Posts tagged as "Conflits fonciers"

ផ្ទុះ​ការ​តវ៉ា​ទៀត ព្រោះ​ជន​សម្បើម​យក​ផ្លូវ​សាធារណៈ ធ្វើ​កម្មសិទ្ធិ

ផ្ទុះ​ការ​តវ៉ា​ទៀត ព្រោះ​ជន​សម្បើម​យក​ផ្លូវ​សាធារណៈ ធ្វើ​កម្មសិទ្ធិ

ពលរដ្ឋប្រមាណ២៣គ្រួសារ តំណាងឱ្យប្រជាពលរដ្ឋ ជាង៤៥គ្រួសារ នាំគ្នារុះរើរបងដែកស័ង្កសី នៅលើដីផ្លូវ​សារធារណៈ ចេញដោយខ្លូនឯង ដោយសារពលរដ្ឋទាំងនោះ អស់ជំនឿលើអាជ្ញាធរ ថាអាចជួយដោះ​ស្រាយ​បាន។ របងដែកនោះ មានទទឹងប្រមាណ១០ម៉ែត្រ និងបណ្តោយ ជាងមួយគីឡូម៉ែត្រ នៅចំណុច ឡធ្យូង ក្នុង​ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សឿន ប្រុស អ្នកឆ្លើយឆ្លងព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលនៅក្នុង​ហេតុការណ៍បាន​ឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះ បានសុំឲ្យ កូនចៅរបស់លោក ឱក សុផាន បញ្ឈប់ការសាងសង់ ទាំងបំពាន តាមបញ្ជាចៅហ្វាយរបស់ខ្លូន ហើយរឿងវិវាតនេះ មិនមែនជារឿងថ្មីៗទេ វាជាជម្លោះរាំរ៉ៃដែល អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ហាក់មិនអើពើ ដោះស្រាយឲ្យពលរដ្ឋសោះ។ រហូតមកដល់ថ្ងៃទី ១៤ និងទី១៥ ខែកក្កដា ឆ្នាំ​២០១៥​នេះ ទើបផ្ទុះការតវ៉ាសាជាថ្មី លទ្ធផល គឺនៅមិនមានការអន្តរាគមន៍ ណាមួយដដែល។

លោក សឿន ប្រុស [...]

អ្នក​បឹង​កក់​ស្វែង​រក​យុត្តិធម៌ ពី​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់

អ្នក​បឹង​កក់​ស្វែង​រក​យុត្តិធម៌ ពី​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់

ក្នុងនាមជាជនរងគ្រោះដីធ្លីដូចគ្នា មានការឈឺចាប់ដូចគ្នា នូវការរំលោភបំពាន សិទ្ធិ ច្បាប់ ពីអាជ្ញាធរអនុវត្តច្បាប់ ដែលមិនបានយកច្បាប់ មកដោះស្រាយ។ នេះជាការលើកឡើង របស់ក្រុមពលរដ្ឋ ដែលប្រកាសថា ខ្លួនបាន​រង​គ្រោះ ពីការរំលោភសិទ្ធិលំនៅដ្ឋាន ហើយបានមកចូលរួមសកម្មភាពតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនានេះ ដើម្បីទាមទារពីយុត្តិធម៌សង្គម ក្នុងការរស់នៅ។

ពីក្នុងចំណោមពលរដ្ឋជិត១០០នាក់នោះ អ្នកស្រី ជា គឹមហ៊ន មកពីតំបន់បុរិកីឡា បានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ពួកអ្នកស្រីចេញមកទាមទាលើកនេះ បានទុកចោលនូវរឿងដីធ្លីដោយឡែក តែអ្វីដែល​អ្នកស្រីចង់បាន គឺភាពយុត្តិធម៌ត្រឹមត្រូវ និងយុត្តិធម៌របស់ច្បាប់ ដែលត្រូវបានបុគ្គលមានអំណាចមួយចំនួន យកមកអនុវត្តខុស។ អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «យើងមកទាមទារសិទ្ធិ ក្នុងការរស់នៅ មិនមែនដូចរដ្ឋាភិបាល​កន្លងមក តែងចោទប្រកាន់ថា ជារឿងនយោបាយឡើយ។ (...) [...]

មតិ​ខ្វែង​គ្នា លើ​«បទ​បញ្ជា​លេខ​០១» របស់​រដ្ឋាភិបាល

មតិ​ខ្វែង​គ្នា លើ​«បទ​បញ្ជា​លេខ​០១» របស់​រដ្ឋាភិបាល

ផ្ទុយពីការព្យាយាម បង្កលក្ខណៈឲ្យមានតម្លាភាព នៅក្នុងការអនុវត្ត និងការចុះបញ្ជីដី ដែលត្រូវអនុវត្តន៍ នៅ​ក្នុង​បញ្ជាលេខ០១ ដែលបានក្លាយមកជា «គោលនយោបាយចាស់ សកម្មភាពថ្មី» របស់រដ្ឋាភិបាលនោះ របាយ​ការណ៍​ស្រាវជ្រាវមួយ របស់អង្គការសង្គមស៊ីវិល បានបកស្រាយឲ្យឃើញថា ភាគច្រើននៃទំនាស់ដីធ្លី តាម​បណ្តា​ខេត្តក្រុងនានា បង្កឡើងដោយសារ ឬបានកើតឡើង ដោយជ្រកក្រោម «បញ្ជាលេខ០១»នេះតែម្ដង។

