Posts tagged as "town"

រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាងកាយវិការក្រម៉ិចក្រម៉ើម និងសុភាពរាបសាររម្យទុំ តើប្រិយមិត្តយល់ថា មួយណាដែលកញ្ញា សុគន្ធ នីសា តារា​ចម្រៀងរបស់ផលិតកម្មថោន ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាងគេ? ចុះចំពោះទស្សនិកជនវិញ តើ​ចូលចិត្តបែបណាដែរ?


សុគន្ធ នីសា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - តារាចម្រៀងសុគន្ធ នីសា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងដែលមានចរិកសុភាពរាបសា ដោយសារតែ​កន្លង​មក ធ្លាប់តែឃើញតារាចម្រៀងរបស់ផលិតកម្មថោនរូបនេះ សម្ដែងតែជាតួកម្សត់ សុភាពរាបសា។ ប្រិយមិត្ត​ប្រាកដជាមានអារម្មណ៍ប្លែកថា ហេតុអ្វីបានជាតារាចម្រៀងមានភាពស្រគត់ស្រគំរូបនេះ បែរជាផ្លាស់ប្តូស្ទីល មក​សម្តែងជាតួក្រម៉ិចក្រម៉ើមគួរឱ្យអស់សំណើទៅវិញ។

ជាការកត់សម្គាល់ឃើញថា [...]

ជា​មួយ​សម្លេង​ទ្រ «ថ្ងៃ​ស្អែក​អូន​ការ»​របស់​ខេម ធ្វើ​ឲ្យ​ស្រក់​ទឹក​ភ្នែក?

ជា​មួយ​សម្លេង​ទ្រ «ថ្ងៃ​ស្អែក​អូន​ការ»​របស់​ខេម ធ្វើ​ឲ្យ​ស្រក់​ទឹក​ភ្នែក?

«ស្ដាប់យូទៅហូរទឹកភ្នែក។ ស្តាប់បទនេះនឹករឿងអតីត ដែលខ្ញុំមិនអាចភ្លេចបាន ចង់អោយពេល​វេលាថយក្រោយ​ណាស់» នេះការថ្លែងរបស់ប្រិយមិត្ត ដែលគាំទ្រតារាចម្រៀងលោក ខេម ក្នុងបទ«ថ្ងៃស្អែកអូនការ» ដែលធ្វើអោយ​ពួកគេស្រក់ទឹកភ្នែក។


តារាចម្រៀង ខេម និងកញ្ញាកូត ទ្រ នៅក្នុងបទ«ថ្ងៃស្អែកអូនការ»។ (រូបផ្តិតពីវីដេអូ)

ចម្រៀង - តាមពិតទៅ បទ«ថ្ងៃស្អែកអូនការ»ដែលច្រៀងដោយលោក ខេម តារាចម្រៀងប្រចាំផលិតកម្មទីក្រុងនេះ មានអាយុកាលច្រើនជាង១ឆ្នាំមកហើយ។ តែអ្វីដែលធ្វើឲ្យចម្រៀងនេះ លេចធ្លោមកក្នុងចំណោមប្រិយមិត្តយុវវ័យៗ​មកវិញនោះ គឺនៅបន្ទាប់ពីចម្រៀងមនោសញ្ចេតនាមួយនេះ ត្រូវបានច្រៀងថតឡើងវិញ ហើយត្រូវបានយក​មក​ផ្សព្វផ្សាយ​ នៅលើបណ្ដាញសង្គម​ហ្វេសប៊ុក។

[...]
«ឈឺត្រង់ពកណាស់» គឺ​ពក​ក្បាល​ហ្នឹង មិន​មែន​មាន​ន័យ​ផ្សេង​ទេ!

«ឈឺត្រង់ពកណាស់» គឺ​ពក​ក្បាល​ហ្នឹង មិន​មែន​មាន​ន័យ​ផ្សេង​ទេ!

បទចម្រៀងថ្មីរបស់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង «ឈឺត្រង់ពកណាស់» ដែលធ្វើធ្វើឱ្យប្រិយមិត្ត និងទស្សនិកជន​មួយចំនួន មានការយល់ច្រឡំទៅន័យផ្សេង ត្រូវបានតារាកំប្លែងរូបនេះ ចេញបកស្រាយថា គ្រាន់តែ​ជាចំណងជើងដែលធ្វើអោយមានការចាប់អារម្មណ៏ និងកំប្លែង លេងសើចប៉ុណ្ណោះ។


អ្នកនាងខ្ញុង នៅក្នុងចម្រៀង«ឈឺត្រង់ពកណាស់»។ (រូបថតផ្តិតចេញពីវីដេអូផលិតកម្មថោន)

ចម្រៀង - «ឈឺត្រង់ពកណាស់» ជាចម្រៀងមួយបទក្នុងចំណោមបទមួយចំនួន របស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) ដែលរងការរិះគន់ពីទស្សនិកជន និងអ្នកអភិរក្សវប្បធម៌មួយចំនួន ថាជាបទអាសអាភាស​មាន​ន័យចំអេះចំអាស់។ ដោយមានការរិះគន់ជាច្រើនមកលើបទនេះ [...]

