Posts tagged as "Cinema khmer"

សាន់ដេ​ចង់​លើក​ស្ទួយ នីកូ ជំនួស ខេមរៈ សេរីមន្ត?

សាន់ដេ​ចង់​លើក​ស្ទួយ នីកូ ជំនួស ខេមរៈ សេរីមន្ត?

បន្ទាប់ពីលោក នីកូ ដែលទើបចាកចេញពីផលិតអ៊ឹម ចូលមកផលិតកម្មសាន់ដេ ព្រមទាំងដណ្តើមបាន​ដំណែង​ជា​តួឯក​ក្នុងខ្សែភាពយន្តទី៥«សង្សាខ្មោច» មានមតិមួយចំនួន បានលើកឡើង តើផលិតកម្មសាន់ដែ មានបំណង​ចង់​លើកស្ទួយលើកតារាចម្រៀង នីកូ ជាតារាប្រចាំផលិតកម្មឬយ៉ាងណា? ថាតើលោក នីកូពិតជាអាចដណ្តើម​ប្រជាប្រិយភាពពីលោក ខេមរៈ សេរីមន្ត បានដែរឬទេ?


តារាចម្រៀង នីកូ។ (រូបថតហ្វេសប៊ុក)

តារា - ខ្សែភាពយន្តថ្មី«សង្សារខ្មោច» កំពុងដំណើរការចេញថត និងគ្រោងដាក់បញ្ចាំងនៅអំឡុងខែវិច្ឆិកា ខាងមុខ។ សម្រាប់អ្នកគ្រងដំណែងតួឯកលើកនេះ មិនដូចខ្សែរឿងល្បីដូចមុននោះ លោក ខេមរៈ សេរីមន្ត មិនបានចូលមក​សម្ដែងទៀតទេ បន្ទាប់ពីតារាចម្រៀងមានមន្ដស្នេហ៍រូបនេះ [...]

គ្រួសារ​ថា​អ្នក​ការសែត​កាណាដា​ស្លាប់ បន្ទាប់​ពី​រក​ឃើញ​សព​នៅ​អង្គរ

គ្រួសារ​ថា​អ្នក​ការសែត​កាណាដា​ស្លាប់ បន្ទាប់​ពី​រក​ឃើញ​សព​នៅ​អង្គរ

គ្រួសាររបស់ លោក ដេវីឌ វ៉លឃ័រ (David Walker) ហៅ ដេវ ដែលបានបាត់ខ្លួនតាំងពីខែកុម្ភៈមក នៅក្នុងខេត្ត​សៀមរាប ប្រទេសកម្ពុជានោះ បានប្រកាសនៅថ្ងៃព្រហស្បត្ត៍នេះថា ពួកគេបានរកឃើញ សាកសពរបស់​អ្នក​សារព័ត៌មាន និងជាសមិទ្ធិករភាពយន្ដជាតិកាណាដារូបនេះ ស្លាប់នៅក្នុងតំបន់អង្គរ ក្បែរនឹងក្រុងសៀមរាប។


លោក ដេវ វ័លឃ័រ នៅពេលលោកនៅរស់។ (រូបថត ហ្វេសប៊ុក)

សន្ដិសុខសង្គម - បើតាមសេចក្ដីប្រកាសក្នុងនាមក្រុមគ្រួសារទាំងមូល សាកសពរបស់លោក ដេវ វ័លឃ័រ ត្រូវបាន​រកឃើញដោយយុវជនម្នាក់ នៅក្នុងព្រៃ​មួយ​កន្លែង​ជិត​ប្រាសាទ​អង្គរ​ធំ ខេត្ត​សៀមរាប។ អាជ្ញាធរកម្ពុជាបាន​បញ្ជាក់​ទៅកាន់​គ្រួសារថា លោក ដេវ វ័លឃ័រ បានស្លាប់តាំងពីច្រើនសប្ដាហ៍មកហើយ។

[...]
សមិទ្ធិករ​ភាពយន្ដ​ជាតិ​កាណាដា​មួយ​រូប បាត់​ខ្លួន​នៅ​សៀមរាប?

សមិទ្ធិករ​ភាពយន្ដ​ជាតិ​កាណាដា​មួយ​រូប បាត់​ខ្លួន​នៅ​សៀមរាប?

