ខឹម វាសនា គ្រោងប្ដឹង ស៊ន តារា
សង្គ្រាមពាក្យសម្ដី បានឈានដល់តុលាការ។ ការបញ្ចេញមតិ ឬការឆ្លើយឆ្លង របស់ក្រុមមួយ ដែលក្រុមម្ខាងទៀត មិនពេញចិត្ត ត្រូវបានក្រុមនោះ យកតុលាការមកដោះស្រាយ។ នេះជាករណី របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា ដែលមិនពេញចិត្ត ទៅនឹងការលើកឡើងរបស់ សាស្ត្រាចារ្យមួយរូប លោក ស៊ន តារា ដែលមាននិន្នាការស្និត នឹងគណបក្សសង្គ្រោះជាតិ។
លោក ខឹម វាសនា បានសរសេរនៅលើ ជញ្ជាំងហ្វេសប៊ុករបស់លោកថា៖ «LDP បានទាក់ទងនឹងមេធាវី ដើម្បីពិភាក្សាផ្លូវច្បាប់រួចហើយ LDP សំរេចចិត្តថា នឹងប្តឹងលោក ស៊ន តារា» ហើយ«ប្រមុខ»គណបក្សជួងរូបនេះ បានបញ្ជាក់ទៀតថា ខណៈនេះ លោកនិងគណបក្ស កំពុងតែរៀបចំប្រមូលឯកសារ និងភស្តុតាង ដើម្បីដាក់ពាក្យបណ្តឹង ក្នុងពេលឆាប់ៗនេះ។
ការសរសេរអះអាងរបស់លោក ខឹម វាសនា បានធ្វើឡើង អមជាមួយនឹងរូបថត ដែលផ្តិតចេញ ពីជញ្ជាំងហ្វេសប៊ុក របស់លោក ស៊ន តារា បន្ទាប់ពីសាស្ត្រាចារ្យរូបនេះ [...]