សេចក្ដី​ប្រកាស​បែប​«អាជ្ញាសឹក» បាញ់​មុខ​ព្រួញ​សំដៅ​វៀតណាម

នៅចំពោះមុខកុបកម្មដ៏ហិង្សា ដែលបានធ្វើឲ្យប្រទេសវៀតណាមទាំងមូលកក្រើក តាំងពីដើមសប្ដាហ៍នេះមក ប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើនរបស់ចិន មិនបានធ្វើប្រតិកម្ម ឬបញ្ចេញយោបល់អ្វីច្រើន តបតរនឹងប្រទេសវៀតណាមនោះទេ។ ប៉ុន្តែសារព័ត៌មានផ្លូវការប្រចាំថ្ងៃមួយរបស់ចិន ដែលផ្សាយជាភាសាអង់គ្លេស បានបញ្ចេញអត្ថបទរបស់ខ្លួនមួយ ដែល​មានលក្ខណៈជាការព្រមានខ្លាំងៗ ដាក់ប្រទេសកុម្មុយនីសវៀតណាម។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះមុខកុបកម្មដ៏ហិង្សា ដែលបានធ្វើឲ្យប្រទេសវៀតណាមទាំងមូលកក្រើក តាំងពីដើមសប្ដាហ៍នេះមក ប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើនរបស់ចិន មិនបានធ្វើប្រតិកម្ម ឬបញ្ចេញយោបល់អ្វីច្រើន តបតរនឹងប្រទេសវៀតណាមនោះទេ។ ប៉ុន្តែសារព័ត៌មានផ្លូវការប្រចាំថ្ងៃមួយរបស់ចិន ដែលផ្សាយជាភាសាអង់គ្លេស បានបញ្ចេញអត្ថបទរបស់ខ្លួនមួយ ដែល​មានលក្ខណៈជាការព្រមានខ្លាំងៗ ដាក់ប្រទេសកុម្មុយនីសវៀតណាម។


ក្រុមលត់អគ្គិភ័យវៀតណាម កំពុងពន្លត់ភ្លើង ដែលកំពុងឆាបឆេះរោងចក្រមួយ នៅក្បែរក្រុងហូជីម៉ិញ។ (រូបថត Ap)

---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៧ ឧសភា ២០១៤
---------------------

ជម្លោះដែនទឹក - បន្ទាប់ពីកុបកម្មដែលបានកើតឡើងខ្លាំងនៅថ្ងៃទី១៤​ ខែឧសភានេះ នៅក្នុងប្រទេសវៀតណាម រដ្ឋាភិបាលចិនទើបនឹងប្រកាសជាផ្លូវការ នៅថ្ងៃទី១៦ ខែឧសភា ថាយ៉ាងហោចណាស់ ពលរដ្ឋខ្លួន២នាក់ បានស្លាប់ និងរបួសជាង១០០នាក់។ កុបកម្មដែលបានពង្រីកកម្លាំងរបស់វាយ៉ាងខ្លាំង នៅយប់ថ្ងៃពុធ ចូលមកថ្ងៃព្រហស្បត្តិ៍ បានបង្ខំឲ្យជនជាតិចិនរាប់រយនាក់ រត់ភៀសខ្លួន ចូលមកជ្រកកោននៅក្នុងប្រទេសកម្ពុជា។

ចំពោះប្រព័ន្ធផ្សព្វផ្សាយរបស់ចិនវិញ ដូចជាមិនសូវបានធ្វើប្រតិកម្មអ្វីខ្លាំងក្លា ទាក់ទងនឹងបញ្ហានេះឡើយ។ នៅក្នុង​បទវិចារណកថាមួយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន ស៊ីនហួរ គ្រាន់តែបានផ្សាយថា ប្រទេសចិនសុំឲ្យ​ប្រទេសវៀតណាម ការពារផលប្រយោជន៍របស់ផងខ្លួន នៅលើទឹកដីវៀតណាមឲ្យបានមាំទាំតែប៉ុណ្ណោះ។

