Posts tagged as "Santé"

វីដេអូ​បង្ហាញ​ពី​«ស្រោម​អនាម័យ​របស់ស្ត្រី» ត្រូវ​បាន​ហ្វេសប៊ុក​ដក​ចេញ (vdo)

ហេតុអ្វីក៏ «ហ្វេសប៊ុក» បណ្ដាញសង្គមយក្សនៅលើលោកយើងនេះ បែរជាបិទមិនឲ្យវីដេអូនេះ មានជីវិត​នៅ​លើបណ្ដាញរបស់ខ្លួន? តាមពិតទៅ ស្រោមអនាម័យរបស់ស្ត្រី មានគុណប្រយោជន៍ជាច្រើន ដែលធ្វើឲ្យ​មនុស្សជាច្រើន ត្រឡប់យកវាមកនិយាយ ជាពិសេសយ៉ាងហោចណាស់ ក៏វាជាចំណេះដឹងផ្ដល់ទៅឲ្យស្ត្រី ដែលមិនដែលស្គាល់វានោះដែរ។

ស្រោមអនាម័យស្ត្រីនេះ ផ្ដល់នូវការការពារយ៉ាងប្រសើរ និងមានភាពធន់ខ្លាំង ជាងស្រោមអនាម័យ​របស់​បុរស។ ដែគូរស្នេហាតែមួយ អាចប្រើស្រោមអនាម័យនេះ ក្នុងការរួមរ័ក្សច្រើនដងបាន។ មិនត្រឹមតែប៉ុណ្ណោះ ស្រោម​អនាម័យ​ស្ត្រី​នេះ នឹងជួយបុរស មិនឲ្យឆាប់ចេញទឹកកាមនោះថែមទៀត។

ប៉ុន្តែវានៅតែមានគុណវិបត្តិ ជាប់មកជាមួយ។ ក្រៅតែពីរូបរាងមិនសូវគួឲ្យចាប់ចិត្ត និងមានជាតិលំអិល​ច្រើន​ពេកនោះ តម្លៃវាក៏មិនជាថោកដែរ។ តម្លៃដែលបានឲ្យដឹងនៅពេលនេះ ប្រមាណជាង២អ៊ឺរ៉ូ (៣ដុល្លារអាមេរិក ឬ១២០០០រៀល) ដែលសម្រាប់អ្នកមិនសូវមានធនធាន [...]

រឿង​អាស្រូវ​នៅ​មន្ទីរ​ពេទ្យ​«ធំ» ជា​បណ្ដាញ​ជួញ​ដូរ​អវៈយវៈ​ខាង​ក្នុង ជាប់​ទាក់​ទង​នឹង​ចិន?

រឿង​អាស្រូវ​នៅ​មន្ទីរ​ពេទ្យ​«ធំ» ជា​បណ្ដាញ​ជួញ​ដូរ​អវៈយវៈ​ខាង​ក្នុង ជាប់​ទាក់​ទង​នឹង​ចិន?

រឿងចម្លែកៗ ចេះតែកើតមានច្រើនណាស់ សម្រាប់​ព្រះ​រាជាណាចក្រ​អច្ឆរិយៈ​មួយ​នេះ ជា​ពិសេស​បន្ទាប់​ពី​អាជ្ញាធរ​​ទទួល​ខុស​ត្រូវ បាន​បង្ខំ​បិទ​សំនុំ​រឿង​«ជួញដូរ​ក្រលៀន» កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា យ៉ាង​ប្រញាប់​ប្រញាល​នោះ​មក។ ប៉ុន្តែ​សំនុំរឿង​ដ៏​រំជើបរំជួល ពេញ​ទាំង​ទ្វីប​អាស៊ី​ខាង​កើត​មួយ​នេះ មិន​ត្រូវ​បាន​​បិទ​​បញ្ចប់​ដោយ​ងាយ​ស្រួល​ដូច្នេះ​ទេ សម្រាប់​ក្រសែ​ភ្នែក​អង្គការ​អន្តរជាតិ ដែល​ធ្វើការងារ​ប្រឆាំង នឹង​ការ​កាត់​​អវៈយវៈ​ខាង​ក្នុង​ចេញ​ដោយ​បង្ខំ។

សារព័ត៌មានចិន-អាមេរិកមួយ មានឈ្មោះថា អ៊ីផូចថែម៍ (Epoch Times) បានដកស្រង់សម្ដីរបស់​លោក​វេជ្ជបណ្ឌិត ថរស្ទេន ត្រី (Torsten Trey) នាយក​ប្រតិបត្តិ​នៃ​«ក្រុម​គ្រូ​ពេទ្យ ប្រឆាំងនឹងការកាត់អវៈយវៈខាង​ក្នុងចេញ ដោយបង្ខំ» សរសេរកាត់ជាភាសាអង់គ្លេស DAFOH មក​រាយការណ៍​ថា៖ «ការណ៍ដែលមានគ្រូ​ពេទ្យចិន ជាប់ពាក់ព័ន្ធនៅក្នុងសំនុំរឿង [...]

អាមេរិក៖ ទៅ​បោះ​ជំរុំ​នៅ​មាត់​ជ្រោះ យប់​ឡើង​ដេក​មមើ​ដើរ​ធ្លាក់​ជ្រោះ ...

