មន្រ្តី​ក្រសួង​បរិស្ថាន​ច្រាន​ចោល​របាយ​ការណ៍ NGO ស្តី​ពី​«កិច្ច​ការពារ​ព្រៃ​ឈើ»

នៅចំពោះរបាយការណ៍ របស់អង្គការសង្គមស៊ីវិល ដែលសរសេរពី«ការកាប់ឈើ និងបរិបាលកិច្ច នៅ​ខេត្ត​រតនៈគិរី និង​ខេត្ត​ស្ទឹង​ត្រែង» មន្ត្រី​ជាន់​ខ្ពស់​ពីក្រសួងបរិស្ថានមួយរូប បានប្រតិកម្មដោយហៅ របាយការណ៍​នោះ ថា​​បាន​​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៦ សីហា២០១៥
  • កែប្រែចុងក្រោយ: September 01, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការដែលធ្វើការសហការ ជាមួយរដ្ឋាភិបាល ហើយបែរមករិះគន់រដ្ឋាភិបាលនោះ ក៏មានន័យស្មើនឹង​អង្គការ​នោះ មិនទទួលស្គាល់ការងាររបស់ខ្លួន ក្នុងរយៈកាលកន្លងមក យ៉ាងដូច្នោះដែរ។ នេះជាការអះអាងរបស់​លោក ស្រ៊ុន ដារិទ្ធិ នាយកខុទ្ធកាល័យរដ្ឋមន្ត្រី និងជាទីប្រឹក្សាអមក្រសួងបរិស្ថាន ដើម្បីច្រានចោលនូវរបាយការណ៍ អង្គការក្រៅរដ្ឋាភិបាល ដែលតែងតែរិះគន់រដ្ឋាភិបាល។ លោក ស្រ៊ុន ដារិទ្ធិ បានហៅរបាយការណ៍ របស់អង្គការ​ទាំងនោះ ថាមិនបានឆ្លុះបញ្ចាំង នូវអ្វីជាភាពជាក់ស្តែង ទាំងភាពវិជ្ជមាន និងភាពអវិជ្ជមាននោះឡើយ។ លោក​បាន​​បញ្ជាក់ថា៖ «សូម្បីតែឈ្មោះ នៃរបាយការណ៍នោះ ក៏បង្ហាញនូវភាពលំអៀង និងចោទប្រកាន់ មកលើរដ្ឋាភិបាល​ដែរ។»

ថ្លែងក្នុងវេទិកានៃអង្គការ មិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា(NGOF) ដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនូវ​របាយ​ការណ៍ស្រាវជ្រាវស្តីពី «ការកាប់ឈើ និងបរិបាលកិច្ច នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា» កាល​ពីព្រឹកថ្ងៃទី២៦ ខែសីហានេះ លោក ស្រ៊ុន ដារិទ្ធិ បាននិយាយថា៖ «គោលបំណងរបាយការណ៍នេះ បើដើម្បីរួម​គ្នា​ការពារបរិស្ថាន ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ឬក៏ការបំផ្លាញបរិស្ថាន ដោយខុសច្បាប់ អាហ្នឹងយើង​ស្វាគមន៍»។

លោក បានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំមិនចង់ឲ្យរបាយការណ៍នេះ មានទិសដៅផ្សេងក្រៅពីនេះ។ ខ្ញុំមិនចង់ឲ្យ​របាយការណ៍នេះ ក្លាយជាមធ្យោយបាយមួយ សម្រាប់ធ្វើការរិះគន់ ឬធ្វើការវាយប្រហារ មកលើរាជរដ្ឋាភិបាល​នោះទេ។ (...) បើយើងនិយាយ តែអំពីការវាយប្រហារ និយាយតែអំពីរឿងអវិជ្ជមាន... សូម្បីតែយើង​ខ្លួនឯងជា​អង្គការ មិនបានទទួលលទ្ធផលការងារខ្លួនឯង ដែលបានខិតខំប្រឹងប្រែងកន្លងមក ជាមួយរាជរដ្ឋាភិបាលផង។ (...) ខ្លួនបានបំភ្លេចការងារ ដែលខ្លួនបានខំប្រឹងប្រែង ជាមួយរដ្ឋាភិបាល ក្នុងពេលកន្លងមក។»

សូមស្តាប់ការបកស្រាយទាំងស្រុងដុចតទៅ៖

របាយការណ៍ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានច្រានចោល មានកម្រាស់១២២ទំព័រ។ មន្ត្រី​ក្រសួង​បរិស្ថាន បានចាត់ទុករបាយការណ៍នេះ ជារបាយការណ៍ដែលបានធ្វើគឡើង ដោយឯកតោភាគី គ្មានការចូលរួម ពីតំណាងរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ ដោយមានតួលេខមិនច្បាស់លាស់ ខ្លឹមសារមិនត្រឹមត្រូវជាដើម។

ដោយឡែកលោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF)  បាន​បដិសេធថា លទ្ធផលនៃការស្រាវជ្រាវ ដែលបានបង្ហាញ ក្នុងរបាយការណ៍នេះ ពុំមានបំណង ធ្វើការរិះគន់ ឬ​វាយ​ប្រហាររាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្វែងរកការកេងចំណេញ ផ្នែកហិរញវត្ថុ ឬ​នយោបាយ​នោះទេ។ លោកបានអះអាង នេះជាភាពស្មោះត្រង់ ជាជំនឿ ជាការជឿជាក់ ជាការរិះគន់ ប្រកប​ដោយ​ការស្ថាបនា។ លោកបានបង្ហាញទាំងអស់នេះ ជាចំនុចគន្លឹះសំខាន់ ឈានទៅរកការគ្រប់គ្រង ធនធាន​ធម្មជាតិ និងព្រៃឈើ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ នៅក្នុងខេត្តរតនៈគិរី និងស្ទឹងត្រែងនៃប្រទេសកម្ពុជា ជាមួយ​នឹងការឆ្លុះបញ្ចាំង ពីការបាត់បង់ធនធានព្រៃឈើ នៅក្នុងខេត្តរតនៈគិរី និងខេត្តស្ទឹងត្រែង ដើម្បីធ្វើឲ្យប្រសើរ​ឡើង​វិញ នូវការគ្រប់គ្រងធនធាន ព្រៃឈើនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគតសម្រាប់កម្ពុជា៕

» សូមស្តាប់ការបកស្រាយទាំងស្រុងដុចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...