
ភេរវកម្មនៅឡុងដ៍៖ នគរបាលអង់គ្លេសចាប់ខ្លួនបាន៧នាក់
នៅយប់ថ្ងៃពុធ ចូលមកព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នគរបាលអង់គ្លេស បានចាប់ខ្លួនមនុស្ស បានចំនួន៧នាក់ ដែលជាប់សង្ស័យ ថាមានពាក់ព័ន្ធនឹងភេរវកម្ម ក្បែរវិមានរដ្ឋសភា កណ្ដាលរាជធានី ឡុងដ៍័ កាលពីល្ងាចម្សិលម៉ិញ។ ភេរវកម្ម ដែលបានបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ ចំនួនជនរងគ្រោះដល់ជីវិត នៅក្នុងភេរវកម្ម បានថយមកនៅត្រឹមតែ៣នាក់វិញ ដែលខុសពីការប្រកាស កាលពីយប់ម្សិលម៉ិញ ថាជនរងគ្រោះ៤នាក់ បានស្លាប់បាត់បង់ជីវិត។
លោក «Mark Rowley» មេបញ្ជាការកងកម្លាំងប្រឆាំងភេរវកម្ម នៃនគរបាល «Scotland Yard» បានថ្លែងឲ្យដឹងថា៖ «យើងបានធ្វើប្រតិបត្តិការ ចាប់ខ្លួនបាន៧នាក់ នៅ៦កន្លែងផ្សេងគ្នា ក្នុងក្រុង "Birmingham (ភាគពាយ័ព្យ នៃរាជធានីឡុងដ៍)" ក្នុងរាជធានី ឡុងដ៍ និងក្នុងតំបន់ផ្សេងទៀត នៅលើផ្ទៃប្រទេស»។
លោកមេបញ្ជាការ បានពន្យល់បន្តថា ជនរងគ្រោះ ដែលបានបាត់បង់ជីវិតទាំងបីនាក់ [...]