Posts tagged as "Climate"

ភ្លៀង​មួយ​មេ​ធំ បង្ក​ជម្លោះ​ទាំង​ព្រឹក នៅ​ស្រុក​ពញ្ញាឮ

ភ្លៀង​មួយ​មេ​ធំ បង្ក​ជម្លោះ​ទាំង​ព្រឹក នៅ​ស្រុក​ពញ្ញាឮ

កាលពីព្រឹក ថ្ងៃទី២៧ ខែមេសានេះ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ បណ្តាលឲ្យមនុស្សម្នា ធ្វើដំណើរនៅតាមដងផ្លូវ ព្រោង​ព្រាតពិបាក ដោយសារកន្លែងខ្លះលិចទឹក និងកន្លែងខ្លះទៀតស្ទះផ្លូវ បញ្ហាទាំងនេះ ស្ទើតែជារឿងធម្មតាទៅហើយ រាល់​ពេល​មានភ្លៀងធ្លាក់ម្តង។ តែអ្វីដែលមិនធម្មតានោះ គឺភ្លៀងមួយមេនេះ បានធ្វើឲ្យគ្រួសារពីរមានជម្លោះជាមួយគ្នា ដោយ​ពាក្យ​សម្តីធ្ងន់ៗ បម្រុងនឹងបង្កររបួសស្នាម ថែមទៀត។

ហេតុការណ៍ដែលបណ្តាល ឲ្យគ្រួសារទាំងពីរ ជាអ្នកជិតខាងជាមួយគ្នា រស់នៅភូមិពោធ៍មង្គល ឃុំព្រែកតាទែន ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ឈ្លោះគ្នា រហូតចង់ប្រើប្រាស់ អំពើហិង្សាដាក់គ្នានេះ ដោយសារនៅពេលមានភ្លៀងធ្លាក់ រហូត​ដល់​លិចផ្ទះភាគីម្ខាង ម្ចាស់ផ្ទះភាគីនោះ បានទៅកាយឲ្យទឹក ចេញពីផ្ទះទៅចូលលូ តែគ្រួសារម្ខាងទៀត បាន​ហាម​ប្រាម​ថា មិនឲ្យកាយអ្វីទាំងអស់ ព្រោះលូនោះ នៅជាប់ផ្ទះរបស់ខ្លួន (Sic)។

មេគ្រួសារដែលលិចទឹក អ្នកស្រី លឹម សុខិម [...]

ភាព​«ជូរ»​នៃ​មហា​សាគរ ជា​ការ​គម្រាម​ដ៏​ធំ​សម្រាប់​មនុស្ស​ជាតិ?

ភាព​«ជូរ»​នៃ​មហា​សាគរ ជា​ការ​គម្រាម​ដ៏​ធំ​សម្រាប់​មនុស្ស​ជាតិ?

ការបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ? ការរលាយ នៃផ្ទាំងទឹកកក? បើទោះជាមនុស្សជាតិ ត្រូវប្រឈមនឹង បញ្ហាទាំងពីរនេះ កាន់​តែច្រើនឡើងៗក៏ដោយ តែវា (បញ្ហាទាំងពីរ) លែងជាជាការគម្រាម ដ៏ធំនិងចំពោះមុខ សម្រាប់​មនុស្សជាតិនោះ​ទៀត​ហើយ។ នេះបើតាម ការសិក្សាស្រាវជ្រាវមួយ របស់សកលវិទ្យាល័យ Edimbourg របស់ចក្រភពអង់គ្លេស ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី បារាំង «l'Express»។

ផ្ទុយទៅវិញ អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យនោះ បានបង្ហាញថា គឺដំណើរការទៅមុខ នៃ«ភាពជូរ»របស់មហាសាគរ ទៅវិញទេ ដែលអាចបិទបញ្ចប់ យុគសម័យនៃមនុស្សជាតិ នៅលើផែនដីយើងនេះ។ ជាភស្ដុតាង កាលពី២៥២លាន​ឆ្នាំ​មុន អភូតហេតុធម្មជាតិ ប្រហាក់ប្រហែលគ្នា បានកើតឡើងរួចមកហើយ ដែលបណ្ដាលមកពីការផ្ទុះភ្នំភ្លើង បន្តបន្ទាប់គ្នា ហើយសឹងតែ១០០% នៃជីវិតសត្វលើគោក និង៩០% នៃជីវិតសត្វក្នុងទឹក ត្រូវបានស្លាប់បាត់ផុតពូជ។

ជាតិជូរ នៃទឹកសមុទ្រ នឹងកើនឡើង ៣០% [...]

ទំរង់​បែប​នេះ​លើ​មេឃ មិន​មែន​ជា​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ!

ទំរង់​បែប​នេះ​លើ​មេឃ មិន​មែន​ជា​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ!

