បទពិពណ៌នា៖ អាមេរិកថា កម្ពុជាត្រូវពង្រឹងការអនុវត្តច្បាប់ និងសិទ្ធិលំនៅដ្ឋាន
ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា ឧបការីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ម៉ៃឃើល ផន័រ (Michael Posner) បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើបញ្ហាសិទ្ធិដីធ្លី និងប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋសហគមន៍បឹងកក់ ប្រមាណជា១០០នាក់ នៅពីមុខស្ថានទូតអាមេរិក នារសៀលថ្ងៃទី១៩ខែកុម្ភះ។
MONOROOM.info photo/ O. Vary។
ដំណើរមកកាន់កម្ពុជាលើកនេះ លោក ម៉ៃឃើល ផន័រ ត្រូវបានទទួលស្វាគមន៍ នៅពីមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋសហគមន៍បឹងកក់ ប្រមាណជា១០០នាក់ ដែលបានជួបប្រជុំគ្នា នារសៀលថ្ងៃទី១៩ខែកុម្ភះ។ ក្រុមប្រជាពលរដ្ឋទាំងនោះ មានបំណងស្វែងរកអន្តរាគមន៍ ពីឧបការីរដ្ឋមន្ត្រី [...]