អាមេរិក៖ ទៅ​បោះ​ជំរុំ​នៅ​មាត់​ជ្រោះ យប់​ឡើង​ដេក​មមើ​ដើរ​ធ្លាក់​ជ្រោះ ...

កុំថាឡើយដល់ទៅមនុស្សធ្លាប់គេងមមើ បើសូម្បីតែមនុស្សធម្មតា ក៏មិនគួនឹងទៅផ្សងគ្រោះថ្នាក់ បោះតង់​គេងនៅពេលយប់ នៅក្បែរមាត់ជ្រោះជ្រលងដងភ្នំដូច្នេះដែរ។ ហេតុផល៖ នោះគឺដើម្បីបញ្ជៀសគ្រោះថ្នាក់​ជាយថាហេតុទាំងឡាយ ពិសេសបើមានសត្វសាហារ ឬសត្រូវធ្វើការវាយប្រហាពីខាងជម្រាលភ្នំ តើអ្នក​បោះ​តង់ទាំងនេះនឹងរត់ទៅណា? ឬក៏ត្រូវលោតចុះទៅក្នុងជ្រោះ?

ប៉ុន្តែសំនួរចម្លើយខាងលើនេះ ទំនងជាមិនដែលត្រូវបានបុរសជាតិអាមេរិកាំងមួយរូប ដែលមានទីលំនៅ​នៅ​ក្នុងរដ្ឋ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក ខ្វល់ខ្វាយយកមកគិតនោះទេ។ បើទោះជាដឹងខ្លួនថា ខ្លួន​ឧស្សាហ៍​គេងមមើ«ក្រោបដើរពេលយប់ ទាំងបិទភ្នែក» ក៏ដោយ តែបុរសម្នាក់នេះ នៅតែមិនរាថយក្នុងការ​បោះជំរុំ​គេង នៅក្បែរមាត់ជ្រោះដែលមានជម្រៅយ៉ាងជ្រៅ ជាមួយនឹងមិត្តភ័ក្ដិផ្សេងទៀត បន្ទាប់ពីពួកគេ បាននាំគ្នា​ទៅ​ដើរ​កំសាន្ដ នៅជ្រលងព្រៃភ្នំ រ៉េដ រីវ័រ (Red River) ក្នុងរដ្ឋកេនទុគី (Kentucky) [...]

ស្ត្រី​ដែល​មាន​ដៃ​«ធំ​ជាង​គេ»​លើ​ពិភពលោក ស្ថិត​​ក្នុង​ប្រទេស​ថៃ

ស្ត្រី​ដែល​មាន​ដៃ​«ធំ​ជាង​គេ»​លើ​ពិភពលោក ស្ថិត​​ក្នុង​ប្រទេស​ថៃ

ការ​សិក្សា​មួយ​បង្ហាញ​ថា មើល​ភាពយន្ដ​«លោត​ហក់»​ច្រើន ធ្វើ​ឲ្យ​«ធាត់»

ការ​សិក្សា​មួយ​បង្ហាញ​ថា មើល​ភាពយន្ដ​«លោត​ហក់»​ច្រើន ធ្វើ​ឲ្យ​«ធាត់»

ដំណឹងមិនសូវជាល្អប៉ុន្មានទេ សម្រាប់ក្រុមអ្នកចូលចិត្តទស្សនាភាពយន្ដ កាប់ចាក់ ឬហក់លោត គួរឲ្យ​ស្រៀវ​ស្ញើបហើបគូថពីកៅអី។ នោះគឺដោយសារតែ ទស្សនិកជនដែលនិយម ទស្សនាភាពយន្ដលោតហក់ ចូលចិត្ត​យកគ្រឿងកំប៉ិចកំប៉ុក មក«ញ៉ាំលេង» ច្រើនជាងទស្សនិកជន ដែលនិយមប្រភេទភាពយន្ដដទៃទៀត។ នេះ​ជាអ្វីដែល អ្នកស្រាវជ្រាវអាមេរិកាំងមួយក្រុម បានរកឃើញ ហើយបានយកមកចុះផ្សាយ នៅក្នុងព្រឹត្តិប័ត្រ​វេជ្ជសាស្ត្រ JAMA Internal Medicine កាលពីប៉ុន្មានថ្ងៃមុន។

នៅសហរដ្ឋអាមេរិក ដែលមានពលរដ្ឋចំនួនជិតពាក់កណ្ដាល រងគ្រោះនឹងភាពធាត់ចុកខ្លាញ់ ឬមានទំងន់​ខុសខ្នាតនោះ ក្រុមអ្នកស្រាវជ្រាវបានដាក់សំនួរថា តើវាជាការពិតឬទេ ដែលប្រភេទនៃកម្មវិធីមួយ បញ្ចាំង​តាមកញ្ចក់ទូរទស្សន៍ ឬនៅលើផ្ទាំងសំពត់សរ មានឥទ្ធិពលទៅលើបែបផែន នៃការទទួលទានអាហារ​ប្រចាំ​ថ្ងៃ? នៅលើព្រឹត្តិប័ត្រនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញចម្លើយ ដោយបានសរសេរថា៖ «យើងដឹងថា ទូរទស្សន៍ ឬរោងភាពយន្ដ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...