Posts tagged as "Santé"

ពលរដ្ឋ​បារម្ភ​ពី​សុខភាព ព្រោះ​សួន​សម្រាម​រីក​ស្គុះ​ស្គាយ ក្នុង​រាជធានី

ពលរដ្ឋ​បារម្ភ​ពី​សុខភាព ព្រោះ​សួន​សម្រាម​រីក​ស្គុះ​ស្គាយ ក្នុង​រាជធានី

ខណៈពេលដែលសម្រាម នៅក្នុងរាជធានីភ្នំពេញកំពុងគរខ្លួន នៅតាមដងផ្លូវ និងនៅទីប្រជុំជនមួយចំនួន ពលរដ្ឋ ក្រុម​អាជីវករលក់ដូរ ក៏ដូចជាអ្នកធ្វើដំណើរនៅតាមដងផ្លូវ បានលើកជាក្តីបារម្ភថា ប្រសិនបើសម្រាមនៅតែ​បន្តគរ​ទៀត នឹងប៉ះពាល់ដល់សុខភាពពួកគាត់។


នៅភ្នំពេញ សួនសម្រាមរីកស្គុះស្គាយ នៅពេលរថយន្ដសម្រាម មិនដើរ។ (រូបថត MONOROOM.info/ D.KEO)

សុខភាព - ក្នុងអំឡុងពេល ដែលកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី បានធ្វើកូដកម្មអស់រយៈពេល៤ថ្ងៃមកនេះ សម្រាម​នៅរាជធានីភ្នំពេញ នៅតាមដងផ្លូវ និងនៅតាមទីផ្សារមួយចំនួន បានជះក្លិនស្អុយ ដែលរហូតមកដល់ពេលនេះ នៅ​មិនទាន់មានការប្រមូលនៅឡើយ។ បញ្ហាគំនរសម្រាមពាសពេញផ្លូវ និងការជះក្លិននេះ ត្រូវបានប្រជាពលរដ្ឋ​មួយ​ចំនួនរអ៊ូរទាំ [...]

អាមេិក៖ ទារក​ភ្លោះ​មួយ​គូរ កើត​ខុស​ពេល​គ្នា ដល់​ទៅ​៣៩​ថ្ងៃ (vdo)

អាមេិក៖ ទារក​ភ្លោះ​មួយ​គូរ កើត​ខុស​ពេល​គ្នា ដល់​ទៅ​៣៩​ថ្ងៃ (vdo)

ទារកបងកើតនៅថ្ងៃទី២០ ខែមករា រីឯទារកប្អូន កើតនៅថ្ងៃទី២៦ ខែកុម្ភៈ។ ខុសពេលគ្នាដល់ទៅជាងមួយខែ ករណី​ដ៏ចម្លែកនេះបានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីគ្រូពេទ្យអនុញ្ញាតក្រុមគ្រួសារម្ដាយកូន ឲ្យវិលត្រឡប់ទៅផ្ទះវិញ កាលពី​ប៉ុន្មាន​ថ្ងៃមុននេះ។


កូនភ្លោះទាំងពីរ។ (រូបថតផ្ដិតពីវីដេអូ)

ពីនេះពីនោះ - ជាករណីដ៏កម្រមិនគួរឲ្យជឿ សម្រាប់ក្រុមគ្រូពេទ្យ និងឆ្មបអ្នកបង្កើតទារក។ នៅទីក្រុង កានសាស (Kansas) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក ស្ត្រីជាតិអាមេរិកាំងមួយរូប ទើបនឹងប្រសូតបានកូនភ្លោះមួយគូរ ដែលចាប់កំណើតខុសពេលគ្នា ដល់ទៅ៣៩ថ្ងៃ។ នាង អេឡែន កូវ៉ាន (Elene Cowan) ជាម្ដាយរូបនេះ បាន​និយាយ​ថា៖ «រឿងដែលអ្នកឯងស្កាប់លឺនេះ វាបានកើតឡើងមែន [...]

កាណាដា៖ លិង្គ​ប្រែ​«រួញខ្លី» ធ្វើ​ឲ្យ​ប្រពន្ធ​សុំ​«លែងលះ»

កាណាដា៖ លិង្គ​ប្រែ​«រួញខ្លី» ធ្វើ​ឲ្យ​ប្រពន្ធ​សុំ​«លែងលះ»

បុរសម្នាក់បានចោទប្រកាន់មន្ទីរពេទ្យមួយ ថាបានធ្វើឲ្យជីវិតរបស់ខ្លួនប្រែប្រួល បន្ទាប់ពីការវះកាត់កែឆ្នៃរាងកាយមួយ មិនសមតាមបំណង។ ភរិយារបស់បុរសបានសុំលែងលះ បន្ទាប់ពីបុរសរូបនេះ គ្មានលទ្ធភាពនឹងធ្វើការរួមរ័ក្ស អស់​រយៈពេលពីរឆ្នាំមកហើយ។


