
ISIS ចេញមុខទទួលស្គាល់ការវាយប្រហារដោយកាំបិត កណ្ដាលប៉ារីសក្នុងយប់នេះ
អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) បានចេញមុខមកទទួលស្គាល់ ការវាយប្រហារដោយកាំបិត ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យរបួស មនុស្សបួននាក់ទៀត ក្នុងសង្កាត់រោងល្ខោន កណ្ដាលរដ្ឋធានីប៉ារីស នាយប់ថ្ងៃសៅរ៍នេះ។ នេះ បើតាមការផ្សាយ កាលពីប៉ុន្មាននាទីមុន របស់ស្ថាប័ន «Site Intelligence Group» ដែលមានជំនាញខាងឃ្លាំមើល សកម្មភាពរបស់ក្រុមភេរវជន នៅលើប្រព័ន្ធឃោសនារបស់ពួកគេ។
ស្ថាប័នខាងលើ បានដកស្រង់យកសារជាភាសាអារ៉ាប់ ដែលសរសេរចេញ ពីទីភ្នាក់ងារ «Amaq» ដែលជាប្រដាប់ឃោសនាផ្លូវការមួយ របស់អង្គការភេរវនិយម មកបញ្ជាក់ ដោយមានអត្ថន័យថា៖ «ជនដែលបានដឹកនាំការវាយប្រហារ ប្រដាប់ដោយកាំបិត នៅកណ្ដាលរដ្ឋធានីប៉ារីស ជាយុទ្ធជនមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម ហើយប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវ ឲ្យបើកការវាយប្រហារ [...]