ផៃ ស៊ីផាន៖ កម្ពុជា​មាន​ជំហរ​អព្យាក្រិត្យ​ចំពោះ​ជម្លោះ​ចិន និង​វៀតណាម

រដ្ឋាភិបាលកម្ពុជាបានអះអាងជាថ្មីថា វាមិនមែនជារឿងថ្មីនោះទេ ដែលកម្ពុជាធ្លាប់បានបង្ហាញជាផ្លូវការ កាលពីពេលកន្លងមក រួចមកហើយ ថាកម្ពុជាប្រកាន់ជំហរអព្យាក្រិត្យ ចំពោះជម្លោះរវាងប្រទេសចិន និងប្រទេសវៀតណាម និងជម្លោះផ្សេងៗទៀតនៅជុំវិញពិភពលោក។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលកម្ពុជាបានអះអាងជាថ្មីថា វាមិនមែនជារឿងថ្មីនោះទេ ដែលកម្ពុជាធ្លាប់បានបង្ហាញជាផ្លូវការ កាលពី​ពេល​កន្លងមក រួចមកហើយ ថាកម្ពុជាប្រកាន់ជំហរអព្យាក្រិត្យ ចំពោះជម្លោះរវាងប្រទេសចិន និងប្រទេសវៀតណាម និង​ជម្លោះផ្សេងៗទៀតនៅជុំវិញពិភពលោក។


លោកប្រធានាធិបតីចិន និងប្រធានាធិបតីវៀតណាម ដើរត្រួតពល ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី​វៀតណាម នៅចិន កាលពីខែមិថុនា ឆ្នាំ២០១៣។ (រូបថត MARK RALSTON / AFP)

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៤
---------------------

ការទូត - «រដ្ឋាភិបាលធ្លាប់បង្ហាញជំហររួចហើយ មិនត្រឹមវេទិការថ្នាក់ជាតិទេ មានទាំងថ្នាក់តំបន់ និងអន្តរជាតិ។ សូមកុំឲ្យអ្នកទាំងអស់គ្នាយល់ឃើញថា កម្ពុជាស្ថិតនៅភាគីណាមួយ»។ នេះជាការបញ្ជាក់របស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដល់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៦ ខែឧសភា នេះ ជុំវិញជម្លោះវៀតណាម និង ចិន នៅសមុទ្រចិនខាងត្បូង។

ប្រទេសវៀតណាម និងចិន បច្ចុប្បន្នកំពុងមានទំនាស់ដែនអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរជាមួយគ្នា នៅតំបន់សមុទ្រ​ចិនខាងត្បូង ហើយទំនាស់នេះ ក៏កំពុងតែមានភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងៗ ខណៈដែលប្រទេសទាំងពីរ ក៏មាន​ទំនាក់ទំនងស្អិតរមួតជាមួយប្រទេសកម្ពុជាដូចគ្នា។

ក្នុងពេលចុងក្រោយនេះ លោក សុខ ទូច លោក ឡៅ ម៉ុងហៃ លោក កែម ឡី ដែលត្រូវបានគេទទួលស្គាល់ថា ជាអ្នក​ស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នា ថា នៅក្នុងកាលៈទេសៈបច្ចុបន្ននេះ កម្ពុជា គម្បីពង្រឹងការឯកភាពជាតិ ឲ្យបានរឹងមាំ និងប្រកាន់ជំហរអព្យាក្រិត ចំពោះ​ជម្លោះរវាងប្រទេសចិន និងវៀតណាម។

ឆ្លើយតបនឹងជម្លោះចិន និងវៀតណាម មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកផៃ ស៊ីផាន បានពន្យល់ទៀតថា យោង​តាមរដ្ឋធម្មនុញ្ញកម្ពុជា និងបទដ្ឋានច្បាប់មួយចំនួនទៀត កម្ពុជា ចាំបាច់ត្រូវប្រកាន់គោលជំហរអព្យាក្រិត្យ មិន​ចូលបក្សសម្ព័ន្ធ មិនអនុញ្ញាតឲ្យប្រទេសណាមួយយកកម្ពុជា ប្រឆាំង ប្រទេសផ្សេងទៀត ជាដាច់ខាត ហើយកម្ពុជា តែងតែជំរុញឲ្យប្រទេសជាមិត្តទាំងអស់ ដោះស្រាយបញ្ហាដោយសន្តិវិធី។

ការធានាអះអាងពីគោលជំហររបស់កម្ពុជា គឺបានធ្វើឡើង បន្ទាប់ពីមានមន្ទិលសង្ស័យជាទូទៅ អំពីគោលជំហររបស់​ប្រទេសកម្ពុជាចំពោះ ជម្លោះដែនទឹករវាងប្រទេសចិន និងវៀតណាម ដែលកំពុងមានភាពស្រួចស្រាល់ជាថ្មី។ កាល​ពីខែមិថុនាឆ្នាំ២០១២ កន្លងមក កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន បានទទួលបរាជ័យ​យ៉ាងជូរចត់ជា​ប្រវត្តិសាស្ត្រ ក្រោមការរៀបចំចាត់ចែងរបស់រដ្ឋាភិបាលក្រុងភ្នំពេញ នៅកម្ពុជា។

ក្រុមមេដឹកនាំការទូតវៀតណាម និង​ហ្វីលីពីន នៅពេលនោះ បានចោទប្រកាន់ប្រទេសកម្ពុជា ពីភាពលំអៀងរបស់​ប្រទេសនេះ ដោយបានថ្លែងបរិហាថា «ទីក្រុងភ្នំពេញ ដែលត្រូវការ ការគាំទ្រផ្នែកសេដ្ឋកិច្ចពីចិន» បានធ្វើឲ្យខកខាន នូវការសេចក្ដីប្រកាសរួមមួយ ដែល​មិនដែលធ្លាប់កើតមាន ក្នុងប្រវត្តិសាស្ត្រអាស៊ាន ជាង៤៥ឆ្នាំមកហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...