រូបប្រៀបធៀប វាស់ប្រវែង។ (រូបថត MONOROOM.info/ D. KEO)

រួមរ័ក្សមិនដូចបំណង - ជីវិតរបស់បុរសកំសត់ បានផ្លាស់ប្ដូរ ដោយសារតែប្រវែង ... ខាតអស់២,៥សង់ទីម៉ែត្រ។ ជនជាតិកាណាដាមួយរូប បានចោទប្រកាន់មន្ទីរពេទ្យតំបន់មួយ នៃទីក្រុងម៉េងរ៉េអាល់ ថាបានបរាជ័យ​ក្នុងការវះកាត់​កែឆ្នៃលិង្គ បន្ទាប់ពីបុរសនេះមានបញ្ហាមួយ កាលពីប៉ុន្មានឆ្នាំមុន។ ពីរឆ្នាំក្រោយមក ភរិយារបស់បុរស ដែលប្រភព​មិនបានបញ្ចេញឈ្មោះ [...]

ទៅ​ថ្ងៃ​អនាគ តើ​«Galactic Cap»​ជា​ស្រោម​អនាម័យ​បែប​ថ្មី​ឬ? (vdo)

ទៅ​ថ្ងៃ​អនាគ តើ​«Galactic Cap»​ជា​ស្រោម​អនាម័យ​បែប​ថ្មី​ឬ? (vdo)

អស់លោកប្រុសៗ នឹងច្បាស់ជាសប្បាយចិត្តណាស់ ជាមួយនឹងសម្ភារៈការពារ ឆ្នៃប្រឌិតថ្មីមួយ ដែលនឹងដាក់ឲ្យ​ធ្វើ​ពាណិជ្ជកម្ម ក្នុងពេលខាងមុខ។ ប្រដាប់ការពារ មានឈ្មោះហៅថា «Galactic Cap» ដែលអ្នកផងហៅថា ជា​«ស្រោម​អនាម័យ»នោះ ទើបនឹងត្រូវបានបង្ហាញ កាលពីដើមខែមិថុនានេះ ដោយអ្នកបង្កើតរបស់វាមួយរូបនៅ​អាមេរិក ដែល​សង្ឃឹមយ៉ាងខ្លាំងថា នេះជារូបរាងថ្មីនៃស្រោមអនាម័យ សម្រាប់ថ្ងៃមុខ។


រូបនារីម្នាក់ កាន់ស្រោមអានាម័យប្រភេទចាស់។ (រូបថត ឯកសារ)

ស្រោមអនាម័យ - អ្នកបង្កើតគំនិត មកពីរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក លោក ឆាលី ផាវ័រ (Charlie Powell) ទើប​នឹង​ដាក់បង្ហាញនូវស្រោមអនាម័យមួយប្រភេទ តូចជាងគេតែស្រួលប្រើផ្ដល់ផាលសុខភាព ដែលអ្នកបង្កើតឆ្នៃមូដ រូបនេះ [...]

ស្រ្តី​មាន​ផ្ទៃ​ពោះ​បើកបរ ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ស្រ្តី​មាន​ផ្ទៃ​ពោះ​បើកបរ ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ជាទូទៅ បុរសជាប្ដីច្រើនតែមិនទុកឲ្យភរិយា ដែលមានគ៌ភរបស់ខ្លួន ធ្វើដំណើរតែឯង ឬបើករថយន្ដដោយផ្ទាល់ខ្លួន​នោះទេ។ តែជាមួយនឹងការសិក្សារបស់សមាគមវេជ្ជសាស្រ្តមួយ នៅប្រទេសកាណាដា បានបង្ហាញថា កាយវិការ​របស់​បុរស​ជាប្ដី ជា​រឿងមួយដ៏ត្រឹមត្រូវ ព្រោះដោយសារតែស្រ្តីមានផ្ទៃពោះ  អាចនឹងងាយបង្កគ្រោះថ្នាក់ចរាចរណ៏ ច្រើនជាង​ស្រ្តីដទៃទៀត។


អនាគតម្ដាយមួយរូប បើករថយន្ដ។ (រូបថ MONOROOM.info/ D.KEO)

សុខភាព - អ្នកស្រាវជ្រាវជាច្រើន ដែលមានឯកទេសខាងទារក នៅខេត្ត អនតារីយ៉ូ (Ontario) ប្រទេសកាណាដា ក្នុងអំឡុងពេល៥ឆ្នាំនៃការសិក្សា បានរកឃើញថា ស្រ្តីដែលមានផ្ទៃពោះ៦ខែ ងាយរងគ្រោះថ្នាក់ចរាចរណ៏ គំរាម​គំហែងដល់អាយុជីវិតកើនឡើង រហូតដល់៤២ភាគរយ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...