លិង្គ​ងើប​រឹង​ក្នុង​កម្មវិធី​ទូរទស្សន៍ នៅ​មុខ​គេ​ឯង... (vdo)

ជារឿងហួសចិត្ត សម្រាប់អ្នកដឹង និងទស្សនិកជន ដែលបានមើល ប៉ន្តែសម្រាប់ម្ចាស់ខ្លួនវិញ... មិនដឹងជាមកងើប «តម្រង់ជួរ»អី ថ្មើរនេះ!!!
ការងើបឡើងមកតម្រង់ជួរ របស់តារាទូរទស្សន៍ នៅកណ្ដាលហ្វូង។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៦ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 27, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចុងសប្ដាហ៍កន្លងទៅ ឱកាសដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងភ្លាមៗ និងដោយឯកឯង នៅលើកញ្ចក់ទូរទស្សន៍ របស់​ប្រទេស​ប៉ូឡូញ។ មិនមែននិយាយលេងទេ តែវាបានកើតឡើង នៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលមានចំណងជើងថា Splash ដែលតម្រូវឲ្យបេក្ខជនបេក្ខនារី ចូលរួមប្រកួតប្រជែង នៅក្នុងវិញ្ញាសារលោត ហក់ ហែល និងឆ្លងកាត់ឧបសគ្គ​នានា នៅ​លើវេទិកា ដែលសង់ពីទឹក ឬនៅពីលើទឹក។

មនុស្សដែលមានការខ្មាសអៀនច្រើន ជាពិសេសនារីៗ ពិបាកនឹងទស្សនា ឲ្យពេញភ្នែក ក្នុងករណីដោយចៃដន្យ​ណា​មួយ ទៅលើ«អាម្ដុំ»នោះណាស់។ តែនេះ មិនអញ្ចឹងទេ។ គេឮសូរតែសម្លេង ហោរកញ្ជៀវយ៉ាងខ្លាំងក្លា។ នោះ ព្រោះ​លោក ប៊ីលហ្គូអន អារីអនបាអាតារ (Bilguun Ariunbaatar) ដែលជាបេក្ខជនចូលរួមម្នាក់ បានចាប់ផ្ដើមវិញ្ញាសារ ជ្រមុជ​ទឹក​របស់​ខ្លួន ជាមួយនឹងរឿងឈុតឆាកកំប្លែង ដ៏សប្បាយរីករាយមួយ។

នៅពេលហៀបលោតទឹក បេក្ខជនដែលមានដើមកំណើត ពីប្រទេសម៉ុងហ្គោលរូបនេះ បានបន្ថែមនូវរស​ជាតិ ដែលមិន​បាន​ព្រៀងទុកមួយ ទៅឲ្យកម្មវិធីទូរទស្សន៍៖ នោះគឺប្រដាប់របស់លោក ងើបតម្រង់ជួរ ត្រង់ឆ្ពោះទៅមុខ នៅចំពោះ​ម៉ាស៊ីន​ថត គណកម្មការ និងទស្សនិកជន រាប់​សិប​លាន​នាក់។

ប៉ុន្តែសម្រាប់លោក ប៊ីលហ្គូអន វិញ ឱកាសនេះ វាបានក្លាយជាការផ្ទុះសំណើច ដល់អ្នកគាំទ្ររបស់លោក មិនត្រឹម​តែ​អ្នក ដែលធ្លាប់ស្គាល់លោក រួចហើយនោះទេ តែមនុស្សជាច្រើនផ្សេងទៀត ក៏បានរីករាយជាមួយដែរ ដោយសុទ្ធតែបាន​គិត​ថា ជា​ធម្មជាតិ​មួយបែប របស់លោក ប៊ីលហ្គូអន។ ជាពិសេស នៅពេលមានបេក្ខនារី ដែលស្លៀកខ្លីៗ បញ្ចេញសាច់​ទាំង​ដុំៗ មកលោតទឹកជាមួយដូច្នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...