ្លាក់ពីខ្នងខ្លួន។

សូមបញ្ជាក់ដែរថា នៅក្នុងប្រទេសភាគច្រើន នៅទ្វីបអាមេរិកខាងត្បូង កុមារជាច្រើនតែងស្រម័យចង់ក្លាយ ជាអ្នក​គង្វាល នៃគោឡើងក [...]

ស្ត្រី​ម្នាក់​បង្ហាត់​កាយ​វិការ​«គ​ថ្លង់» ឲ្យ​សត្វ​ឆ្មារ (vdo)

ប៊ំប៊ី (Bambi) ជាឈ្មោះរបស់សត្វឆ្មារញី សម្បុរសស្គុសមួយក្បាល ដែលបានឆ្លងកាត់ នូវដំណើរផ្សងព្រេង ដ៏ពិបាកមួយ នៅក្នុងជីវិតរបស់វា៖ នោះគឺគ្មានគ្រួសារណាមួយ យកវាទៅចិញ្ចឹមទេ ដោយសារតែសត្វនេះ ថ្លង់ពីកំណើត។ ដោយ​សារ​តែធម្មជាតិបែបនេះ និងដោយមានក្ដីអាណិតមេត្តាផង ទើបជំរុញឲ្យស្ត្រី អតីតសាស្ត្រាចារ្យមួយរូប អ្នកស្រី គីម ស៊ីលវ៉ា (Kim Silva) ដែលរស់នៅក្នុងរដ្ឋ ខូណិទិកខាត់ (Connecticut សហរដ្ឋអាមេរិក) បានយកសត្វឆ្មារនេះ មក​ចិញ្ចឹម។

អ្នកស្រីសាស្ត្រាចារ្យ ដែលធ្លាប់បង្ហាត់ ខាងកាយវិការ របស់មនុស្សគថ្លង់ម្នាក់នេះ ក៏ជាអ្នកស្ដាប់អ្វីមិនឮដូចគ្នា។ ប៉ុន្តែ​អ្នកស្រី ជាមនុស្សចូលចិត្តសត្វឆ្មារ។ នៅក្នុងផ្ទះ អ្នកស្រីមានសត្វឆ្មារនេះ ចំនួនពីរក្បាលរួចហើយ។ចំពោះ ប៊ំប៊ី អ្នកស្រី​បាននិយាយថា អ្នកស្រីអាចបង្ហាត់កាយវិការមនុស្ស គថ្លង់ ឲ្យទៅឆ្មារទាំងនោះបាន។ អ្នកស្រីបានថ្លែងឡើងថា៖ «នៅ​ពេលខ្ញុំនឹកកូនចៅ ខ្ញុំបានយកការនឹកនោះ [...]

ស្លាតាន់ ប្រើ​ក្បាល​បុក​បាល់​ឲ្យ​ចូល​ទី ឬ​ជា​ការ​ចៃ​ដន្យ? (vdo)

តើកីឡាករល្បីៗ ក្នុងលោក សុទ្ធតែអាចប្រើក្បាលបញ្ជាបាល់ ដូចចិត្តដូច្នេះឬ? អាចប្រើបាន ឬមិនបាន តែវាបានកើត​រួច​ហើយ សម្រាប់កីឡាការល្បីមួយរូប ដែលកំពុងទាត់ឲ្យក្រុមអាជីព PSG នៃរដ្ឋធានីប៉ារីស។

នៅក្នុងការប្រកួត បាល់ទាត់វគ្គជម្រុះ រវាងក្រុមស៊ុយអែត និងក្រុមម៉ុលដាវី ដើម្បីឆ្ពោះទៅ ការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ២០១៦ កាលពីចុងសប្ដាហ៍នេះ កីឡាករអន្តរជាតិ របស់ប្រទេសស៊ុយអែត ស្លាតាន់ អ៊ីប្រាហ៊ីមូវិច (Zlatan Ibrahimovic ) បាន​រក​គ្រាប់​បាល់ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ដល់ទៅពីគ្រាប់។ តែមួយគ្រាប់ដំបូង ជាគ្រាប់បាល់ដែល អ្នកចាំទី​របស់​ក្រុមម៉ុលដាវី ទាត់ចេញមកលើ តែបែរជាទៅប៉ះក្បាលរបស់ ស្លាតាន់ ធ្វើឲ្យបាល់ បានរត់ទៅចូលក្នុងទីរបស់ខ្លួន ធ្វើ​មិន​ដឹង។

គ្មាននរណាម្នាក់ អាចយល់បានពីបច្ចេកទេស ដែលកីឡាករស្លាតាន់ បានប្រើ ហើយក៏កាន់តែមិនយល់ដែរ ថាហេតុអ្វី ពេញមួយលំហ នៅលើទីលានបាល់ទាត់ អ្នកចាំទីរបស់ក្រុមម៉ុលដាវី [...]

