Posts tagged as "Conflits fonciers"

នៅ​ភ្នំដិល រៀប​របង​ថ្ម​បិទ​ផ្ទះ​ពលរដ្ឋ ព្រោះ​អាង​អំណាច?

នៅ​ភ្នំដិល រៀប​របង​ថ្ម​បិទ​ផ្ទះ​ពលរដ្ឋ ព្រោះ​អាង​អំណាច?

មានផ្ទះ មានដី បែរជាត្រូវគេធ្វើជញ្ជាំងរបង បិតមិនឲ្យចេញចូលរួច។ ករណីនេះ ត្រូវបានពលរដ្ឋ​ដែលរងការ​ប៉ះ​ពាល់ បរិហារពីការប្រើប្រាស់អំណាច របស់ជនមួយចំនួន ដើម្បីធ្វើការរំលោភបំពាន ទៅលើសិទ្ធិពលរដ្ឋ និងដី​សមូហភាព។ តែសម្រាប់អាជ្ញាធរមូលដ្ឋានវិញ បានពន្យល់ថា មិនមែនគ្មានភ្លើង ហើយមានផ្សែង​នោះ​ទេ។ រឿង​រ៉ាវបានកើតឡើង នៅក្នុងផ្សារភ្នំដិល ភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម តាំង​ពី​ច្រើន​ខែ​មក​ហើយ តែរហូតមកដល់ថ្ងៃនេះ គេមិនទាន់ឃើញ មានដំណោះស្រាយអ្វីនៅឡើយ។

លោក ម៉ុត សៀងហៃ ដែលត្រូវជាកូនប្រុសម្ចាស់ផ្ទះ ដែលរងការប៉ះពាល់នេះ បានអះអាងថា ក្រុម​គ្រួសារ​លោក ត្រូវបានសមាជិកក្រុមប្រឹក្សាស្រុក បាធាយ ម្នាក់ឈ្មោះ គង់ ណន អាងអំណាចជា«ជីតា» របស់​អភិបាល​ស្រុក​បាធាយ មកធ្វើរបងថ្ម លើដីផ្សារភ្នំឌិល (ដីសមូហភាព) ហើយបានបិទច្រកចេញ-ចូលផ្ទះ បើកជាហាងលក់​គុយទាវ របស់គ្រួសារលោក ស្ថិតនៅចុងឬក្រោយ ផ្សារភ្នំដិល។

[...]
អង្គការ​មួយ ថា​ វិវាតដីធ្លី​នៅ​កម្ពុជា ដូច​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិន​ជា

អង្គការ​មួយ ថា​ វិវាតដីធ្លី​នៅ​កម្ពុជា ដូច​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិន​ជា

អង្គការសង្គមស៊ីវិលមួយ បានថ្លែងឲ្យដឹងថា កម្ពុជាកំពុងជួបបញ្ហាប្រឈមមួយដ៏ធំ រវាងប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ឬរដ្ឋាភិបាល ដែលមកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានដំណោះស្រាយ ជាក់លាក់ណាមួយ​នៅ​ឡើយ នោះគឺ«ការរំលោភដីធ្លី និងទំនាស់ដីធ្លី» រវាងអ្នកមាន និងអ្នកក្រ រវាងអ្នកមានអំណាច និង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ជា​ដើម។

ថ្លែងក្នុងសិក្ខាសាលា សម្ពោធរបាយការណ៍ ស្តីពី «ការវិភាគស្ថិតិវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៤» នាថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៥ នេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិការទូទៅស្តីពីកម្ពុជា (NGO Forum) បាន​ថ្លែង​ថា តាមសកម្មភាព នៃការមិនរាងចាល ក្នុងការរំលោភយកដីធ្លី​ជាបន្តបន្ទាប់ មកលើប្រជាពលរដ្ឋស្លូតត្រង់ ដោយ​បុគ្គល​មានអំណាច ឬអ្នកមានប្រាក់ រិតតែបង្ក ឬបង្កើតឡើង នូវភាពក្រីក្រកាន់តែច្រើន ដែលផ្ទុយនឹង​គោល​នយោបាយ របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា។

លោក វណ្ណារ៉ា [...]

«ខ្ញុំ​ការពារ​ទឹក​ដី​បាន តែ​ខ្ញុំ​ការពារ​ដីធ្លី ប្រពន្ធ​និង​កូន​ខ្ញុំ​មិន​បាន»

«ខ្ញុំ​ការពារ​ទឹក​ដី​បាន តែ​ខ្ញុំ​ការពារ​ដីធ្លី ប្រពន្ធ​និង​កូន​ខ្ញុំ​មិន​បាន»

ដោយសាររវល់ តែការពារទឹកដី នៅតាមព្រំដែនកម្ពុជា លុះត្រឡប់មកស្រុកកំណើតវិញ ស្រាប់ដីធ្លី និង​ផ្ទះ​សម្បែង ត្រូវបានក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោក ទ្រី ភាព រំលោភយក។ នេះជាការលើកឡើង របស់​លោក ទឹម ធឿន ដែលអះអាងថា ខ្លួនលោកជានាយទាហាន កងការពារព្រំដែនគោក លេខ១៤៥ ឈរ​ជើងនៅតបន់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។