រូបភាពនេះ ទើបនឹងត្រូវបានថត ក្នុងពេលថ្មីៗនេះ បង្ហាញពីពពក ដែលបានផ្ដុំគ្នាជាទំរង់យ៉ាងចម្លែក នៅលើក្រុង ឡប់បុក (Lubbock) នៃរដ្ឋតិចសាស។ ប៉ុន្តែមិនមែនគ្រាន់តែជាពពកធម្មតាទេ តែជាបន្ដុំពពក នៅមុនព្យុះដ៏កម្រមួយ ក្នុង​ប្រភេទ​ព្យុះ ស៊ុពើសែល (supercell)។ ព្យុះដ៏កម្ររបៀបនេះ អាចនឹងបង្កើតឲ្យទៅជាខ្យល់គូច ដ៏សាហាវៗ ជាច្រើន។

ចំពោះប្រទេសកាណាដាវិញ ព្យុះរបៀបនេះ កម្រកើតមានណាស់។ ដោយឡែក សម្រាប់ដុំពពក នៅរដ្ឋតិចសាស​ខាង​លើ ជនជាតិកាណាដា ក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេស អាចមើលឃើញបានខ្លះ ជាពិសេសអ្នករស់នៅ ក្នុងក្រុង អុងតារីយ៉ូ (Ontario)៕

ជនជាតិ​ដើម​ព្នង ថា​អាជ្ញាធរ​នៅ​ពី​ក្រោយ ការ​កាប់​ដើម​ជ័រ​ទឹក និង​ទន្ទ្រាន​ព្រៃ​យក​ដី​ខុស​ច្បាប់

ជនជាតិ​ដើម​ព្នង ថា​អាជ្ញាធរ​នៅ​ពី​ក្រោយ ការ​កាប់​ដើម​ជ័រ​ទឹក និង​ទន្ទ្រាន​ព្រៃ​យក​ដី​ខុស​ច្បាប់

ការកាប់ព្រៃទន្ទ្រានយកដី និងការកាប់ឈើខុសច្បាប់ នៅតែបន្តមានយ៉ាងសកម្ម ក្នុងខេត្តមណ្ឌលគីរី ក្នុងឆ្នាំ២០១៥នេះ ដោយគ្មានការអើពើ ឬទប់ស្គាត់ពីអាជ្ញាធរមូលដ្ឋាន និងថ្នាក់ខេត្តនោះឡើយ។ នេះគេមិនទាន់និយាយដល់ ពី​រដ្ឋាភិបាល​ថ្នាក់ជាតិ ដែលតែងតែលើកឡើង ផ្ទុយពីទុក្ខលំបាក របស់ពលរដ្ឋ នៅតាមមូលដ្ឋាននោះផង។ ក្នុងសន្និសិទ​សារព័ត៌មាន រដែលរៀបចំឡើងនៅស្នាក់អង្គការ វេទិកានៃអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ជាភាសាអង់គ្លេសថា NGO Forum តំណាង​ជនជាតិដើមភាគតិច បានបង្ហាញពីការព្រួយបារម្មណ៍ ចំពោះការបាត់បង់ព្រៃ ដែលជាប្រភព នៃឆ្នាំង​បាយ​ពួក​គាត់ បានមកពីជ័រទឹក ខណពេលនេះ ព្រៃទាំងនោះ កំពុងរងការកាប់បំផ្លាញដោយខុសច្បាប់ អស់ស្ទើរគ្មាន​សល់។

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥នេះ សមាជិកគណៈកម្មការ សហគមន៍ភូមិពូគង់ លោក វណ្ណា ខ្វើក បានថ្លែង​ប្រាប់​អ្នក​សារព័ត៌មានថា ដីចំការ ដីព្រៃកប់ខ្មោច ដីចំការវិលជុំ និងដីបំរ៉ុង [...]

ថ្ងៃ១៤កុម្ភៈ៖ ពី​បុណ្យ​នៃ​ក្តី​ស្រលាញ់​មនុស្ស មក​ជា​បុណ្យ​នៃ​ក្តី​ស្រលាញ់​ធម្មជាតិ

ថ្ងៃ១៤កុម្ភៈ៖ ពី​បុណ្យ​នៃ​ក្តី​ស្រលាញ់​មនុស្ស មក​ជា​បុណ្យ​នៃ​ក្តី​ស្រលាញ់​ធម្មជាតិ

យុទ្ធនាការធម្មជាតិនៃក្តីស្រលាញ់នេះ ត្រូវបានក្រុមយុវជនទាំងនោះ ចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងថ្ងៃ​ឈប់​សំរាកពីកាសិក្សា និងថ្ងៃដែលពួកគេ ធ្លាប់តែសប្បាយបំផុតជាមួយគូរស្នេហ៍ ជារៀងរាល់ឆ្នាំនោះ មកចូលរួម​បំបែក​កូនឈើ រាប់ពាន់ដើមនៅក្នុងវត្តបទមវតី យ៉ាងសប្បាយរីករាយ និងដោយពេញចិត្តទៅវិញ។

ក្រុមយុវជនទាំងនោះ បាននាំចាប់ផ្តើមបំបែកកូនឈើ តាំង ពីម៉ោង៨:៣០ ព្រឹកមកម្លេះ ហើយពួកគេ ធ្វើវាយ៉ាង​សប្បាយរីករាយសើចក្អាកក្អាយ មិនរវល់ជាមួយនឹងថ្ងៃបុណ្យ នៃក្តីស្រលាញ់ឡើយ។ ពួកគេបានកំណត់ថា ក្នុង​រយៈពេលមួយព្រឹកនេះ ពួកគេនឹងបំបែកឲ្យបាន ១០០០ដើម ទុកសំរាប់ចែកចាយដល់យុវជនណា ឫអង្គការ​ណា​មួយ ចង់បានកូនឈើនោះទៅដាំ នៅក្នុងតំបន់ណាមួយក្នុងប្រទេសកម្ពុជា។ ប្រភេទកូនឈើ ដែលពួកគេបាន​បំបែកនេះ មានតែមួយប្រភេទប៉ុណ្ណោះ គឺដើមរាំងភ្នំ ដោយកូនឈើដទៃទៀត មិនទាន់លូតលាស់អាចបំបែក​បាន​នៅឡើយ។

យុវជន ឡាទីន បាននិយាយប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...