Posts tagged as "Climate"

មន្រ្តី​ក្រសួង​បរិស្ថាន ថា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ មិន​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​អាកាស​ធាតុ

មន្រ្តី​ក្រសួង​បរិស្ថាន ថា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ មិន​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​អាកាស​ធាតុ

ព្រៃឈើមានសារៈ​សំខាន់​ណាស់ ក្នុង​ការ​រក្សា​សំណើម​ដី ទប់​ខ្យល់ ជា​ជំរក​សត្វ​ព្រៃ និង​ស្រូប​យក​ឧស្ម័ន​កាបូនិច​ជា​ដើម។ ការ​កើត​ឡើង​នូវ​គ្រោះ​ធម្មជាតិ ជា​ញឹក​ញាប់ ដូច​ជា​គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត ការ​ឡើង​កំដៅ​ផែន​ដី និង​បញ្ហា​មួយ​ចំនួន​ទៀត ទាក់​ទង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នោះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ ចោទ​ប្រកាន់​ថា នេះ​គឺ​បណ្តាល​មក​ពី ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​វិនាស នៅ​ក្នុង​ប្រទេស​កម្ពុជា។

ឆ្លើយតបនឹងការចោទ​ប្រកាន់​នេះ លោក ជួប បារីស អគ្គ​លេខាធិការ​រង ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង នៃ​ក្រសួង​បរិស្ថាន បាន​ថ្លែង​នៅ​ក្នុង​វេទិកា​យុវជន នា​ព្រឹក​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​អភិវឌ្ឍន៍​សង្គម ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ការ​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា មិន​បាន​ផ្តល់​ឥទ្ធិពល ដល់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នោះ​ទេ [...]

បទ​យក​ការណ៍៖ ព្រៃ​ព្រះ​រការ នៅ​មុន​ក្លាយ​ជា​«ព្រៃ​ឡង់​ទី​២»

បទ​យក​ការណ៍៖ ព្រៃ​ព្រះ​រការ នៅ​មុន​ក្លាយ​ជា​«ព្រៃ​ឡង់​ទី​២»

បទល្មើសព្រៃឈើ - ឈើជាច្រើនកំណាត់​បាន​បន្សល់​ទុក នៅ​កណ្តាល​ព្រៃ​អម​សង​ខាង​តាម​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ព្រៃ​​ព្រះ​រការ ផ្លូវ​ចូល​ទៅ​ក្នុង​តំបន់​នោះ បាន​ស្រុត​ជា​អន្លើរៗ ដោយ​សារ​តែ​ការ​ដឹក​ឈើ​ចេញ​ពី​សំណាក់​ឈ្មួញ​រក​​ស៊ី​ទិញ​​ឈើ។ ចំណែក​ឯ​សំលេង​រណា​ង៉ោងៗ ដែល​តែង​តែ​លឺ​រំពង​ព្រៃ ចាប់​ពី​ព្រឹក​ព្រលឹម​ម៉ោង​៧ ប៉ុន្តែ​បែរ​ជា​ស្ងាត់​ជ្រងំ ក្រោយ​ពី​ប្រជា​សហគមន៍​ចុះ​ល្បាត​ព្រៃ។

ជនជាតិដើមភាគតិចគួយ ដែល​បាន​ចុះ​ល្បាត​ព្រៃ និង​បំបួស​ព្រៃ អ្នកស្រី នួន ម៉ុន បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ទី្រភាព ជួល​មនុស្ស​មក​ពី​ចម្ងាយ ឲ្យ​មក​កាប់​ដើមឈើ​នៅ​ក្នុង​តំបន់​នេះ ជា​ពិសេស​គេ​កាប់​ដើម​ច្បោះ​របស់​ជន​ជាតិ ទើប​​ប្រជា​​សហគមន៍​នាំ​គ្នា​ចូល​បំបួស​ព្រៃ​ឈើ ដើម្បី​សុំ​ឲ្យ​អារក្ស​អ្នកតា​ជួយ​ការពារ​ធន​ធាន​ធម្មជាតិ ពី​ព្រោះ​ព្រៃ​ឈើ [...]