នាយប្រតិបត្តិ វេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា បានពន្យល់​ថា របាយការណ៍ស្រាវជ្រាវរបស់លោក និងអង្គការលោកនេះ គឺដើម្បីស្វែងយល់ ពីការអនុវត្តន៍«នយោបាយ​ចាស់ សកម្មភាពថ្មី» និងផលប៉ះពាល់នានា នៃបទបញ្ជាលេខ០១នេះ។ លោកបានបញ្ជាក់ថា៖ «ជាក់ស្តែងការ​ស្រាវ​ជ្រាវ មានច្រើនណាស់ ដែលត្រូវបានធ្វើឡើង ខណៈពេល ដែលបទបញ្ជាលេខ០១ កំពុងតែបន្ត ចាប់ពី​ចន្លោះ​ឆ្នាំ​២០១២ និង២០១៣»។

លោក តឹក វណ្ណារ៉ា [...]

ពលរដ្ឋ​ពី​ខេត្ត​ក្រចេះ ចោទ​អភិបាល​រង​ស្រុក​ឆ្លូង ថា​បំពាន​ដី​ខ្លួន

ពលរដ្ឋ​ពី​ខេត្ត​ក្រចេះ ចោទ​អភិបាល​រង​ស្រុក​ឆ្លូង ថា​បំពាន​ដី​ខ្លួន

សម្លេងស្រែកយំ ទួញសោក របស់ប្រជាកសិករមកពី ប្រាំភូមិ ក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានបន្លឺឡើង នៅមុខរដ្ឋសភាជាតិ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងមកនេះ ដើម្បីថ្លែងរៀបរាប់ ពីទុក្ខព្រួយដែលអះអាងថា បុគ្គល​មានអំណាច បានរំលោភបំពាន និងប្លន់យកផ្ទះ ដីស្រែចំការរបស់ពួកគាត់។ នេះជាបញ្ហាដីធ្លីទំហំ ១៤៤ហិចតា  ដែលបានប៉ះពាល់ ទៅដល់ពលរដ្ឋកសិករ ប្រមាណជា ៦៥គ្រួសារ ហើយនៅតែរកដំណោះស្រាយមិនចេញ នៅ​ឡើយ។ រហូតមកដល់ពេលនេះ ពួកគាត់បានរៀបរាប់ទៀតថា អភិបាលរងស្រុក ឆ្លូង កំពុងដឹកនាំកម្លាំង មក​ធ្វើ​ការ​ឈូសឆាយ កំទេចផ្ទះសំបែង និងស្រែចំការ ព្រមទាំងចាប់ពលរដ្ឋ វាយនិងដាក់គុក នោះទៀត។

អ្នកស្រី កៅ ឆេង ពលរដ្ឋមួយរូប ក្នុងចំណោមពលរដ្ឋជាច្រើននាក់ ដែលធ្វើដំណើរពីស្រុកឆ្លូង ខេត្តក្រចេះ បាន​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្រុមពលរដ្ឋទាំងអស់គ្នា ដែលឡើងមកដល់រាជធានីភ្នំពេញនេះ ចង់សុំ​ស្នើ​ឲ្យលោកនាយករដ្ឋមន្រ្តី ជួយអន្តរាគម [...]

ខ្ចី​ឡាន​មិន​សង កាត់​យក​ដី ម្ចាស់​ដី​ប្រកែក ម្ចាស់​ឡាន​ប្រើ​អំណាច

ខ្ចី​ឡាន​មិន​សង កាត់​យក​ដី ម្ចាស់​ដី​ប្រកែក ម្ចាស់​ឡាន​ប្រើ​អំណាច

នេះជាករណីមួយ ក្នុងចំណោមករណី ប្រហាក់ប្រហែលនេះជាច្រើន ដែលកើតមាន នៅកម្ពុជា។ ពលរដ្ឋម្នាក់​រស់​នៅ ក្នុងភូមិកោះ​ក្របី​១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរងនូវការគម្រាមកំហែង ជាបន្ត​បន្ទាប់ ពីម្ចាស់លុយ ក្នុងការបង្កើត ឲ្យមានលិខិត ឬកិច្ចសន្យានានាជាច្រើន ព្រោះតែឲ្យទទួលស្គាល់ថា ខ្លួនបាន​ខ្ចី​ប្រាក់ ចំនួនបីម៉ឺនដុល្លា ជាថ្នូនឹងរថយន្តមួយគ្រឿង។

អ្នកស្រី ហ៊ីង យ៉ាង អាយុ៦៤ឆ្នាំ ដែលជាភាគីរងការគម្រាមនោះ បានរៀបរាប់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ  ថាអ្នកស្រីកំពុងរងទុក្ខវេទនា ព្រោះនាយទាហារ ថានៈផ្កាយពីរមួយរូប រួមជាមួយមន្ត្រីមួយចំនួន នៃអាជ្ញាធរ​មូលដ្ឋាន បានមកធ្វើការកំទេចផលដំណាំ និងធ្វើរបងព័ទ្ធយកដី ដែលគាត់កំពុងរស់នៅសព្វថ្ងៃ។ អ្នកស្រី បាន​ថ្លែងទាំងទឹកភ្នែកថា ដីរបស់អ្នកស្រីនេះ មិនត្រូវបានអ្នកស្រីលក់ ឬប្រគល់ទៅឲ្យឈ្មោះ អ៊ូ បុប្ផា (ប្រពន្ធ លោក ឡេង កឿន នាយរងសេនាធិការបញ្ជាការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...