Posts in ‘សម្រាំងជាខេមរភាសា’ Category

យានយន្ដឆ្នៃ«ទំនើប» ដែលមានសមត្ថភាព​បើកក្នុងទឹក

ទឹកដីរបស់ស្រុកទេសអ្នក សម្បូរទៅដោយភក់ជ្រាំ ឬទឹកជំនន់កាត់ផ្លូវឬ? នេះជាយានឆ្នៃដ៏«ទំនើប»មួយ ដែល​នឹងអាចជួយអ្នក ឲ្យជិះកាត់ទឹកបានយ៉ាងងាយ។

បុរសជាតិញ៉ូហ្សេឡែន ពីរនាក់ មកពីសហគមន៍ «NZ Offroader» បានកែឆ្នៃគោយន្ដមួយ ទៅយានមួយ ដែល​អាច​បើកបរនៅក្នុងទឹកបាន។ បុរសទាំងពីរ បានយកស្នាដៃរបស់ពួកគេ មកបង្ហាញពីសមត្ថភាព ដោយថតជា​វីដេអូ សម្រាប់ដាក់បង្ហោះក្នុងយូធូបផង។

ពិតជាមានប្រសិទ្ធភាពមែន យានកែឆ្នៃនោះ បានរត់ចុះទឹក និងឡើងពីទឹក ដោយគ្មានលំបាក ឬជួបនឹង​បញ្ហា​អ្វី​ទាំងអស់។ ប៉ុន្តេដើម្បីសម្រេចបាន ជាលទ្ធផល គួរជាទីគាប់ចិត្តនោះ យាន្ដកែឆ្នៃដ៏ទំនើប ចាំបាច់ត្រូវមានបំពង់​បង្ហុយផ្សែង និងក្បាលរបស់អ្នកបើក ខ្ពស់ផុតពីទឹក ជាដាច់ខាត៕

ប្លន់​គូស្នេហ៍​ទាំង​យប់​នៅមុខ​ផ្សារ​ទំនើប​បាយ័ន​ យក​ម៉ូតូ​មួយ​គ្រឿង

ប្លន់​គូស្នេហ៍​ទាំង​យប់​នៅមុខ​ផ្សារ​ទំនើប​បាយ័ន​ យក​ម៉ូតូ​មួយ​គ្រឿង

ករណីនេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ និង៣០នាទីយប់ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥ ដែល​ជនរងគ្រោះ ទាំងគ្នាពីរនាក់ ជាគូស្នេហ៍នឹងគ្នា។ អ្នកទាំងពីរ បានជិះម៉ូតូម៉ាក MSX ស្លាលេខ ១CS-៥៩២៦ ហើយ​ត្រូវបានក្រុមចោរ មានគ្នាពីរនាក់ ជិះម៉ូតូធុន ឌូក ពណ៍ស មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាព​ប្លន់​បាន​សម្រេច នៅត្រង់ខាងមុខផ្សារទំនើបបាយ័ន ស្តិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ករណីនេះ ត្រូវបានសាក្សីដែលនៅក្នុងហេតុការណ៍ ប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងពីរ អ្នកមិនមានអ្នកណា​ម្នាក់ រងរបួសនោះទេ តែពួកគេត្រូវបានក្រុមចោរ គម្រាមសម្លាប់ បើមិនប្រគល់ម៉ូតូ។ ភ្លាមៗ បន្ទាប់ពីរចោរបាន​បើក​ម៉ូតូ​រត់គេច ជនរងគ្រោះឈ្មោះ ស្រ៊ុន គឹមវែង អាយុ២៤ ឆ្នាំ និងមិត្តស្រីឈ្មោះ ស្រីពេជ្រ ដែលរស់នៅម្តុំផ្សារ​អួឬស្សី​សព្វថ្ងៃ បានទៅដាក់ពាក្យប្តឹងទាំងយប់ នៅប៉ុស្តិ៍សនគរបាលរដ្ឋបាល សង្កាត់មនោរម្យ។

[...]
ជំងឺ MERS បាន​ឆ្លង​ដំបូង​គេ មក​ដល់​ថៃ

ជំងឺ MERS បាន​ឆ្លង​ដំបូង​គេ មក​ដល់​ថៃ

អ្នកជំងឹ ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យ នៃរាជធានីបាងកក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ ដើម្បី​ពិនិត្យ​ព្យាបាល អាការៈបេះដូងរបស់ខ្លួន។ អ្នកជំងឺជាច្រើនមកពីតំបន់មជ្ឈឹមបូព៌ា បានជ្រើសរើសមន្ទីរពេទ្យ នៃ​រាជធានីបាងកក ដើម្បីពិនិត្យព្យាបាលរោគរបស់ពួកគេ។ សមាជិកបីនាក់ទៀត នៃអ្នកជំងឺខាងលើ ក៏ត្រូវ​បាន​ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ របស់មន្ទីរពេទ្យ បាមរ៉ាស្នារ៉ាឌៀរ៉ា (Bamrasnaradura) ដែលមាន​ជំនាញ​ខាង​ការ​ប្រយុទ្ធទល់នឹងជំងឺរាតត្បាត។

