រកឃើញជម្រកសម្ងាត់មួយ នៃពួកហ្វាស៊ីសអាល្លឺម៉ង់ នៅកណ្ដាលព្រៃអាហ្សង់ទីន
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ មេសា ២០១៥
- កែប្រែចុងក្រោយ: April 12, 2015
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការរុករក និងការធ្វើកំណាយ ត្រូវបានដឹកនាំដោយ ក្រុមអ្នកស្រាវជ្រាវ របស់សកលវិទ្យាល័យ ប៊ូណូស អ៊ែរ (Buenos Aires) និងក្រុមបុរាណវិទូ នៃសារមន្ទីរ អង់ឌ្រេស ហ្គ័គួរ៉ារី (Andres Guacurari) នៅក្នុងតំបន់មួយ ដែលពិបាកនឹងចូលទៅដល់ នៃមហាឧទ្យានជាតិ តេយូ ហ្គ័រ៉េ (Téyù Cuaré) ស្ថិតនៅក្នុងខេត្ត មីស៊ីយ៉ូនេស (Misiones) ភាគឦសាន នៃប្រទេសអហ្សង់ទីន ជាប់នឹងព្រំប្រទល់ ជាមួយប្រទេសអ៊ុយរ៉ាហ្គាយ។
អតីតគ្រឹះស្ថាននោះ បានរៀបចំឡើង ជាបីរចនាសម្ព័នធ្វើអំពីថ្ម ដែលហ៊ំព័ទ្ធដោយដើមឈើ ជុំជិត។ រចនាសម្ព័ន្ធទីមួយ ជាកន្លែងស្នាក់នៅ ទីពីរជាកន្លែងផ្ទុកសម្ភារៈ និងរចនាសម្ព័ន្ធទីបី ជាការិយាល័យធ្វើការ។ ចេញពីទីកន្លែងនោះ គេបានរកឃើញរូងក្រោមដីតូចមួយ ដែលចេញពីជម្រករនោះ ឆ្ពោះទៅកាន់ប្រទេសអ៊ុយរ៉ាហ្គាយ ដើម្បីជាការត្រៀមបម្រុង ក្នុងករណីត្រូវគេចខ្លួន។
លុយអាល្លឺម៉ង់ រកឃើញនៅទីនោះ...
កំណាយ បានអនុញ្ញាតឲ្យគេរកឃើញ នូវវត្ថុពិសេសៗជាច្រើន ដែលបញ្ជាក់ថា ការសាងសង់ជម្រកនេះឡើង បានធ្វើក្នុងរយៈពេលដំបូង នៃទសវត្សន៍ឆ្នាំ១៩៤០។ វត្ថុដែលគួរឲ្យកត់សម្គាល់នោះ គឺរូបិយវត្ថុអាល្លឺម៉ង់ ដែលមានដាក់ រយៈពេលពីឆ្នាំ១៩៣៨ ដល់ឆ្នាំ១៩៤៤ និងគ្រឿងតុបតែង ធ្វើពីថ្មព័សឺឡែន នៅក្នុងសម័យកាលតែមួយ។
ចំងល់ដែលមាន នៅពេលនេះ បានចោទសួរឡើងថា តើគុហារនេះ ត្រូវបានយកមកប្រើប្រាស់ ជាជម្រកសម្ងាត់ សម្រាប់មេដឹកនាំអាល្លឺម៉ង់ចុងក្រោយ រត់គេចខ្លួនមកស្នាក់នៅ ឬយ៉ាងណា? ក្រុមអ្នកស្រាវជ្រាវ ក៏បានសង្ស័យ ពីចំណុចនេះ ដូចគ្នាអញ្ចឹងដែរ។ ប៉ុន្តែគេនៅរង់ចាំ កំណាយត្រូវបានធ្វើឲ្យច្រើន និងច្បាស់លាស់ជាងមុនសិន ដើម្បីឈានទៅធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយ។
ប៉ុន្តែបើតាមឯកសារសំងាត់ របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់អាមេរិក ធ្លាប់បានទម្លាយឲ្យដឹងថា ពិតជាមានមេដឹកនាំធំៗ របស់ពួកហ្វាស៊ីសអាល្លឺម៉ង បានគេចខ្លួនពីការចាញ់ សង្គ្រាម មករស់នៅក្នុងតំបន់ជ្រលងភ្នំ ដាច់ស្រយ៉ាល នៃប្រទេសអាហ្សង់ទីននេះ។ ក្នុងចំណោមមេដឹកនាំទាំងនោះ មានជាអាថ៌ ប្រមុខដឹកនាំ អាដុលហ្វ៍ ហ៊ីត្លែ មួយរូបផង ដែលឯកសារសម្ងាត់ បានបញ្ជាក់ថា ហ៊ីត្លែ មិនបានស្លាប់ នៅក្នុងរដ្ឋធានី ប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ បន្ទាប់ពីខ្លួនបានចាញ់សង្គ្រាមលោកនោះឡើយ។
» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ៕