លោក ទឹម ធឿន ដែលជាអ្នកស្រុកវាលវែង ខេត្តពោធិសាត់ បានរៀបរាប់ថា លោកជាទាហានម្នាក់ ក្នុង​ចំណោម​ទាហានជាច្រើនទៀត ចូលបំរើ និង​ការពារ​ជាតិ ទឹកដីតាំងពីឆ្នាំ១៩៩៧។ តែផ្ទុយពីកម្លាំងកាយ​ចិត្ត ដែល​បានបូជាជូនមាតុភូមិ លោករួមទាំង​ប្រជាពលរដ្ឋជាច្រើនទៀត បែរជាបានរងគ្រោះ នឹងការរំលោភ​បំពាន​ដីធ្លី ផ្ទះ​សម្បែង ពីសំណាក់ក្រុមហ៊ុន របស់ឧកញ៉ាដ៏ល្បីឈ្មោះ លោក ទ្រី ភាព។

លោកថា ក្នុងឆ្នាំ២០១០ ក្រុមហ៊ុននេះបានចូលខ្លួន មកអះអាងថា ធ្វើការអភិវឌ្ឍន៍ តំបន់មូលដ្ឋានស្រុក​វាល​វែង ដែលជាស្រុកកំណើរ ឬទីលំនៅរបស់ខ្លួននេះ។ [...]

«វិបត្តិ​ដីធ្លី​បន្ត​កើត​មាន ខណៈ​ដំណោះ​ស្រាយ​មាន​លក្ខណៈ​យឺតៗ»

«វិបត្តិ​ដីធ្លី​បន្ត​កើត​មាន ខណៈ​ដំណោះ​ស្រាយ​មាន​លក្ខណៈ​យឺតៗ»

ក្រុមអ្នកឃ្លាំមើល អង្គការសង្គមស៊ីវិល ដែលធ្វើការស្និតនឹងវិបត្តិដីធ្លី និងពលរដ្ឋដែលប្រកាសថា ខ្លួនជាជន​រង​គ្រោះនឹងបញ្ហាដីធ្លី បានអះអាងថា វិបត្តិដីធ្លីនៅកម្ពុជា កំពុងបន្តមាននៅឡើយ។ អ្នកទាំងនោះ បានបរិហា​ដំណោះ​ស្រាយ របស់រដ្ឋាភិបាល ជុំវិញបញ្ហាបណ្ដេញចេញ ឬការរឹបអូសយកដីធ្លី ឬផ្ទះសម្បែងនោះ ថាមាន​ភាព​យឺតយ៉ាវ ដែលហាក់ដូចជា មិនមានឆន្ទះនយោបាយ ក្នុងការដោះស្រាយសោះតែម្ដង។

នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន លោក សៀរ ភិរម្យ ក្នុងពេលផ្តល់កិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា ជម្លោះដីធ្លី នៅតែកើតមាន ស្ទើរគ្រប់ខេត្តក្រុងទាំងអស់ ក្នុង​ប្រទេស​កម្ពុជា ពិសេសតំបន់ណា ដែលមានសេដ្ឋកិច្ចរីកចម្រើន ឬដីមានតម្លៃថ្លៃជាដើម។ លោកបានបន្តថា ចំពោះ​ដំណោះ​ស្រាយវិញ រដ្ឋាភិបាលហាក់បីដូចជា មិនសូវយកចិត្តទុកដាក់ ឬចាត់វិធានការ ឲ្យបានទាន់​ពេលវេលា​ឡើយ។ លោកបន្ថែមថា ជាមួយនឹងភាពយឺតយ៉ាវនេះ ភាគច្រើនផ្តើមចេញ [...]

ពលរដ្ឋ​ពី​ភូមិ​តេជោ មក​រក​«តេជោ»​នៅ​ភ្នំពេញ ​ឲ្យ​ស្រាយ​បញ្ហា​ដី​ធ្លី

ពលរដ្ឋ​ពី​ភូមិ​តេជោ មក​រក​«តេជោ»​នៅ​ភ្នំពេញ ​ឲ្យ​ស្រាយ​បញ្ហា​ដី​ធ្លី

ប្រជាពលរដ្ឋចំនួនពីរភូមិ ក្នុងស្រុកឈូក ខេត្តកំពត បាននាំគ្នាឡើងដាក់ញត្តិ នៅរដ្ឋសភាបន្ថែមទៀត ក្នុងព្រឹក​ថ្ងៃទី៧ ខែកញ្ញានេះ ដើម្បីស្នើឲ្យផ្ដល់ប្លង់កម្មសិទ្ធិ ដែលវាស់វែងដោយក្រុមយុវជន ក្នុងឆ្នាំ២០១២។ ប៉ុន្តែទន្ទឹម​នឹងការទាមទារនេះ អ្នកភូមិមកពីស្រុកស្រែចំការទាំងនេះ បានថ្លែងបរិហាពីទង្វើរបស់មន្ត្រីថ្នាក់ស្រុក ដែល​ពលរដ្ឋបានចោទថា បានរំលោភយកដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់។

មកពីភូមិតេជោអន្លង់ក្មេងលេង, ភូមិតេជោក្បាលដំរី ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ចំនួន​១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ ប្រមាណជាងមួយពាន់គ្រួសារ អ្នកស្រី ទូច ស៊ីនួន បានបង្ហាញ​ពីការ​លំបាក​របស់ខ្លួន ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អាជ្ញាធរ បានបង្ខំឲ្យគ្រួសារអ្នកស្រី ចេញពីផ្ទះ និងមិនព្រម​ធ្វើការ​ប្រគល់ដី ដែលក្រុមយុវជនរបស់នាយករដ្ឋមន្រ្តី វាស់វែងឲ្យនោះឡើយ។ អ្នកស្រីបន្ថែមថា ដីដែល​ធ្លាប់​រស់នៅ និងដាំដំឡូង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...