រូបភាពពី​ការ​ផ្ទុះ​រោងចក្រ​ផលិត​ជី នៅ​តិចសាស សហរដ្ឋអាមេរិក

ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅយប់ថ្ងៃពុធទី១៧ខែមេសា វេលាម៉ោងប្រមាណជា ៨យប់ ចេញពីរោងចក្រមួយដែលផលិតចំណីសត្វ ស្ថិតនៅក្នុងសង្កាត់វ៉េស្ដ៍ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ របាយការណ៍ជាបណ្ដោះអាសន្ន បានអោយដឹងថា មានជនរងគ្រោះដល់ជីវិត រវាងពីប្រាំទៅដប់ប្រាំនាក់ និងរងរបួសច្រើនជាង១៥០នាក់ នៅក្នុងហេតុការណ៍នេះ។ សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ​ដូចតទៅ ស្ដីអំពីការខូតខាត និងសភាពនៅនឹងកន្លែង ក្រោយការផ្ទុះនោះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅយប់ថ្ងៃពុធទី១៧ខែមេសា វេលាម៉ោងប្រមាណជា ៨យប់ ចេញពីរោងចក្រមួយ​ដែល​ផលិតជី ស្ថិតនៅក្នុងសង្កាត់វ៉េស្ដ៍ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ របាយការណ៍ជាបណ្ដោះអាសន្ន បានអោយ​ដឹងថា មានជនរងគ្រោះដល់ជីវិត រវាងពីប្រាំទៅដប់ប្រាំនាក់  និងរងរបួសច្រើនជាង១៥០នាក់ នៅក្នុងហេតុការណ៍នេះ។

សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ​ដូចតទៅ ស្ដីអំពីការខូតខាត និងសភាពនៅនឹងកន្លែង ក្រោយការផ្ទុះនោះ។


ទិដ្ឋភាពនៅក្រោយការផ្ទុះ ដែលមើលទៅដូចទើបនឹងងើបចេញ សង្គ្រាម។


ក្រុមអ្នកលត់អគ្គិភ័យ បានមកដល់កន្លែងភ្លាម តែការផ្ទុះមានទំហំធំជាងការគិតដល់។


ការផ្ទុះ ដែលធ្វើអោយមានភាពរំជួយ រហូតដល់កម្រិត ២.១ រីស្ទ័រ។


លំនៅដ្ឋានជាច្រើន ត្រូវបានកម្ទេចម៉ត់ មើលលែងស្គាល់។


អ្នកលត់អគ្គិភ័យម្នាក់ បានស្វែងរកជនរងគ្រោះ ដែលអាចនៅមានជីវិត និងជាប់នៅក្នុងលំនៅដ្ឋានរបស់ពួកគេ។


បុរសរូបនេះ ដើរក្រឡឹងមើលផ្ទះរបស់គាត់ កំពុងត្រូវឆាបឆេះដោយព្រះអគ្គិ។


អ្នកនាំពាក្យនគរបាលប្រចាំតំបន់ បានផ្ដល់ព័ត៌មានចុងក្រោយទៅក្រុមអ្នកសារព័ត៌មាន។


រូបនេះ ត្រូវបានថតដោយ អ្នករស់នៅក្នុងសង្កាត់នោះ។


រូបនេះបានមកពីទូរទស្សន៍ WFAA-TV ដែលបង្ហាញពីការជួយសង្គ្រោះ នៅបន្ទាប់ពីការផ្ទុះ។


ជនរងគ្រោះម្នាក់ត្រូវបាននាំមកកាន់ទីកន្លែងសង្គ្រោះ។


អ្នករស់នៅក្នុងសង្កាត់នោះភាគច្រើន រងគ្រោះនឹងការផ្ទុះនេះ។


រាត្រីនៃតិចសាស ដែលគ្របដណ្ដប់ដោយ ភើងអគ្គិពណ៌ក្រហមច្រាល នៅលើផ្ទៃមេឃ។


ផ្នែកមួយ នៃអាគារ ដែលអាចជាញ្ជាំងឬដំបូល បានខ្ទាតប៉ើងចេញ ទៅគ្រប់ទិស។

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...