ទំរង់​បែប​នេះ​លើ​មេឃ មិន​មែន​ជា​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ!

ទំរង់នៅលើមេឃបែបនេះ ត្រូវបានមើលឃើញធំបំផុត នៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ ប៉ុន្តែ «ធំ» មិនមែនចង់និយាយ ត្រឹមតែពីផ្ទៃក្រឡារបស់វាទេ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៥ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 15, 2015
  • ប្រធានបទ: គ្រោះធម្មជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបភាពនេះ ទើបនឹងត្រូវបានថត ក្នុងពេលថ្មីៗនេះ បង្ហាញពីពពក ដែលបានផ្ដុំគ្នាជាទំរង់យ៉ាងចម្លែក នៅលើក្រុង ឡប់បុក (Lubbock) នៃរដ្ឋតិចសាស។ ប៉ុន្តែមិនមែនគ្រាន់តែជាពពកធម្មតាទេ តែជាបន្ដុំពពក នៅមុនព្យុះដ៏កម្រមួយ ក្នុង​ប្រភេទ​ព្យុះ ស៊ុពើសែល (supercell)។ ព្យុះដ៏កម្ររបៀបនេះ អាចនឹងបង្កើតឲ្យទៅជាខ្យល់គូច ដ៏សាហាវៗ ជាច្រើន។

ចំពោះប្រទេសកាណាដាវិញ ព្យុះរបៀបនេះ កម្រកើតមានណាស់។ ដោយឡែក សម្រាប់ដុំពពក នៅរដ្ឋតិចសាស​ខាង​លើ ជនជាតិកាណាដា ក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេស អាចមើលឃើញបានខ្លះ ជាពិសេសអ្នករស់នៅ ក្នុងក្រុង អុងតារីយ៉ូ (Ontario)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...