កាណាដា៖ លិង្គ​ប្រែ​«រួញខ្លី» ធ្វើ​ឲ្យ​ប្រពន្ធ​សុំ​«លែងលះ»

បុរសម្នាក់បានចោទប្រកាន់មន្ទីរពេទ្យមួយ ថាបានធ្វើឲ្យជីវិតរបស់ខ្លួនប្រែប្រួល បន្ទាប់ពីការវះកាត់កែឆ្នៃរាងកាយមួយ មិនសមតាមបំណង។ ភរិយារបស់បុរសបានសុំលែងលះ បន្ទាប់ពីបុរសរូបនេះ គ្មានលទ្ធភាពនឹងធ្វើការរួមរ័ក្ស អស់​រយៈពេលពីរឆ្នាំមកហើយ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២០ ខែមិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសម្នាក់បានចោទប្រកាន់មន្ទីរពេទ្យមួយ ថាបានធ្វើឲ្យជីវិតរបស់ខ្លួនប្រែប្រួល បន្ទាប់ពីការវះកាត់កែឆ្នៃរាងកាយមួយ មិនសមតាមបំណង។ ភរិយារបស់បុរសបានសុំលែងលះ បន្ទាប់ពីបុរសរូបនេះ គ្មានលទ្ធភាពនឹងធ្វើការរួមរ័ក្ស អស់​រយៈពេលពីរឆ្នាំមកហើយ។


រូបប្រៀបធៀប វាស់ប្រវែង។ (រូបថត MONOROOM.info/ D. KEO)

រួមរ័ក្សមិនដូចបំណង - ជីវិតរបស់បុរសកំសត់ បានផ្លាស់ប្ដូរ ដោយសារតែប្រវែង ... ខាតអស់២,៥សង់ទីម៉ែត្រ។ ជនជាតិកាណាដាមួយរូប បានចោទប្រកាន់មន្ទីរពេទ្យតំបន់មួយ នៃទីក្រុងម៉េងរ៉េអាល់ ថាបានបរាជ័យ​ក្នុងការវះកាត់​កែឆ្នៃលិង្គ បន្ទាប់ពីបុរសនេះមានបញ្ហាមួយ កាលពីប៉ុន្មានឆ្នាំមុន។ ពីរឆ្នាំក្រោយមក ភរិយារបស់បុរស ដែលប្រភព​មិនបានបញ្ចេញឈ្មោះ បានសុំលែងលះចេញពីស្វាមីខ្លួន ដោយសារតែបុរសអស់លទ្ធភាព នឹងផ្ដល់ភាពសុខស្រួល ឲ្យគាត់ នៅក្នុងពេលរួមរ័ក្ស។

បុរសបានថ្លែងប្រាប់សារព័ត៌មាន សាន់មេឌៀ (Sun Media) របស់ប្រទេសកាណាដាថា ហេតុការណ៍បានចាប់ផ្ដើម ពី​របួសមួយកើតឡើងទៅលើលិង្គរបស់គាត់ ខណៈពេលគាត់បានប្រើប្រាស់វា រួមរ័ក្សស្នេហាយ៉ាងពេញទំហឹង ក្នុង​អំឡុង​រដូវក្ដៅកាលពីឆ្នាំ២០១១កន្លងទៅ។ បន្ទាប់ពីបានដឹកទៅដល់មន្ទីរពេទ្យ បុរសរូបនេះ ត្រូវបានដាក់ឲ្យព្យាបាល នៅក្នុងលក្ខខ័ណ្ឌ«គ្រាំគ្រា»ធម្មតាមួយ ហើយមិនបានធ្វើការវះកាត់នោះទេ។

ស្លាកស្នាមជារៀងរហូត នៅលើស្បែកលិង្គ

នៅច្រើនសប្ដាហ៍ក្រោយមក បុរសដែលបាត់បង់លទ្ធភាពរួមរ័ក្សយ៉ាងអាណោចអធម បានចូលទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យជាថ្មីទៀត។ អ្វីដែលគាត់បានដឹងនោះ គឺគ្រូពេទ្យបាននិយាយប្រាប់គាត់ថា៖ «លិង្គរបស់គាត់បានបាក់»! តែ​ពាក្យថា«បាក់លិង្គ»នេះ មិនមែនចង់និយាយពីឆ្អឹងនោះទេ ព្រោះលិង្គគ្មានឆ្អឺងនោះឡើយ។ តែគឺប្រព័ន្ធដែលនាំ​ឈាម​ទៅពង្រឹក ឲ្យលិង្គងើបឡើងនោះ ត្រូវបានគ្រូពេទ្យនិយាយថា បាន«រហែក»។

ដោយសារតែហេតុនេះហើយ ទើបបុរសចាំបាច់ត្រូវធ្វើការវះកាត់ ដើម្បីកែឆ្នៃ«លិង្គ»ឲ្យមានសភាពធម្មតាឡើងវិញ។ ប៉ុន្តែផ្ទុយទៅវិញ ការវះកាត់បានបន្សល់ទុក នូវស្លាកស្នាមជាប្រចាំ នៅលើស្បែកលិង្គរបស់គាត់ និងជាពិសេស​ទៅ​ទៀតនោះ ប្រវែងលិង្គបានរួញខ្លីជាងមុន ប្រមាណជា២,៥សង់ទីម៉ែត្រ។ តាមឯកសារបណ្ដឹងឡើងទៅតុលាការ បាន​ឲ្យដឹងថា បុរសបានប្ដឹងមន្ទីរពេទ្យពីបទ«ខ្ជីខ្ជារ» ហើយសុំឲ្យមានការបង់ថ្លៃជំងឺចិត្ត ប្រមាណជាង១៥៥ ពាន់ដុល្លារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...