សមិទ្ធិករភាពយន្ដមួយរូប មានសញ្ជាតិកាណាដា ដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ទំនងជាបានបាត់ខ្លួន នៅក្នុងខេត្តសៀមរាប ផ្នែកខាងជើងនេះប្រទេសនេះ។ នេះបើតាមការថ្លែងឲ្យដឹង របស់មិត្តភ័ក្រជិតដិតរបស់លោក។


លោក ដេវ វ័លឃ័រ សមិទ្ធិករភាពយន្ដ សញ្ជាតិកាណាដា។ (រូបថត RICHARD S. EHRLICH)

សន្ដិសុខសង្គម - លោក ដេវ វ័លឃ័រ (Dave Walker) ដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជា តាំងពីមួយឆ្នាំ​កន្លះមកនោះ បានចូលមករស់នៅក្នុងផ្ទះសំណាក់មួយកន្លែង កាលពីសប្ដាហ៍មុន។

បើតាមមិត្តរបស់សមិទ្ធិកររូបនេះ លោក ភីធើរ វ្រុនស្គី (Peter Vronsky) បានឲ្យដឹងថា ដេវ វ័លឃ័រ ទំនងជាបានចាក​ចេញពីបន្ទប់របស់លោក នៅថ្ងៃសុក្រកន្លងទៅ ដើម្បីទុកឲ្យអ្នករៀបចំបន្ទប់ចូលមកបោសសម្អាត។ [...]

តារា​ស្រី សឿ សុធារ៉ា បដិសេធ​រូបភាព​អសុរស​ថា មិត្ត​នាង​«Tag»​ឲ្យ

តារា​ស្រី សឿ សុធារ៉ា បដិសេធ​រូបភាព​អសុរស​ថា មិត្ត​នាង​«Tag»​ឲ្យ

នាង សឿ សុធារ៉ា បានឆ្លើយបដិសេធថា រូបភាពដែលផ្សព្វផ្សាយនៅថ្ងៃចុងក្រោយនេះ ថាមិនមែនជារូបភាព​ដែល​នាងផ្ទាល់ជាអ្នកបង្ហោះនោះទេ។ រូបភាព ដែលទទួលបានការិះគន់យ៉ាងច្រើន ពីសំណាក់ទស្សនិកជនដែល​គាំទ្រ​រូបនាង រហូតអាចនឹងឈានដល់ការបាត់បង់ ប្រជាប្រិយភាពរបស់នាងផងនោះ ត្រូវបានតារាសាច់ស្អាតកូនមួយ​រូបនេះអះអាងថា ជារបស់មិត្តនាង ជាអ្នកដាក់បញ្ចូលឈ្មោះនាងឲ្យជាប់ពាក់ព័ន្ធ។


តារាស្រីកូនមួយ សឿ សុធារ៉ា នៅក្នុងពេលសម្ដែងមួយ។ (រូបថតហ្វេសប៊ុក)

តារា - តាមរយៈ រូបភាពមួយសន្លឹក អមជាមួយពាក្យសម្តីអសុរស ដែលត្រូវបានទំព័រហ្វេសប៊ុកមួយ ដែលអ្នកផង​ជឿថា ជា​របស់តារាសម្តែងដ៏ល្បីឈ្មោះ គឺអ្នកនាងសឿ សុធារ៉ានោះ បានកំពុងធ្វើឲ្យតារាស្រីរូបនេះ ទទួលរងនូវ​ពាក្យរិះគន់ធ្ងន់ៗយ៉ាងច្រើន ពីសំណាក់ទស្សនិកជន [...]

សមិទ្ធិករ រិទ្ធី ប៉ាន ត្រៀមទៅ​ស្ដាប់​លទ្ធផល​«អូស្កា»​នៅ​អាមេរិក (vdo)

សមិទ្ធិករ រិទ្ធី ប៉ាន ត្រៀមទៅ​ស្ដាប់​លទ្ធផល​«អូស្កា»​នៅ​អាមេរិក (vdo)

ភាពយន្ដ - លោក សុន ដារ៉ា បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលភាពយន្តកម្ពុជា បានថ្លែងប្រាប់អ្នក​សារ​ព័ត៌​មាន​ក្នុងស្រុកថា លោក រិទ្ធី ប៉ាន កំពុងឋិតនៅសហរដ្ឋអាមេរិក ហើយលោកនឹងធ្វើដំណើរ​កាន់ទីក្រុង​ឡូសអេនជឺ​លេស (LA) សហរដ្ឋអាមេរិក នៅថ្ងៃទី០២ខែកុម្ភៈ ខាងមុខនេះ ដើម្បីចូលរួមនៅក្នុងការប្រកួតប្រជែង និងរង​ចាំ​ស្តាប់​លទ្ធផលនៃ​ការជ្រើសរើស សម្រាប់ទទួលពានរង្វាន់អូស្កា «អ្នកផលិតភាពយន្តល្អ» ។ លោក សុន ដារ៉ា ឲ្យ​ដឹងទៀតថា ពិធីចែក​ពានរង្វាន់អូស្កា ដល់អ្នកផលិតភាពយន្តល្អ នឹងធ្វើឡើងនៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០១៤។

ខែ្សភាពយន្ត «The Missing Picture - L'image manquante - រូបភាពឈឺផ្សារ» ផលិតដោយ​លោក រិទ្ធី ប៉ាន បាន​បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីភាពយន្ដនេះត្រូវបានបញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍បារាំង ឬនៅ​តាម​រោងភាពយន្ដនានានៅបស្ចឹមប្រទេស ក្នុងមហោស្រពអន្តរជាតិផ្សេងៗនៅអឺរ៉ុប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...