មនុស្សដើរតួជាគោ តូរ៉ូ គ្រវាត់គូទមិនស្គាល់ក្មេង!
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ៣០ មីនា ២០១៥
- កែប្រែចុងក្រោយ: March 30, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងពិធីបុណ្យជាប្រពៃណីមួយ របស់ប្រទេសប្រេស៊ីល គេបានយកមនុស្ស មកដើរតួជំនួសឲ្យគោឡើងក (Toro) ដើម្បីឲ្យអ្នកមិនធ្លាប់ស្គាល់ ពីល្បែងនេះ ជាពិសេសកុមារ អាចស្គាល់រស់ជាតិ និងសាកល្បងហ្វឹកហាត់ជាមួយ។
នៅក្នុងវីដេអូ បានបង្ហាញពីវគ្គ នៃការភ្លក្សរសជាតិ គោឡើងក នៅក្នុងពិធីបុណ្យ ហើយពេលនេះ ត្រូវដល់វេន កុមារតូចម្នាក់។ កុមារបានឡើងលើខ្នង បុរសម្នាក់ វាជើងពីរ ដៃពីរ ដែលត្រូវដើរតួ ជំនួសគោឡើងក។ បុរសនោះ មានបំពាក់ដោយខ្សែរទាញមួយ ដើម្បីឲ្យអ្នកជិះពីលើខ្នង អាចចាប់តោងបាន។
ប៉ុន្តែរឿង ដែលមិននឹកស្មានដល់ ជាពិសេស ពីសំណាក់ម្ដាយឪពុកកុមារនោះ គឺបុរសមិនបានគិតថា នេះជាកុមារតូចម្នាក់នោះទេ តែបានក្រឡុក និងគ្រវាត់ពេញមួយទំហឹង ដូចគោឡើងកមែនទែន រហូតលុះត្រាកុមារ បានធ្លាក់ពីខ្នងខ្លួន។
សូមបញ្ជាក់ដែរថា នៅក្នុងប្រទេសភាគច្រើន នៅទ្វីបអាមេរិកខាងត្បូង កុមារជាច្រើនតែងស្រម័យចង់ក្លាយ ជាអ្នកគង្វាល នៃគោឡើងក ដើម្បីបានក្លាយជា «jaripeo nino»៕