ប៉ុន្តែការសែតផ្លូវការប្រចាំថ្ងៃមួយទៀត របស់ប្រទេសចិនកុម្មុយនីសដែរ ដែលសរសេរជាភាសាអង់គ្លេស ឈ្មោះ​ហៅ​ថា គ្លប៊លថែម (Global Times) បានសរសេរដាក់ជាការព្រមាន តាមបែបអាជ្ញាសិកខ្លាំងៗ។ នៅលើបទវិភាគរបស់​ខ្លួន ចេញផ្សាយកាលពីថ្ងៃម្សិលម៉ិញ បានបញ្ជាក់ជាអាថ៌ថា៖ «ជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង គួរតែត្រូវបាន​ដោះស្រាយ ដោយសន្ដិវិធី»។ ប៉ុន្តែឃ្លាបន្ទាប់មកទៀត ដែលមានទំរង់ជាការគម្រាមខ្លាំងៗផង បានបន្ថែមរសជាតិ​ឲ្យ​ជម្លោះ ដែល​កំពុងរីករាលដាលនេះថា៖ «នោះមិនមានន័យថា ប្រទេសចិនមិនអាចឈានទៅដល់ការប្រើប្រាស់ ​"កម្លាំង​បាយ "នៅចំពោះការសន្សំរឿង របស់ប្រទេសវៀតណាម និងប្រទេសហ្វីលីពីននោះឡើយ»។

សម្រាប់ការសែតមួយដែលសរសេរជាភាសាចិនវិញ បទវិចារណកថារបស់ខ្លួនមានលក្ខណៈស្រាលជាងបន្តិច តែ​នៅ​តែមាន​ទម្រង់​ជាការព្រមានដដែល។ សារព័ត៌មាន​ផ្លូវការឈ្មោះ ហានគី ស៊ីបៅ (Huanqiu Shibao) ដែលធ្វើខ្លួនជា​អ្នកនាំ​​ពាក្យឲ្យ​អ្នកជាតិនិយមចិននោះ បានសរសេរនៅក្នុងបទវិភាគរបស់ខ្លួន ហាក់ដូចជាចង់ពន្យល់ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ ជុំវិញហេតុការណ៍កុបកម្មដែលបានកើតឡើងនេះ ដូចជាវៀតណាមនឹងត្រូវចេញសងការបង់ខាត ទៅ​ឲ្យ​ក្រុមហ៊ុនឬ​រោងចក្រ ដែលរងការខូចខាតពីកុបកម្ម រូបភាពអវិជ្ជមានរបស់ប្រទេស នៅចំពោះអ្នកវិនិយោគទុន និង​បញ្ហា​ផ្សេងៗ​ជាច្រើនទៀតជាដើម។

សារព័ត៌មានជាតិនិយមមួយនេះ បានបញ្ជាក់បន្ថែមជាចុងក្រោយថា៖ «ជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង គួ​តែត្រូវបានដោះស្រាយដោយអហិង្សា ដោយហេតុថាយើងមានមធ្យោបាយ ដើម្បីស្រាយបញ្ហា​ឲ្យបានសុខស្រួល​ទាំង​អស់គ្នា។ ចំពោះទង្វើរបស់ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម យើងមានវិធីសាស្ត្រច្រើនណាស់ ដែលអាច​ប្រើ​ប្រាស់​ជាមួយប្រទេសទាំងនេះ នៅពេលបន្ទាប់មក។ មូលដ្ឋានចម្រាញ់ប្រេងរបស់ចិន នៅក្បែរប្រជុំកោះស៊ីសា (Xisha ឬ​ ប៉ារាសែល Paracelles) បានស្ថិតនៅ និងនៅតែមួយកន្លែងមិនរង្គើអ្វីសោះ តែផ្ទុយទៅវិញ វៀតណាមខ្លួនឯងបែរ​ជា​នាំគ្នាដុតផ្ទះខ្លួនឯងឲ្យឆេះទៅវិញ។»៕

សូមទស្សនាវីដេអូ ជុំវិញហេតុការណ៍នេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...