ជំងឺ «MERS» បានបង្ហាញខ្លួនដំបូងគេ នៅក្នុងឧបទ្វីបអារ៉ាប់ ដែលបានសម្លាប់មនុស្សជាង ៩៥០នាក់ និង​៤១២​នាក់ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត រាប់ពីឆ្នាំ២០១២​កន្លងមក។ រោគរាតត្បាតមួយនេះ ក៏បានធ្វើឲ្យមនុស្ស​២៣នាក់ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ។ អ្នកជំងឹទីមួយ របស់ប្រទេសកូរ៉េ ត្រូវបានរកឃើញថា បាន​ឆ្លងជំងឺនេះ កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ បន្ទាប់ពីអ្នកជំងឺ [...]

វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

មានការចោទជាសំនួរថា តើសម្រាប់តុលាការកម្ពុជា ពិតជាមានច្បាប់មួយ តែ«ស្តង់ដា» អនុវត្តពីរមែនដែរឬទេ? បើមាន តើនោះជាច្បាប់របស់ប្រទេស ជាច្បាប់របស់បុគ្គល នៃមន្រ្តីអនុវត្តន៍ច្បាប់?

ដើម្បីចង់ដឹងថា ច្បាប់មួយ «ស្តង់ដា»អនុវត្តន៍ពីរ យ៉ាងណានោះ គេត្រូវសម្លឹងមើលឧទាហរណ៍មួយចំនួន ថាតើ​«ស្ដង់ដា»ណាមួយ ដែលសមល្មមនឹងបុគ្គលក្រុមណា? ដូចជាករណីលោក ឈូក បណ្ឌិត ដែលតុលាការបាន​កាត់ទោស ឲ្យជាប់ពន្ធនាគារទៅហើយនោះ តែទណ្ឌិតរូបនេះ កំពុងរស់នៅនៅក្រៅពន្ធនាគារ យ៉ាងមាន​សេរីភាព​នៅឡើយ។ ករណីបាញ់សម្លាប់អ្នកការសែតជាច្រើននាក់ តែគេមិនដែលឃើញជនល្មើស ត្រូវបាន​ចាប់​ឲ្យមក​ទទួល​ទោស ខណៈឯការបាញ់សម្លាប់ សកម្មជនព្រៃឈើលោក ឈុត វុទ្ធី ត្រូវបានតុលាការបិតសំនុំរឿង ដោយ​សំអាង​ថា ជនដៃដល់បានស្លាប់ (ដែលភាសាតុលាការ និយាយថា ជនល្មើសស្លាប់ បណ្ដឹងអាជ្ញាក៏ផុត​រលត់ តាមណ្នឹង​ដែរ)។ តែផ្ទុយទៅវិញ តុលាការកម្ពុជា មិនបានស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ថាតើមូលហេតុអ្វី [...]

នាង​មាន​ជំងឺ​សើរ​ស្បែក​ចម្លែក ព្យាបាល​អស់​៣ឆ្នាំ តែ​មិន​បាន​ផល

នាង​មាន​ជំងឺ​សើរ​ស្បែក​ចម្លែក ព្យាបាល​អស់​៣ឆ្នាំ តែ​មិន​បាន​ផល

ស្រ្តីដែលបានទទួលរង នូវជម្ងឺចម្លែកនេះ ឈ្មោះ មករា អាយុ ២៣ ឆ្នាំ រស់នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ស្ថានភាពជំងឺរបស់នាង ត្រូវបានគ្រួសារនាងប្រាប់ឲ្យដឹងថា នាងនៅ​អាចទទួលទានអាហារបាន ប៉ុន្តែពេលដែលអាកាសធាតុប្រែប្រួល ខ្លូនប្រាណរបស់នាងចាប់ផ្តើមធ្វើទុក្ខ ដូចជា​ក្តៅ រមាស់ខ្លាំង នៅត្រង់របួស មានការឈឺចាប់ជាដើម។

មានជំងឺចម្លែកនេះ ចេញដំបៅពងបែក គ្រប់កន្លែងត្រង់ ក្បាល ត្រចៀក អណ្ដាត មាត់ ច្រមុះ គ្រប់កន្លែងនៅលើ​ស្បែកពេញខ្លួន។ បន្ទាប់ពីកើតមានជម្ងឺនេះ ក្រុមគ្រួសាររបស់យុវតីខាងលើ បានបញ្ជូននាងទៅមន្ទីពេទ្យ ដើម្បី​ព្យាបាល គ្រូពេទ្យបានបញ្ជាក់ថា នាងមានជម្ងឺ «លុយពីស» ដែលគ្រួសារនាងប្រាប់ថា មិនដែលមានអ្នកភូមិ​ណា​ម្នាក់ ធ្លាប់កើតជំងឺបែបនេះ ពីមុនមកទេ។

អ្នកស្រីជាម្តាយ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ជម្ងឺនេះបានកើត លើខ្លួនកូនស្រីរបស់គាត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...