Posts tagged as "Production"

Cambodian Idol៖ ព្រាប សុវត្ថិ ឲ្យ​ពិន្ទុ​បែប​«អាត្មា​និយម»?

Cambodian Idol៖ ព្រាប សុវត្ថិ ឲ្យ​ពិន្ទុ​បែប​«អាត្មា​និយម»?

«Cambodian Idol» ដែលជាកម្មវិធីមួយ របស់ទូរទស្សន៍ហង្សមាស កំពុងរងនូវការរិះគន់ ពីសំណាក់អ្នក​តាម​ដាន និងទស្សនិកជន ជាពិសេសប្រិយមិត្ត ដែលប្រើប្រាស់បណ្ដាញសង្គម។ ក្រុមអ្នករិះគន់ បានចោទប្រកាន់ លើការដាក់ពិន្ទុ របស់លោក ព្រាប សុវត្ថិ គណៈកម្មការមួយរូប ពីចំណោមគណកម្មការទាំងបួន ថាមិន​យុត្តិធម៌ និងមានលក្ខណៈ«អាត្មានិយម»។

ម្ចាស់គណនីមួយរូប ដាក់ឈ្មោះ «Sofie Afeldt» បានសរសេរថា៖ «ការដែរគណៈកម្មាធិការ​សម្រេចចិត្តមិន​ត្រឹមត្រូវ គឺវាអយុត្តិធម៌សំរាប់អ្នកដែលប្រកួត។ ខ្ញំុយល់ថា បេក្ខជន ធាវី គាត់ច្រៀងពិរេាះតាំងតែពីដំបូង សំលេង​គាត់ ដូចលេាកព្រាប សុវត្តិ ណាស់ រីឯសំលេងរបស់បេក្ខជន កាក្រៃ មិនពីរេាះ ច្រៀងមិនសូវច្បាស់ផង ក៏​ឲ្យ​ជាប់ដែរ។»

រីឯអ្នកប្រើប្រាស់បណ្ដាសង្គមម្នាក់ទៀត «Chan TreaBmc» បានសរសរថា៖ «ព្រាប សុវត្តិ អាត្មានិយម​ណាស់ មិនសមឲក្រុម សួនវណ្ណចន្នី ធ្លាក់ទាំងអស់សោះ ចន្នី ច្រៀងបានពីរោះ [...]

វីដេអូ ស៊ីម ថៃណា រាំ​អោប​ប្រុស​ក្មេង ផ្អើល​ហ្វេសប៊ុក​ជា​ថ្មី

ការផ្ទុះចំងល់របស់ប្រិយមិត្ត និងបណ្ដាអ្នកគាំទ្រ តារាចម្រៀងដើមទ្រូងបាន កញ្ញា ស៊ីម ថៃណា បានសម្ដែង​ចម្ងល់សារជាថ្មី បន្ទាប់ពីគេហទំព័រក្នុងស្រុកមួយ បានយកវីដេអូឃ្លីប ដែលថតជាលក្ខណៈឯកជន មកធ្វើការ​ចុះផ្សាយ ហើយបន្ទាប់មកមានបង្ហោះចែករំលែកតៗគ្នា នៅពាសពេញបណ្ដាញសង្គម។

