
បើប្រធានាធិបតី ត្រាំ ចង់ធ្វើសង្គ្រាម... ត្រូវមាន«ភ្លើងខៀវ»ពីសភា
ការបាញ់កាំជ្រួច កំទេចបន្ទាយយោធាមួយ នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បត្តិ៍ ក្រោមបញ្ជារបស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលទើបចូលមកកាន់តំណែង បានប្រមាណជា៣ខែនេះ បានបង្កឲ្យមានការជជែកវែកញែក ដ៏ខ្លាំងក្លាឡើង ទៅលើអំណាច ជា«អគ្គមេបញ្ជាការកងទ័ព» របស់ប្រធានាធិបតីអាមេរិក ដែលចាំបាច់ ត្រូវមានការត្រួតពិនិត្យ ពីសំណាក់អំណាចនីតិបញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា)។
ប្រតិបត្តិការដ៏ខ្លាំងក្លានោះ ត្រូវបានរដ្ឋាភិបាលអាមេរិកអះអាងថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយអាវុធគីមី កាលពីថ្ងៃអង្គារ ពីសំណាក់កងទ័ពស៊ីរី ស្និតនឹងប្រធានាធិបតី បាឆារ អាល់-អាសាធ (Bachar al-Assad) ទៅលើខេត្តមួយ ដែលសម្បូរដោយក្រុមអ្នកបះបោររស់នៅ ហើយបណ្ដាលឲ្យជនស៊ីវិល ជាច្រើនសិបនាក់ ជាពិសេសកុមារ បានបាត់បង់ជីវិត។
គ្មានយុទ្ធសាស្ត្រ...
ក្រុមអ្នកតំណាងរាស្ត្រអាមេរិកភាគច្រើន [...]