ផៃ ស៊ីផាន៖ កឹម សុខា ជាបុគ្គល«ឧទ្ទាម»មួយ តាមចិញ្ចើមថ្នល់
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 05, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នយោបាយ - មើលទៅ សង្គ្រាមពាក្យសម្ដី និងការវាយប្រហារគ្នា តាមរយៈវោហាស័ព្ទ រវាងអ្នកនយោបាយខ្មែរ កាន់តែមានភាពស្រួចស្រាវឡើងៗ។ ការវាយប្រហារតាមពាក្យសម្ដី ដែលជាការការលើកឡើងរបស់លោក ផៃ ស៊ីផាន ក្នុងថ្ងៃនេះ ប្រតិកម្មតបនឹងការចោទប្រកាន់របស់លោកកឹម សុខា ដែលថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បណ្តោយឲ្យមានព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់ នៅកោះពេជ្រកាលពីឆ្នាំ២០១០ និងលុបបំបាត់បុណ្យអំទូកប្រពៃណីខ្មែរ។
លោកផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ នេះថា រដ្ឋាភិបាលកម្ពុជាគ្មានបំណង បង្កឲ្យមានព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រ ហើយក៏គ្មានហេតុផល លុបបំបាត់បុណ្យអំទូកប្រពៃណីខ្មែរនោះដែរ។ តែអ្វីដែលលោក កឹម សុខា ចោទប្រកាន់គឺគ្រាន់ជាការបំភ្លើស ដើម្បីវាយប្រហារលើរដ្ឋាភិបាលប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន និយាយថា អ្វីដែលលោកកឹម សុខា លើកឡើងនេះ គ្មានមូលដ្ឋានអ្វី គួរឲ្យជឿជាក់បានឡើយ។
ឧទ្ទាមតាមចិញ្ចើថ្នល់
មន្រ្តីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីដដែល បានលើកឡើងថា៖ «ដល់គាត់មានប្រសាសន៍អញ្ចឹង ខ្ញុំមិនគិតថា គាត់ជាអ្នកនយោបាយទេ គាត់គ្រាន់តែជាបុគ្គលឧទ្ទាមមួយ តាមចញ្ចើមថ្នល់ ដោយសារគាត់និយាយហ្នឹង គ្មានមូលដ្ឋានច្បាស់លាស់ កឹម សុខា ជាអ្នកញុះញុងពលរដ្ឋឲ្យយល់ច្រឡំដូចគាត់។»
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងឱកាសចូលរួមពិធីរម្លឹកខួបលើទី៦៥ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ បានថ្លែងចោទប្រកាន់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាធ្ងន់ៗថា៖ «គេសម្លាប់ខ្មែរនៅកោះពេជ្រ គឺដើម្បីយកហេតុផលនេះ បំបិទចោលប្រពៃណីអ៊ំទូកខ្មែរយើង។ ប្រវត្តិបុណ្យអ៊ំទូក ពាក់ព័ន្ធនឹងការការពារទឹកដី។ អញ្ចឹងហើយគេចង់បំបាត់រឿងហ្នឹង។ មិនដឹងថ្ងៃណា យួនអនុញ្ញាត ហ៊ុន សែន ឲ្យយើងធ្វើបុណ្យវិញទេ!»។
សូមទស្សនាវីដេអូ ដែលទាក់ទង៖
លោក កឹម សុខា ទៅក្រុមអ្នកសារព័ត៌មាន
តែសម្រាប់លោកផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានពន្យល់ថាលោកកឹម សុខា គម្បីស្វែងយល់ពីសេចក្តីថ្លែការណ៍របស់រដ្ឋាភិបាល និងសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង ដែលមានហេតុផលត្រឹមត្រូវ ពាក់ព័ន្ធទឹកជំន់ធ្ងន់ធ្ងរ ព្រះរាជពិធីបុណ្យរបស់អតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ ដើម្បីផ្អាកព្រះរាជពិធីបុណ្យអំទូកប្រពៃណីខ្មែរ៕