ប្រិយមិត្តឆ្ងល់ និងបានសួរគ្នាថា តើកញ្ញា ស៊ីម ថៃណា ស្ថិតក្នុងសភាពបែបណា ទើបនៅក្នុងវីដេអូនោះ គេ​ឃើញ​តារាចម្រៀងរូបនេះ បានរាំកៀកកើយ យ៉ាងស្ថិតស្នាលខ្លួនទល់នឹងខ្លួន ជាមួយនឹងយុវជនម្នាក់ទៀត យ៉ាងស៊ិចស៊ី។ មិនត្រឹមតែប៉ុណ្ណឹង គេឃើញតារាចម្រៀងរូបនេះ បានលើកបង្ហាញ ម្រាមដៃកណ្ដាល ដាក់អ្នក​ថតវីដេអូទៀតផង។ ប៉ុន្តែចម្ងល់នេះ មិនត្រូវបានគេហទំព័រ ដែលយកវីដេអូរបស់នាង មកផ្សាយនេះ ធ្វើការ​ពន្យល់ពីដើមហេតុ យ៉ាងណានោះទេ។ គេហទំព័រនោះ គ្រាន់តែបានសរសេរ តែមួយឃ្លាប៉ុណ្ណោះថា៖ «ស៊ីម ថៃណា រាំសិចស៊ី ជាមួយប្រុសក្មេង មើលហើយពិតជាញាក់សាច់ (...) [...]

បទ​ថ្មី​របស់​ខេម «លើ​លោក​នេះ មាន​អ្នកណា​ចង់​ក្រ» បង្ក​ចំណាប់​អារម្មណ៍

បទ​ថ្មី​របស់​ខេម «លើ​លោក​នេះ មាន​អ្នកណា​ចង់​ក្រ» បង្ក​ចំណាប់​អារម្មណ៍

លោក ខេម ជាម្ចាស់បទផ្ទាល់ ធ្លាប់បានសន្យាជាមួយអ្នកគាំទ្រខ្លូន នៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ថា លោក​នឹងពាំនាំបទថ្មី ដែលមានចំណងជើងថា «លើលោកនេះ គ្មានអ្នកណាចង់ក្រ» ដែលត្រៀមចេញ ក្រោយ​បទ «ទឹកភ្នែកក្មេងពាល» របស់លោក។ ហើយដូចការសន្យានោះមែន ព្រោះកាលពីថ្មីៗកន្លងមក តារាចម្រៀង បានមកបកស្រាយ បទថ្មីរបស់ខ្លួនមួយនេះ នៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ម្តងទៀត។

បទ «លើលោកនេះ មានអ្នកណាចង់ក្រ» ទទួលបានការគាំទ្រជាច្រើន ពីអ្នកទស្សនា។ មានទម្រង់​បែបកំសត់​នោះ បទចម្រៀងនេះ មានបង្កប់ ទៅដោយអត្ថន័យ បញ្ជាក់ពីភាពតស៊ូព្យាយាម របស់ពលករចំណាកស្រុក ដើម្បី​គ្រួសារ ព្រោះតែចង់ឲ្យគ្រួសារ មានការីកចំរើននឹងគេ។ បទចម្រៀងនេះផងដែរ ក៏បានច្រៀងត្អូញត្អែរ ពី​ទុក្ខ​លំបាករបស់ជិវិតអ្នកក្រ ដែលខុសពីភាពសុខស្រួល នៃអ្នកមានអន្ទ្រើសៗ នៅក្នុងសង្គមសព្វថ្ងៃ។

តាមរយៈបទថ្មី របស់លោក ខេម ដែលជាលំនាំបទ «ដឹកប្រពន្ធទៅរាំ» របស់លោក ធឹង សុន [...]

បែក​ធ្លាយ​រូប​ស្រាត​របស់ ទេព បូព្រឹក្ស? តារា​ចេញ​មក​បក​ស្រាយ

បែក​ធ្លាយ​រូប​ស្រាត​របស់ ទេព បូព្រឹក្ស? តារា​ចេញ​មក​បក​ស្រាយ

«រូបនេះ ធ្លាប់មានម្ដងហើយ» នេះជាអ្វី ដែលគេអាចអានបាន នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀង​លេចធ្លោ របស់ផលិតកម្មហង្សមាស អ្នកនាង ទេព បូព្រឹក្ស ក្នុងសំណេរប្រតិកម្ម ទៅនឹងព័ត៌មានមួយ ដែល​បង្ហាញ ពីការបែកធ្លាយ តាមបណ្ដាញសង្គម នូវរូបភាពរបស់តារាស្រាត បង្ហាញសុដន់ ដាក់អមជាមួយ​នឹង​រូប​សម្បក ថាសចម្រៀងចេញថ្មី របស់នាង ទេព បូព្រឹក្ស។

