Posts tagged as "Chut Vuthy"

សម្ភាស ​ឆឺយ ឧត្តមរស្មី ៖ ខ្ញុុំត្រូវ​តែ​«ក្រោក​ឈរ» បើ​គាត់​បាត់​ខ្ញុំ​បាត់​ដែរ អាច​ឲ្យ​គាត់​អស់​សង្ឃឹម

សម្ភាស ​ឆឺយ ឧត្តមរស្មី ៖ ខ្ញុុំត្រូវ​តែ​«ក្រោក​ឈរ» បើ​គាត់​បាត់​ខ្ញុំ​បាត់​ដែរ អាច​ឲ្យ​គាត់​អស់​សង្ឃឹម

«នៅលើលោកនេះពុំមានអ្វី ជាថិតថេរអមតៈទេ គង់តែស្លាប់។ តែសូមឲ្យស្លាប់ទៅ ដោយមានកិត្តិយស បានធ្វើអ្វីមួយ​ដើម្បី​ជាតិ នោះទើបជាការល្អប្រសើរ។» នេះជាពាក្យសម្ដីពីរឃ្លា របស់លោក ឆឺយ ឧត្តមរស្មី ក្នុងវ័យម្ភៃឆ្នាំ នៅក្នុងកិច្ចសម្ភាស​ផ្ទាល់មួយ ជាមួយមនោរម្យ.អាំងហ្វូ។ សូមអានខ្លឹមសារទាំងស្រុង នូវកិច្ចសម្ភាសនោះ ដូចខាងក្រោម៖

មនោរម្យ.អាំងហ្វូ ៖ ការស្នងតំណែងពីឪពុក ក្នុងការការពារព្រៃឈើ នៅក្នុងខែក្រោយនេះ តើជាគំនិតផ្តួចផ្តើម​របស់ប្អូន​ផ្ទាល់ឬយាងណា?

ឆឺយ ឧត្តមរស្មី ៖ បាទ! ជាការតាំងចិត្តរបស់ខ្ញុំផ្ទាល់ និងណាមួយក៏ជាការគោរព ស្រលាញ់ឪពុកខ្ញុំដែរ ចង់បន្តឈ្មោះពីគាត់ ហើយក៏ជាបណ្តាំរបស់គាត់ នៅពេលដែលខ្ញុំ បានធ្វើការជាមួយគាត់ ក្នុងរយៈពេលកន្លងមក។

មនោរម្យ.អាំងហ្វូ ៖ តើមូលហេតុអ្វីខ្លះ ដែលបណ្តាលចិត្ត ឲ្យប្អូនស្នងការងារ [...]

រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការ សម្រេចដោះលែង

រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការ សម្រេចដោះលែង

បន្ទាប់ពីជាប់ទោសអស់រយះពេល៦ខែមក លោក រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការខេត្តកោះកុង សំរេចដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ។ ចំពោះទោសដែលនៅសល់១៨ខែទៀតត្រូវបានព្យួរ។ បុរសខាងលើនេះ ត្រូវបានតុលាការដាក់ទោស ពីបទមនុស្ស​ឃាតដោយអចេតនា ទៅលើមន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ដែលគេអះអាងថាបានបាញ់សម្លាប់លោក ឈុត វុទ្ធីប្រធានអង្គការអភិរក្សធនធានធម្មជាតិ(សូមអានអត្តបទមុន)។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) លោក អំ សំអាតយល់ថា ការដោះលែងនេះមិនខុសទេ ព្រោះ​តុលាការបានសម្រេចតាមកាលកំណត់របស់សាលក្រម។ តែអ្វីដែលលោកចាប់អារម្មណ៍នោះថា ការសម្រេចដាក់ទោស​របស់តុលាការលើករណីនេះ [...]

បទយកការណ៍៖ រ៉ាន់ បូរ័ត្ន រាកៃលើ អ៊ិន រតនា អ្នកសម្លាប់ ឈុត វុទ្ធី?

បទយកការណ៍៖ រ៉ាន់ បូរ័ត្ន រាកៃលើ អ៊ិន រតនា អ្នកសម្លាប់ ឈុត វុទ្ធី?

«តាមផ្លូវច្បាប់ក្នុងរឿងព្រហ្មទណ្ឌ កាលណាជនជាប់ចោទស្លាប់ បទល្មើសព្រហ្មទណ្ឌត្រូវបិទ មិនអាចចោទប្រកាន់ បានទៀតទេ តែព្រះរាជអាជ្ញាមានសិទ្ធិប្តឹងឧទ្ធរណ៍ ជំនួសជនរងគ្រោះ ដែលបានស្លាប់ តែបើព្រះរាជអាជ្ញាមិនព្រម សាច់ញាតិនៃជនរងគ្រោះ អាចធ្វើពាក្យ សុំទៅអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ សុំប្តឹងឧទ្ធរណ៍ជំនួស។» នេះជាការឲ្យដឹង  របស់លោកមេធាវី ហុង គឹមសួន ប្រធានក្រុមមេធាវី នៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា នៅពេលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ សួរលោក ពីបញ្ហាផុតបណ្តឹងអាជ្ញា។

មូលហេតុមួយទៀត ដែលតុលាការ មិនចាត់ការ លើសំនុំ រឿងបាញ់សម្លាប់លោក ឈុត វុទ្ធី ដោយហេតុថា តុលាការបានបានបំបែកសំនុំរឿងនេះជាពីរ មួយគឺសំណុំរឿងលោក អ៊ិត រតនា បាញ់សម្លាប់លោក ឈុត វុទ្ធី និងមួយទៀតលោក រ៉ាន់ បូរត្ន័ បាញ់សម្លាប់លោក អ៊ិត រតនា។ តែលោកមេធាវី ហុង គឹមសួន បានធ្វើការកត់សំគាល់ថា បើក្នុងកាលៈទេសៈតែមួយ តាមអង្គហេតុដែលកើតមាន [...]

អង្គការលើកលែងទោសអន្តរជាតិ ប្រតិកម្មនឹងការសំលាប់ សកម្មជន ការពារព្រៃឈើ

អង្គការលើកលែងទោសអន្តរជាតិ ប្រតិកម្មនឹងការសំលាប់ សកម្មជន ការពារព្រៃឈើ

ក្នុងការផ្សាយពត៌មានមួយ នៅលើគេហទំព័ររបស់អង្គការលើកលែងទោសអន្ដរជាតិ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែមេសាកន្លងទៅ បានលើកយកការប្រកាសពត៌មានរបស់អង្គការនេះ ដែលអំពាវនាវសុំអោយមានការស៊ើបអង្កេតមួយ ច្បាស់លាស់ ទៅលើករណីបាញ់សំលាប់សកម្មជនការពារព្រៃឈើនាំមុខជាងគេម្នាក់ ថ្មីៗនេះនៅខេត្តកោះកុងផ្នែកនារតីនៃ ប្រទេសកម្ពុជា។

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ (រូបថត: CCHR)

លោក ឈុត វុទ្ធី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...