លិង្គ​ងើប​រឹង​ក្នុង​កម្មវិធី​ទូរទស្សន៍ នៅ​មុខ​គេ​ឯង... (vdo)

ចុងសប្ដាហ៍កន្លងទៅ ឱកាសដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងភ្លាមៗ និងដោយឯកឯង នៅលើកញ្ចក់ទូរទស្សន៍ របស់​ប្រទេស​ប៉ូឡូញ។ មិនមែននិយាយលេងទេ តែវាបានកើតឡើង នៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលមានចំណងជើងថា Splash ដែលតម្រូវឲ្យបេក្ខជនបេក្ខនារី ចូលរួមប្រកួតប្រជែង នៅក្នុងវិញ្ញាសារលោត ហក់ ហែល និងឆ្លងកាត់ឧបសគ្គ​នានា នៅ​លើវេទិកា ដែលសង់ពីទឹក ឬនៅពីលើទឹក។

មនុស្សដែលមានការខ្មាសអៀនច្រើន ជាពិសេសនារីៗ ពិបាកនឹងទស្សនា ឲ្យពេញភ្នែក ក្នុងករណីដោយចៃដន្យ​ណា​មួយ ទៅលើ«អាម្ដុំ»នោះណាស់។ តែនេះ មិនអញ្ចឹងទេ។ គេឮសូរតែសម្លេង ហោរកញ្ជៀវយ៉ាងខ្លាំងក្លា។ នោះ ព្រោះ​លោក ប៊ីលហ្គូអន អារីអនបាអាតារ (Bilguun Ariunbaatar) ដែលជាបេក្ខជនចូលរួមម្នាក់ បានចាប់ផ្ដើមវិញ្ញាសារ ជ្រមុជ​ទឹក​របស់​ខ្លួន ជាមួយនឹងរឿងឈុតឆាកកំប្លែង ដ៏សប្បាយរីករាយមួយ។

នៅពេលហៀបលោតទឹក បេក្ខជនដែលមានដើមកំណើត ពីប្រទេសម៉ុងហ្គោលរូបនេះ បានបន្ថែមនូវរស​ជាតិ ដែលមិន​បាន​ព្រៀងទុកមួយ [...]

4U9525៖ ជំនួយ​ការ​បើក​បរ ប៉ុន​ប៉ង​បង្ហោះ​យន្ដហោះ ទៅ​បុក​ភ្នំ!

4U9525៖ ជំនួយ​ការ​បើក​បរ ប៉ុន​ប៉ង​បង្ហោះ​យន្ដហោះ ទៅ​បុក​ភ្នំ!

សម្លេង ដែលត្រូវបានថតជាប់ នៅក្នុងប្រអប់ខ្មៅទីមួយ ចេញពីបន្ទប់បើកបរយន្ដហោះ បានបង្ហាញប្រាប់ អ្នកស៊ើប​អង្កេត​បារាំង ថា ក្នុងរយៈពេល២០នាទីដំបូង ការបញ្ជាយន្ដហោះ បានប្រព្រឹត្តិទៅដូចធម្មតា។ ប៉ុន្តែនៅ១០នាទី​ចុង​ក្រោយ បន្ទាប់ពីមេបញ្ជាការ បើកបរយន្ដហោះ បានចេញពីបន្ទប់បើកបរ ដើម្បីទៅដោះទុក្ខសត្វនោះ ជំនួយការបើកបរ បាន​ដាក់​គន្លឹះ​ទ្វា​បន្ទប់​បើកបរនោះ ហើយបានបញ្ជាយន្ដហោះ ឲ្យហោះចុះក្រោម រហូតមកបុក ជាមួយនឹងជញ្ជាំងភ្នំ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ យន្ដហោះ របស់​ក្រុមហ៊ុន ហ្សែរមេនវីង (Germanwings) ដែលធ្វើអាជីវកម្មថោកថ្លៃ និងជាផ្នែកមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ លូថានស្សា (Lufthansa) ក្រុមហ៊ុនដ៏ធំមួយទៀត របស់អាល្លឺម៉ង់ បាន​ជួប​គ្រោះថ្នាក់ធ្លាក់ បន្ទាប់ពីបានហោះភ្ជាប់ ជើងហោះហើរលេខ 4U9525 ពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះទៅ ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ ជាមួយ​នឹងអ្នក​ដំណើរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...