Posts tagged as "Spratleys"

បាតុកម្ម​វៀតណាម​​ប្រឆាំង​ចិន​​ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ជួបជុំ​ធ្វើ​ជា​លើក​ទី​បី​

បាតុកម្ម​វៀតណាម​​ប្រឆាំង​ចិន​​ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ជួបជុំ​ធ្វើ​ជា​លើក​ទី​បី​

នៅថ្ងៃអាទិត្យទី១៨ ខែឧសភា នេះ សេចក្ដីអំពាវនាវថ្មីមួយ បានកោះហៅបណ្ដាជនឲ្យធ្វើបាតុកម្ម ប្រឆាំងនឹងការ​បោះ​ទីតាំងចម្រាញ់ប្រេងរបស់ប្រទេសចិន នៅក្បែរនឹងប្រជុំកោះប៉ារ៉ាសែល (Paracels)។ ការអំពាវនាវឲ្យធ្វើបាតុកម្មនេះ បានធ្វើឡើងបន្ទាប់ពីហេតុការណ៍ផ្ទុះអំពើហិង្សា បង្កភាពរញ្ជួលញាប់ញ័រ ដល់ប្រទេសវៀតណាមទាំងមួល ពេញមួយ​សប្ដាហ៍កន្លងមក។


បណ្ដា​ជនវៀតណាមច្រើនពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងចិនកាលពីថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត REUTERS/Kham)

---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៧ ឧសភា ២០១៤
---------------------

ជម្លោះដែនទឹក - បាតុកម្មដំបូងគេ [...]

សេចក្ដី​ប្រកាស​បែប​«អាជ្ញាសឹក» បាញ់​មុខ​ព្រួញ​សំដៅ​វៀតណាម

សេចក្ដី​ប្រកាស​បែប​«អាជ្ញាសឹក» បាញ់​មុខ​ព្រួញ​សំដៅ​វៀតណាម

នៅចំពោះមុខកុបកម្មដ៏ហិង្សា ដែលបានធ្វើឲ្យប្រទេសវៀតណាមទាំងមូលកក្រើក តាំងពីដើមសប្ដាហ៍នេះមក ប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើនរបស់ចិន មិនបានធ្វើប្រតិកម្ម ឬបញ្ចេញយោបល់អ្វីច្រើន តបតរនឹងប្រទេសវៀតណាមនោះទេ។ ប៉ុន្តែសារព័ត៌មានផ្លូវការប្រចាំថ្ងៃមួយរបស់ចិន ដែលផ្សាយជាភាសាអង់គ្លេស បានបញ្ចេញអត្ថបទរបស់ខ្លួនមួយ ដែល​មានលក្ខណៈជាការព្រមានខ្លាំងៗ ដាក់ប្រទេសកុម្មុយនីសវៀតណាម។


ក្រុមលត់អគ្គិភ័យវៀតណាម កំពុងពន្លត់ភ្លើង ដែលកំពុងឆាបឆេះរោងចក្រមួយ នៅក្បែរក្រុងហូជីម៉ិញ។ (រូបថត Ap)

---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៧ ឧសភា ២០១៤
---------------------

[...]
ផៃ ស៊ីផាន៖ កម្ពុជា​មាន​ជំហរ​អព្យាក្រិត្យ​ចំពោះ​ជម្លោះ​ចិន និង​វៀតណាម

ផៃ ស៊ីផាន៖ កម្ពុជា​មាន​ជំហរ​អព្យាក្រិត្យ​ចំពោះ​ជម្លោះ​ចិន និង​វៀតណាម

រដ្ឋាភិបាលកម្ពុជាបានអះអាងជាថ្មីថា វាមិនមែនជារឿងថ្មីនោះទេ ដែលកម្ពុជាធ្លាប់បានបង្ហាញជាផ្លូវការ កាលពី​ពេល​កន្លងមក រួចមកហើយ ថាកម្ពុជាប្រកាន់ជំហរអព្យាក្រិត្យ ចំពោះជម្លោះរវាងប្រទេសចិន និងប្រទេសវៀតណាម និង​ជម្លោះផ្សេងៗទៀតនៅជុំវិញពិភពលោក។


លោកប្រធានាធិបតីចិន និងប្រធានាធិបតីវៀតណាម ដើរត្រួតពល ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី​វៀតណាម នៅចិន កាលពីខែមិថុនា ឆ្នាំ២០១៣។ (រូបថត MARK RALSTON / AFP)

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៤
---------------------

ការទូត - «រដ្ឋាភិបាលធ្លាប់បង្ហាញជំហររួចហើយ មិនត្រឹមវេទិការថ្នាក់ជាតិទេ [...]

ចិន​ជាង​៦០០​នាក់ រត់​ភៀស​ខ្លួន​ពី​វៀតណាម​ចូល​កម្ពុជា តាម​ច្រក​បាវិត

ចិន​ជាង​៦០០​នាក់ រត់​ភៀស​ខ្លួន​ពី​វៀតណាម​ចូល​កម្ពុជា តាម​ច្រក​បាវិត

ដោយភ័យខ្លាចនឹងកុបកម្មកាប់សម្លាប់ដ៏រង្គាល ដែលបានកើតឡើងនៅ ពាសពេញផ្ទៃប្រទេសវៀតណាម ជាពិសេស​នៅវៀតណាមខាងត្បូង ធ្វើឲ្យមនុស្សស្លាប់ជាង២០នាក់នោះ ជនជាតិចិនជាច្រើនរយនាក់ បានរត់មកជ្រកកោន​នៅ​ក្នុងប្រទេសកម្ពុជា ដោយឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ បាវិត។


រោងចក្របរទេសមួយកន្លែង ត្រូវបានក្រុមកុបករវៀតណាមដុតកម្ទេច។ (រូបថត Reuters)

---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៦ ឧសភា ២០១៤
---------------------

ជម្លោះដែនទឹក - អំពើហិង្សាប្រឆាំងចិន នៅវៀតណាម ទំនងជានៅតែដុតបញ្ឆេះប្រទេសនេះ [...]

កុបកម្ម​វៀតណាម​ប្រឆាំង​ចិន​​៖ ស្លាប់​២១​នាក់ ចិន​ភៀស​ខ្លួន​ចូល​កម្ពុជា

កុបកម្ម​វៀតណាម​ប្រឆាំង​ចិន​​៖ ស្លាប់​២១​នាក់ ចិន​ភៀស​ខ្លួន​ចូល​កម្ពុជា

តាំងពីថ្ងៃអង្គារទី១៣ ខែឧសភាមក ការដាក់ពង្រាយមូលដ្ឋាន ចម្រាញ់ប្រេងរបស់ប្រទេសចិន នៅលើប្រជុំកោះ ដែល​ប្រទេសទាំងពីរ (ចិន-វៀតណាម) កំពុងឈ្មោះដណ្ដើមគ្នានោះ បានដុតប្រជាជនវៀតណាម ឲ្យផ្ទុះកំហឹងនៅ​ពាស​ពេញផ្ទៃប្រទេស។ កំហឹងដែលបានក្លាយជាកុបកម្មហិង្សា ហើយធ្វើឲ្យមនុស្សយ៉ាងតិច២១នាក់ស្លាប់ និងមាន​ជនជាតិ​ចិនជាច្រើន បានភៀសខ្លួន ចូលប្រទេសកម្ពុជា។


រោងចក្របរទេសមួយកន្លែង ត្រូវបានក្រុមកុបករវៀតណាមដុតកម្ទេច។ (រូបថត Reuters)

-----------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ឧសភា ២០១៤
-----------------------------------

អានពិស្ដារ


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...