ចម្រៀង​ត្រៀម​អបអរ​ចូល​ឆ្នាំ​ថ្មី របស់​ផលិតកម្ម​ថោន អាស​អាភាស?

ចម្រៀង​ត្រៀម​អបអរ​ចូល​ឆ្នាំ​ថ្មី របស់​ផលិតកម្ម​ថោន អាស​អាភាស?

«និពន្ធយូរៗទៅ កាន់តែទ្បប់ហើយ» នេះជាការលើកឡើងរបស់ប្រិយមិត្តមួយចំនួន ដែលភាគច្រើនជាអ្នក​ប្រើ​ប្រាស់​បណ្តាញសង្គមហ្វេសប៊ុក រិះគន់ទៅលើផលិតកម្មថោន បន្ទាប់ពីផលិតកម្មនេះ បានផលិតបទថ្មីៗមួយចំនួន ត្រៀម​ចេញលក់នៅពេលចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។


តារាចម្រៀងរបស់ផលិតកម្មថោន ដែលដាក់នៅលើគម្របថាសចម្រៀង។ (រូបថតក្រុមហ៊ុន)

ចម្រៀង - ផលិតកម្មទីក្រុងភាពយន្ត(Town Production) ដែលជាផលិតកម្មល្បីមួយក្នុងប្រទេសកម្ពុជា បានធ្វើ​ថាសចម្រៀងអបអរសារទរ​ចូល​ឆ្នាំប្រពៃណីជាតិចំនួន ៤ អាល់ប៊ុម គិតជាបទចម្រៀងមានជាង ៤០បទ។ បទចម្រៀង​ថ្មីៗដែលផលិតកម្មមួយនេះ ផលិតសំរាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងដែលគ្រោងចេញលក់នៅ​ពេលខាងមុខនេះ [...]

ហង្សមាសនិងទីក្រុង៖ សង្គ្រាម រវាងផលិតកម្ម?

ហង្សមាសនិងទីក្រុង៖ សង្គ្រាម រវាងផលិតកម្ម?

«Wowដូចកញ្ជ្រោងចាស់» គឺជាមតិយោបល់មួយឃ្លារបស់មនុស្សម្នាក់ ដែលមើលទៅមានឈ្មោះពាក់កណ្ដាលជាឈ្មោះ របស់ ផលិតកម្មថោន (ទីក្រុង town) បានសសេដាក់អោយរូបថតមួយ របស់កញ្ញា ពេជ្រ សុភា អ្នកចំរៀងល្បីល្បាញ របស់ផលិតកម្មហង្សមាសនៅថ្ងៃអង្គារទី១០មេសា វេលាប្រហែលជា ម៉ោង២រសៀល​ (០៩ព្រឹក ម៉ោងនៅស្រុកបារាំង) នៅលើទំព័ប្រូហ្វីលហ្វេសបុក។ ប្រតិកម្មឆ្លើយតបនឹងយោបល់របស់ជនបិតមុខ ដែលបញ្ចេញតែឈ្មោះពាក់កណ្កាលរបស់ ផលិតកម្មថោននេះ កញ្ញា ពេជ្រ សុភា បាននិយាយដាក់ជាយោបល់ត្រឡប់ទៅវិញថា៖ «អគុណណាស់ដែលខំតាមដាន រូបតារាចម្រៀងរបស់(ហង្សមាស) បើជាមេខ្ញុំវិញគ្មានពេលទេ ព្រោះជារឿងអត់ប្រយោជ៏»។ ទំនងនៅក្នុង ឃ្លាប្រយោគនេះ កញ្ញា ពេជ្រ សុភា បានគិតថា ជនបិតមុខនោះគឺជា ម្ចាស់ផលិតកម្ម ថោន (ទីក្រុង) ឬក៏ជាអ្នកតំណាងធំដុំណាម្នាក់ ក្នុងផលិតកម្មនេះតែម្ដង។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...