«ចាំមើលទៅ តើនឹងមានអ្វីកើតឡើង ចំពោះយន្ដហោះ AF 1741»
អ្នកដំណើរ នៅលើយន្ដហោះអ៊ែរប៊ូស (A 321) របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរហ្វ្រង់ (Air France) របស់បារាំង ត្រូវបានជម្លៀសចេញជាបន្ទាន់មួយ ដើម្បីធ្វើការឆែកឆេរយន្ដហោះនេះ នូវគ្រប់កន្លៀតក្រហែងទាំងអស់ ខណៈយន្ដហោះហៀបងើបខ្លួន ហោះចេញពីរាជធានី អាមស្ទែដាម (Amsterdam) ប្រទេសហូឡង់ ឆ្ពោះមកកាន់រដ្ឋធានីប៉ារីស ប្រទេសបារាំង។ ហេតុការណ៍ បានកើតឡើង នៅថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកាម្សិលម៉ិញ បន្ទាប់ពីសារគម្រាមមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) គម្រាមដោយផ្ទាល់ ទៅលើជើងហោះហើរ នៃយន្ដហោះនេះ។
ដោយបារម្ភ ខ្លាចមានការជាប់ទាក់ទង នឹងការវាយប្រហារភេរវកម្ម កាលពីយប់ថ្ងៃសុក្រ នៅកណ្ដាលរដ្ឋធានីប៉ារីសនោះ អ្នកនាំពាក្យនគរបាល នៃប្រទេសហូឡង់ លោក ឌឺនីស មូល័រ (Dennis Muller) បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ថា៖ «យើងត្រូវយកការគម្រាមនោះ មកពិនិត្យឲ្យបានហ្មត់ចត់ ហើយបានសម្រេចចិត្ត [...]