Posts tagged as "Cinema khmer"

ចន ចន្ទលក្ខិណា៖ មិន​ចង់​មាន​អ្នក​«ស្អំ​បេះដូង» ព្រោះ​គិត​ដល់​កូន

ចន ចន្ទលក្ខិណា៖ មិន​ចង់​មាន​អ្នក​«ស្អំ​បេះដូង» ព្រោះ​គិត​ដល់​កូន

អ្នកនាង ចន ចន្ទលក្ខិណា ជាតារាសម្តែងមួយ ដែលត្រូវបានទស្សនិកជនទទួលស្គាល់ ខណៈពេលដែលអ្នកនាង​លែងលះដាច់ស្រេច ជាមួយស្វាមី លោក យុត្ថារ៉ា ឆានី រួចមក អ្នកនាងបានប្រកាសថា ពេលនេះនាង​មានសេរីភាព​ខ្លាំងណាស់ និងសប្បាយចិត្តជាទីបំផុត ពេលដែលនៅម្នាក់ឯង ហើយមិនចង់បានអ្នកណាទៀត ចូលមកក្នុងបេះដូង​របស់អ្នកនាងនោះទេ។


តារាសម្ដែង ចន ចន្ទលក្ខិណា។ (រូបថតហ្វេសប៊ុក)

តារា - តារាសម្តែង និងជាពិធីការិនីរបស់ស្ថានីទូរទស្សន៍បាយ័នអ្នកនាង ចន ចន្ទលក្ខណាបានលើកឡើងថា កុំថា​ឡើយ ដែលអ្នកនាងចង់បានអ្នកមកស្អំបេះដូង សូម្បីតែគិតក៏មិនដែលផង ព្រោះអ្នកនាងមិនចង់អោយ​កូនស្រី​មាន​ប៉ាប៉ាហៅដល់ទៅពីរ ហើយអ្វីដែលសំខាន់ មិនចង់អោយប៉ះពាល់ដល់អារម្មណ៍កូន។

[...]
ញ៉ែម សុគន្ធ បើក​ឡាន​ប៉ះ​គេ តែ​មិន​ចេញ​មុខ​ដោះ​ស្រាយ

ញ៉ែម សុគន្ធ បើក​ឡាន​ប៉ះ​គេ តែ​មិន​ចេញ​មុខ​ដោះ​ស្រាយ

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានទស្សនីយភាពហួសចិត្តមួយ បានកើតឡើងនៅម្តុំផ្សារសំណង់១២ កាលពី​យប់​ម្សិលម៉ិញ បណ្តាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ និងស្រាល។ ហួសចិត្ត ព្រោះតួអង្គសំខាន់នៅក្នុង​ទស្សនីយភាព​នោះ ជាតារាសម្តែងដ៏លេចធ្លោម្នាក់ លោក ញ៉ែម សុគន្ធ ដែលបន្ទាប់ពីកើតហេតុភ្លាម តារាល្បីរូបនេះបានចាកចេញ​ពីទីនោះ ហើយមិនបានធ្វើការដោះស្រាយដោយផ្ទាល់ ជាមួយជនរងគ្រោះឡើយ។


លោក ញ៉ែម សុគន្ធ នៅពេលគូររូបសាក់ខ្លួន នៅក្នុងភាពយន្ដ «ស្បែកគង់»។ (រូបថតហ្វេសប៊ុក)

តារា - ករណីគ្រោះថ្នាក់ចរាចរណ៍រវាងលោក ញ៉ែម សុគន្ធ តារាជាសម្ដែង និងជាតារាបង្ហាញម៉ូដ បានបង្កឱ្យមាន ភាពភ្ញាក់ផ្អើលជាខ្លាំង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែ [...]

«រនាតស្នេហ៍»​សែន​ក្រុង​ពាលី​៣​ដង ព្រោះ​មាន​ខ្មោច​ចូល​សណ្ឋិត​ក្នុង​តួ

«រនាតស្នេហ៍»​សែន​ក្រុង​ពាលី​៣​ដង ព្រោះ​មាន​ខ្មោច​ចូល​សណ្ឋិត​ក្នុង​តួ

រឿង «រនាតស្នេហ៍» បានដំណើរការថតបន្តទៅទៀតជាធម្មតា បន្ទាប់ពីខ្សែភាពយន្តភាគមួយនេះ បានធ្វើពិធីសែន​ក្រុង​ពាលី​លើកទី៣ រួចរាល់។ ធ្វើពិធីសែនដល់ទៅ៣ដង ព្រោះកន្លងមក នៅក្នុងដំណើរការថតខ្សែភាពយន្ដភាគនេះ មានវិញ្ញាណខ្មោច ចូលសណ្ឋិតក្នុងតួសម្តែង។