យុទ្ធសាស្ត្រ​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​ឲ្យ​«​កម្ទេច​ព្រៃ​ឈើ» នៅ​ខេត្ត​ព្រះវិហារ

យុទ្ធសាស្ត្រ​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​ឲ្យ​«​កម្ទេច​ព្រៃ​ឈើ» នៅ​ខេត្ត​ព្រះវិហារ

កាប់ឈើខុសច្បាប់ - នៅក្នុងគោយន្ត ដែល​ផ្ទុក​ទៅ​ដោយ​ឈើ​ធ្វើ​ចរាចរណ៍​ដោយ​សេរី នៅ​ក្នុង​ឃុំ​ធ្មា ស្រុក ជ័យសែន លោក មាស សំណាង (ជា​ឈ្មោះ​ដែល​អ្នក​សារព័ត៌មាន​ដាក់​ឲ្យ) ដែល​ជា​ពលរដ្ឋ​ម្នាក់ តែង​តែ​ចេញ​មុខ​ប្រឆាំង​​ជា​មួយ​​ឈ្មួញ​ឈើ​នៅ​ក្នុង​ឃុំ​របស់​លោក បាន​ថ្លែង​ថា មាន​ថៅកែ​រង​របស់​ក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព បាន​មក​ក្នុង​ភូមិ ប្រាប់​ប្រជា​ពលរដ្ឋ​ឲ្យ​ដើរ​ទៅ​កាប់​ព្រៃ ហើយ​គេ​មក​ទិញ​នៅ​ទីនេះ​តាម​ផ្ទះ​នៅ​ពេល​​ល្ងាច។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​​ទៀត​​ថា ៖ «ថៅកែ​គេ​ដើរ​រក​ទិញ​តាម​ផ្ទះ​ហើយ គេ​បាញ់​ថ្នាំ​សំគាល់ តែ​ខ្ញុំ​មិន​​ដឹង​​ថា​មាន​ន័យ​ថា​ម៉េច​ទេ វា​ជា​អក្សរ​បារាំង។ នៅ​ពេល​យប់ បន្ទាប់​ពី​គេ​ប្រមូល​ឈើ​អស់​ហើយ ទើប​គេ​ដឹក​​ចេញ​ពី​ភូមិ។»។

លោកបានរៀបរាប់ថា ប្រពលរដ្ឋគ្របទុកឈើនៅតាមផ្ទះរបស់ពួកគេ ហើយនៅពេលល្ងាច [...]

ការ​បាត់​យន្ដហោះ MH370 ធ្វើ​ឲ្យ​ផែនទី​បាត​សមុទ្រ​ថ្មី​មួយ ចាប់​បដិសន្ធិ

ការ​បាត់​យន្ដហោះ MH370 ធ្វើ​ឲ្យ​ផែនទី​បាត​សមុទ្រ​ថ្មី​មួយ ចាប់​បដិសន្ធិ

ជាមួយ​នឹង​ការ​សិក្សា​ថ្មី​មួយ ដែល​បាន​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ ក្រុម​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ បាន​សម្រេច​បាន​នូវ​ផែនទី​សណ្ឋាន​ដី​ថ្មី​មួយ ដែល​នឹង​លាត​សន្ធឹង​ប្រមាណ​ជា​៨០% នៃ​បាត​សមុទ្រ​របស់​ផែនដី។

លោក​សាស្ត្រាចារ្យ ដៀតម៉ា មីល័រ (Dietmar Muller) មក​ពី​សកល​វិទ្យាល័យ ស៊ីដនី (ប្រទេស​អូស្ត្រាលី) បាន​ថ្លែង​ពន្យល់​ថា៖ «ការ​បាត់​យន្ដហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា កាល​ពី​ជាង​៦ខែ​មុន បាន​ធ្វើ​ឲ្យ​យើង​ដឹង​ខ្លួន ពី​ការ​ស្គាល់​មិន​ច្បាស់ ជុំ​វិញ​សណ្ឋាន​ដី និង​ជម្រៅ​បាត​សមុទ្រ។ យើង​បាន​ស្គាល់​ពី​ស្ថានភាព​ដី របស់​ភព​ព្រះ​អង្គារ បាន​ច្បាស់​ជាង​សណ្ឋាន​ដី នៅ​បាត​សមុទ្រ​របស់​ផែនដី។»

ផែនទីថ្មីនេះ ត្រូវបានសម្រេចជារូបរាង ជាមួយនឹងការវាស់វែងដែលមានច្បាស់លាស់ខ្លាំងបំផុត នៃប្រព័ន្ធ​ផ្កាយរណប CryoSat 2 [...]

សមុទ្រ អេរ៉ល បាន​រីង​ហួត​ហើយ តែ​ក្នុង​រយៈពេល​៥០ឆ្នាំ​ប៉ុណ្ណោះ

សមុទ្រ អេរ៉ល បាន​រីង​ហួត​ហើយ តែ​ក្នុង​រយៈពេល​៥០ឆ្នាំ​ប៉ុណ្ណោះ



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...