គេហទំព័ររដ្ឋាភិបាលដំបូងគេចំនួនពីរ រងការវាយប្រហារពីក្រុមអនាមិក
នៅក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ គេហទំព័ររបស់រដ្ឋាភិបាលចំនួនពីរ បានរងការវាយប្រហារពីក្រុមហេកឃើ អនាមិក (Anonymous) បន្ទាប់ពីក្រុមនេះបានប្រកាសសង្គ្រាមវាយប្រហារសងសឹក ប្រឆាំងរដ្ឋាភិបាលដែលបានចាប់ខ្លួនយុវនិស្សិតពីររូប។ ទំព័រហ្វេសប៊ុកមួយដាក់ឈ្មោះក្រុមហេកឃើ អនាមិកកម្ពុជា (Anonymous Cambodia)បានចាត់ទុកជនសង្ស័យទាំងពីរ ថាជាសមាជិករបស់ពួកគេ ហើយថានឹងធ្វើសកម្មភាពឲ្យបានខ្លាំងជាងមុន ប្រឆាំងរដ្ឋាភិបាលកម្ពុជា។
រូបផ្ដិតពីអេក្រង់របស់គេហទំព័រ ដែលត្រូវបានប្ដូរទិន្នន័យដោយក្រុមហេកឃើរអនាមិក។
បច្ចេកវិទ្យា - គេហទំព័ររដ្ឋាភិបាលដំបូងគេ ដែលត្រូវបានក្រុមអនាមិកធ្វើការវាយប្រហារ មានគេហទំព័ររបស់