ឈុតឆាកមួយ នៅក្នុងរឿង «រនាតស្នេហ៍» ក្នុងពេលកំពុងថត។ (រូបថត ហ្វេសប៊ុក)

ភាពយន្ត - «រនាតស្នេហ៍»ជាខ្សែ ភាពយន្តភាគថ្មីមួយទៀតរបស់ផលិតកម្ម រ៉ុក ដែលនិយាយពី កំណើតស្នេហា​របស់សង្សាមួយគូនៅខេត្តសៀមរាប។ ខ្សែភាពយន្តថ្មីនេះ មាន៦០ភាគ ត្រៀមសម្រាប់ដាក់បញ្ចាំងនៅកញ្ចក់​ទូរទស្សន៍ស៊ីធីអ៊ិន។ រីឯសាច់រឿងវិញ មានពីររសជាតិក្នុងរឿងតែមួយ គឺសម័យ និងបុរាណ ដែលឆ្លុះបញ្ចាំងពី​សុបិន្ដ​ដែលលើលោកនេះ [...]

ស្នេហា ទឹម រដ្ឋា ជា​មួយ​បុរស​ប៉ាគីស្ថាន ស្ថិត​នៅ​ត្រឹម​មើល​ចិត្ត​គ្នា​សិន

ស្នេហា ទឹម រដ្ឋា ជា​មួយ​បុរស​ប៉ាគីស្ថាន ស្ថិត​នៅ​ត្រឹម​មើល​ចិត្ត​គ្នា​សិន

រយៈពេលបួនឆ្នាំហើយ ដែលកញ្ញា ទឹម រដ្ឋា និងបុរសជនជាតិប៉ាគីស្ថាន មានទំនាក់ទំនងជាមួយគ្នា ក៏ប៉ុន្តែបើទោះបី​ជាការស្គាល់យូរឆ្នាំហើយយ៉ាងណាក៏ដោយ អ្នកទាំងពីរនៅតែស្ថិតក្នុងការមើលចិត្តថ្លើមគ្នា និងមិនទាន់មានគម្រោង​ដឹកដៃគ្នា ចូលរោងការច្បាស់លាស់នៅឡើយទេ។


កញ្ញា ទឹម រដ្ឋា និងបុរសប៉ាគីស្ថាន។ (រូបថត ហ្វេសប៊ុក)

តារា - ភាពល្អូនល្អើនរវាងតារាម៉ូឌែលរាងខ្ពស់ស្រលះ កញ្ញា ទឹម រដ្ឋា ត្រូវបានគេមើលឃើញថា បានចាប់ផ្តើម​អស់​រយៈពេល​ប្រហែលជិត៤ឆ្នាំមកហើយ។ ប៉ុន្តែទើបតែពេលនេះទេ ដែលម្ចាស់ខ្លួនបានទម្លាយឱ្យដឹង ពីទំនាក់ទំនង​ស្នេហាមួយនេះ ក្រោយពីក្រដាសមិនអាចខ្ចប់ភ្លើងបាន និងជាលេចរូបរាងច្បាស់ និងផ្អែមល្ហែមជាងមុនទ្វេដង។

នៅក្នុងជំនួប [...]

អ៊ឹង និមល អោប​​ថើប​ប្អូន​ ចន ច័ន្ទលក្ខិណា ដើម្បី​ទាញ​ចំណាប់​អារម្មណ៍

អ៊ឹង និមល អោប​​ថើប​ប្អូន​ ចន ច័ន្ទលក្ខិណា ដើម្បី​ទាញ​ចំណាប់​អារម្មណ៍

ទាំងប្រភពស្និតនឹងកញ្ញា អ៊ឹង និមល ព្រមទាំងលោក ចន ច័ន្ទតារា សុទ្ធបានចេញមុខបកស្រាយ ពីទំនាក់ទំនងរបស់​តារាពីរនាក់នេះ បន្ទាប់ពីទស្សនិកជាប់មន្ទិលសង្ស័យ ជាមួយរូបថតអោបថើបដែលកញ្ញា អ៊ឹង និមល បានបង្ហោះនៅ​លើទំព័ររបស់ខ្លួនកន្លងមក។


កញ្ញា អ៊ឹង និមល និងលោក ចន ច័ន្ទតារា។ (រូបថត ហ្វេសប៊ុក)

តារា - ក្រោយពីតារាបង្ហាញម៉ូតរបស់ក្រុម Cambodia Super Model កញ្ញា អ៊ឹង និមល បានយករូបថតជាច្រើន​សន្លឹក របស់នាងដោយបង្ហាញភាពស្និតស្នាលប្លែក ជាមួយប្អូនប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា លោក ចន ច័ន្ទតារា នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់នាងនោះមក ដែលធ្វើឱ្យទស្សនិកជនអ្នក​ដានតាម​សិល្បៈ កាន់​តែមានមន្ទិលសង្ស័យនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...