អេស្ប៉ាញ៖ រកឃើញកូកាអ៊ីន ១០០គីឡូក្រាម ក្នុង«ចេក»លក់នៅឯផ្សារ
កូកាអ៊ីន ប្រមានជា១០០គីឡូក្រាម ត្រូវបានរកឃើញដោយនគរបាលអេស្ប៉ាញ នៅក្នុងប្រអប់ដាក់ចេក សម្រាប់យកទៅលក់ឯផ្សារ។ ប្រអប់ដែលពោពេញ ទៅដោយចេកនោះ មានមួយចំនួនបានដាក់ ចេញទៅលក់ខ្លះទៅហើយ ក្នុងទីក្រុងបាសឺឡូន (Barcelona)។
ម្សៅកូកាអ៊ីន ដាក់បន្លំនៅក្នុងផ្លែចេក។
ការប្រកាសហេតុការណ៍នេះ ត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍មុននេះ នៅខណៈពេលដែលអ្នកលក់ម្នាក់ នៅផ្សារដ៏ធំមួយក្នុងទីក្រុងបាសឺឡូន ឈ្មោះផ្សារ ម៉ែកាបាណា (Mercabarna) បានជូនដំណឹងនេះទៅអោយនគរបាលតំបន់ ពីវត្តមានរបស់កញ្ចប់គ្រឿងញៀន នៅក្នុងប្រអប់ដាក់ចេកសម្រាប់លក់។
អ្នកលក់រូបនោះ បានថ្លែងប្រាប់អ្នកកាសែតថា ភ្នាក់ងារនគរបាលបាន ប្រមូលយកទៅពិនិត្យទាំងអស់ នូវប្រអប់ដាក់ចេកទាំងនោះ ដែលមានមួយចំនួនត្រូវបានលក់ដាច់ និងមួយចំនួនទៀតត្រូវបាន [...]