តារាចម្រៀង បូព្រឹក្ស បានសរសេរបន្តទៀតថា៖ «ឥឡូវ​ល្បី​ម្តងទៀត​! ធម្មតា​ទេ មាន​អ្នកខ្លះ ស្រលាញ់​គ្រាំទ្រ អ្នកខ្លះ​មិន​គ្រាំទ្រ មនុស្ស​ម្នាក់ មិនអាច​តំរូវ​ចិត្ត មនុស្ស ១០នាក់​ទេ» មុននឹងសរសេរ បន្ថែមទៀតថា៖ «រឿង​​ព័ត៌មាន​​នេះ​ វា​ស៊ាំនឹង​ខ្ញុំ​ហើយ តែ​សូម​គិត​ផង ខ្ញុំ​ជាម​នុស្ស​ស្រី​ណា»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានយករូបភាពដើម ដែលបង្ហោះដោយ គណនេយ្យហ្វេសប៊ុក អានាមិកមួយ មក​ជូនអ្នក​ជំនាញ ខាងរូបភាពរបស់ទស្សនាវដ្ដី [...]

កែវ ស្រីនាង៖ «ខ្ញុំ​ថត​ស្រាត ទាល់​តែ​តម្លៃ​១លាន​ដុល្លា»

កែវ ស្រីនាង៖ «ខ្ញុំ​ថត​ស្រាត ទាល់​តែ​តម្លៃ​១លាន​ដុល្លា»

តើតារាស្រីខ្មែរណាខ្លះ ដែលហ៊ានអះអាងជាចំហរ ថាខ្លួនអាចដោះសម្លៀកបំពាក់ ចេញពីខ្លួនអស់ ពោលគឺ​ស្រាតននលគោក ១០០% សម្ដែងនៅពីមុនកាម៉េរ៉ា? មកដល់ពេលនេះ គេដូចជារក​មិនទាន់បាន​នៅឡើយ បើទោះជាតារាមួយចំនួន ខិតខំបញ្ចេញភាពស៊ិចស៊ី បង្ហាញលើបង្ខិតក្រោម ឲ្យចេញប្រដាប់ប្រដា ខ្លះៗក៏​ដោយ។ ប៉ុន្តែតារាស្រីមួយរូប នាង កែវ ស្រីនាង ដែលល្បីទាំងឈ្មោះ ថែមទាំងរស់លើគំនរ ទ្រព្យសម្បត្តិ​ហូរ​ហៀរនោះ បានចេញមកប្រកាសថា នាងអាចថត«ស្រាត១០០%»បាន ដោយមិនខ្លាចអ្វីទាំងអស់។

ចុះមានអ្វី ជាល័ក្ខខ័ណ្ឌឬទេ? ពិតជាមាន! ក្នុងកិច្ចសម្ភាស ជាមួយនឹងសារព័ត៌មាន ក្នុងស្រុកមួយ នាង កែវ ស្រីនាង បានបង្ហើបល័ក្ខខណ្ឌថា ឲ្យតែ«បុកលុយដល់» ដោយនាងបានទារតម្លៃខ្លួន ដើម្បីជាថ្នូរទៅនឹង​ការ​ថតស្រាត មានកម្រិតដល់ទៅ ១លានដុល្លា។ តារាសាច់ចាំកូនមួយ ជាមួយស្វាមីជាតិអង់គ្លេស រូបនេះ បាន​ថ្លែងប្រាប់សារព័ត៌មាននោះ ទៀតថា៖ «ដូចខ្ញុំប្រាប់អ៊ីចឹង សំខាន់​សិល្បៈ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...