Posts tagged as "Conflits fonciers"

អ្នក​ជិត​ខាង​ឈ្លោះ​គ្នា រឿង​ធ្វើ​គម្រប​លូ​ក្បែរ​ព្រំដី ផ្អើល​គេ​ឯង

អ្នក​ជិត​ខាង​ឈ្លោះ​គ្នា រឿង​ធ្វើ​គម្រប​លូ​ក្បែរ​ព្រំដី ផ្អើល​គេ​ឯង

លោក ឈឿន ខេងយូ ជាម្ចាស់ផ្ទះ លេខ២៥ តាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងភូមិទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា គ្រួសាររបស់លោក កំពុងតែធ្វើគម្របលូ មានបញ្ហានេះ នៅមិនទាន់​រួច​រាល់​ទេ ស្រាប់តែភាគីគ្រួសារម្ខាងទៀត មករករឿង មាត់ធំមាត់តូច ដាក់គ្រួសារលោក ឈានដល់ប្រើ​អំពើ​ហិង្សា ដាក់កូនស្រីលោកទៀតផង។ កញ្ញា ឈឿន សៀកលីន ជាកូនស្រី បានប្រាប់ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ​ថា មិនមែនទើបតែលើកនេះទេ ជម្លោះធ្លាប់មានពីមុន ម្តងរួចមកហើយ។

កញ្ញាបន្ថែមទៀតថា ភាគីខាងលោក ទូច ឡេង (អ្នកនៅជាប់ផ្ទះគ្នា) ធ្លាប់ចោទប្រកាន់ ក្រុមគ្រួសារកញ្ញា​ម្តង​រួចមកហើយ។ កាលណោះ ថែមទាំងបាននាំអ្នកកាសែត (មិនចាំថា អ្នកកាសែតខាងណាទេ) មកគម្រាម​ទៀត​ផង។ កញ្ញាបន្តថា៖ «លើកនេះ បានទាំងប្រើសម្តី និងកាយវិការខ្លាំងៗ ដាក់ប៉ា និងកញ្ញាទៀត ទោះជា​ដឹង​ថា ព្រំដីកន្លែងលូនេះ មិនទាន់ធ្វើរួចរាល់ក៏ដោយ»។

[...]
ពលរដ្ឋ​ពីរ​ក្រុម​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត តែ​គ្មាន​លទ្ធផល

ពលរដ្ឋ​ពីរ​ក្រុម​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត តែ​គ្មាន​លទ្ធផល

ក្រុមអ្នកតវ៉ាមួយក្រុម ដែលមានកាន់បដា សរសេរអក្សរធំៗថា «ប្រជាពលរដ្ឋភូមិបាលិលេយ្យ២ ប្រឆាំង​ដាច់​ខាត​មិនឲ្យបុគ្គលណា យកដីផ្លូវធ្វើជាសម្បត្តិ​ផ្ទាល់ខ្លូននោះទេ» បានឲ្យដឹងថា អ្នកដែលរស់នៅ សងខាងផ្លូវ​សារធារណៈ ប្រមាណជា១៣គ្រួសារ ត្រូវបានអាជ្ញាធរបិទផ្លូវមិនឲ្យចេញចូល និងគ្រោងដេញអ្នកទាំងនេះ ឈប់​ឲ្យរស់នៅ ដោយមិនផ្តល់ជាទីតាំងថ្មីណាមួយឡើយ។ អ្នកទាំងនោះ បានផ្ទុះការតវ៉ានេះឡើង ដើម្បីសុំឲ្យ​សាលា​ក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍ និងបញ្ឈប់ការដេញចេញ ហើយបើឲ្យចេញ សុំឲ្យមានសំណងសមរម្យ ដល់​ពួក​គាត់។

ដោយឡែក អ្នកតវ៉ាមួយក្រុមទៀត ដែលផ្ទុះការតវ៉ានៅក្នុងពេលតែមួយនេះ បានសរសេរអក្សរ នៅលើបដា​របស់​ពួកគាត់ថា «ពួកយើងទាំងអស់គ្នា សុំឲ្យរដ្ឋាភិបាលផ្តល់លំនៅដ្ឋាន ទាំង៤៣គ្រួសារផង។ យើងត្រូវការដី សង់លំនៅដ្ឋាន។» ក្រុមអ្នកតវ៉ា ប្រមាណ៤៣គ្រួសារនេះ បានស្រែកខ្លាំងៗថា ខ្លូនគ្មានដីសម្រាប់ការ​ធ្វើ​លំនៅ​ដ្ឋាន បានពិតប្រាកដនោះទេ។ [...]

«មោឃភាព»​នៃ​​ប្លង់​​រឹង​ ត្រូវ​បាន​ធ្វើ​យ៉ាង​ងាយ នៅ​កម្ពុជា?

«មោឃភាព»​នៃ​​ប្លង់​​រឹង​ ត្រូវ​បាន​ធ្វើ​យ៉ាង​ងាយ នៅ​កម្ពុជា?

តាមលិខិតចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ របស់សាលារាជធានីភ្នំពេញនោះ បានបញ្ជាក់ពី«មោឃភាព»​លើ​ប្លង់​រឹងនោះ ដោយសំអាង លើអំណាចសាលដីកា របស់តុលាការកំពូល (ដែលជាសាលដីកាស្ថាពរ) លេខ ១៣២ង ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។

សូមបញ្ជាក់ថា ប្លង់ដីរឹងនេះ ជាកម្មសិទ្ធិ (ទ្រព្យរួម) របស់ឈ្មោះ ឃួន ផង់ និងនាង ស្វាយ នួន ដែលបានចេញ​ដោយលោក ឆាយ ឬទ្ធិសែន តាមបញ្ជារដ្ឋមន្រ្តីក្រសួងដែនដី និងនគរូបនីយកម្ម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ​២០០៦។ ប្លង់រឹង ឬវិញ្ញាបនប័ត្រ បញ្ជាក់កម្មសិទ្ធិដីខាងលើ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោសែនជ័យ) រាជធានីភ្នំពេញ មានលេខសំគាល់ម្ចាស់អចលនវត្ថុ 12050522-0310 ដែល​មាន​សន្លឹកផែនទី លេខ 5932-ll 60 d 1 មានលេខក្បាលដី 310 និងទំហំដី 1360 ម៉ែត្រការ៉េ ជា​ប្រភេទ​កម្មសិទ្ធិ​ឯកជន។

តាមចំណារ ដែលមានបញ្ជាក់ ក្នុងវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខៈ 12050522-0310 នេះ [...]

ជន​រង​គ្រោះ​នឹង​វិបត្តិ​ដី​ធ្លី​ពី​ឆ្នាំ២០១៤ បន្ថែម​បន្ទុក​ថ្មី​សម្រាប់ ICC

ជន​រង​គ្រោះ​នឹង​វិបត្តិ​ដី​ធ្លី​ពី​ឆ្នាំ២០១៤ បន្ថែម​បន្ទុក​ថ្មី​សម្រាប់ ICC

បើទោះជាករណី​ នៃការដាក់ពាក្យបណ្ដឹង ទៅកាន់សាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ​ ដូចជាត្រូវបានគេ​បំភ្លេច​​ចោល​ជា​អន្លឺ​ ដោយបញ្ហាផ្សេងទៀត ដូចជាបញ្ហាព្រំដែន កម្ពុជា-វៀតណាម ជាដើមនោះ តែសម្រាប់លោកមេធាវី រីឆារដ៍ រ៉ូជ័រ (Richard J. Rogers) មិនបានភ្លេច«ភារកិច្ច»របស់លោក ក្នុងការនាំបណ្ដឹង ប្រឆាំង​នឹង​ក្រុម​មនុស្ស ដែល​ស្និត​នឹងរបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ ឡើងទៅ​តុលាការ​អន្តរជាតិ មួយ​នេះ​ឡើយ។

ក្នុងនាមលោក តំណាងឲ្យជនរងគ្រោះ និងជាដៃគូរបស់សមាគម «Global Diligence (ដែលធ្វើការមិនគិត​កម្រៃ ផ្នែកយុត្តិធម៌ មានទីស្នាក់ការធំ នៅក្នុងរាជធានីឡុងដ៍ ចក្រភពអង់គ្លេស)» លោកមេធាវីបានបន្ថែម ភស្តុតាង​ថ្មីៗបន្ថែមទៀត បញ្ជូនទៅឲ្យអ្នកស្រី អន្តររដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​មុន។ នេះជាការអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) [...]

ធន សារ៉ាយ៖ «វប្បធម៌​សន្ទនា» មិន​សម្រួល​ជម្លោះ​ដី​ធ្លី​ពលរដ្ឋ

ធន សារ៉ាយ៖ «វប្បធម៌​សន្ទនា» មិន​សម្រួល​ជម្លោះ​ដី​ធ្លី​ពលរដ្ឋ

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែកក្កដា កន្លងមកនេះ អង្គការសមាគម​ដែលធ្វើការស្និត​នឹង​បញ្ហា​ដីថ្លី និងជីវភាពប្រជាពលរដ្ឋនោះ បានលើកឡើងថា «បើមេបក្សទាំងពីរប្រកាន់ភ្ជាប់ នូវវប្បធម៌សន្ទនា» នោះពលរដ្ឋ ដែលកំពុងរងគ្រោះ ព្រោះតែស្តង់ដារច្បាប់ពីរ អាចនឹងត្រូវដោះស្រាយបាន។ លោកបន្តថា បច្ចុប្បន្ននេះ ពលរដ្ឋដែលរងគ្រោះ ព្រោះភាពក្រីក្រ ភាគច្រើនមិនត្រូវបានដោះស្រាយ ឬយកចិត្តទុកដាក់ ពី​អាជ្ញាធរមូលដ្ឋាន ឬថ្នាក់លើឡើយ។ ដោយឡែក សម្រាប់មន្រ្តីមានអំណាច អ្នកមានលុយវិញ តែងតែត្រូវបាន​ជួយជ្រោមជ្រែង មិនដាច់ពីអាជ្ញាធរមូលដ្ឋាន ជាពិសេស ពីអ្នកមានអំណាចធំៗ។

«ដីរបស់អ្នកណា» ជាប្រធានបទថ្មីមួយ ក្នុងចំណោមរឿងចាស់ៗ របស់រាស្រ្តរងគ្រោះ ត្រូវបានលើកឡើង ដោយ លោក ធន សារាយ ប្រធានសមាគម ការពារសិទ្ធិមនុស្សអាដហុក នៅស្នាក់ការកណ្តាល រាជធានី​ភ្នំពេញរបស់ខ្លួន។ លោកបានគួសបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា តាមការអង្កេត និងការតាមដាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...