បាល់ទាត់ពិភពលោក៖ ក្រុមកាមើរូន ប្រកួតចាញ់គេ បែរជា«វ៉ៃគ្នាឯង» !
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមកាមើរូន បានធ្លាក់ខ្លួនទៅក្នុងសភាពដ៏ហួសចិត្តមួយ បន្ទាប់ពីខ្លួនប្រកួតចាញ់ក្រុមក្រូអាស៊ី ក្នុងពិន្ទុ០ទល់នឹង៤។ រូបភាពនៃការយកក្បាលរបស់កីឡាករ ប៊ើន័រ អាស៊ូ អេកូតូ (Benoît Assou-Ekotto) ទៅបុកកីឡាកររួមក្រុម ប៊េនចាមីន មូកាន់ចូ (Benjamin Moukandjo) បានបង្កឲ្យយកមកជជែកគ្នា យ៉ាងកក្រើកប្រព័ន្ធអ៊ិនធើណែត។
ជម្លោះនៅលើកន្លែងប្រកួត រវាងកីឡាករកាមើរូន។ (រូបថត AFP)
បាល់ទាត់ពិភពលោក - បើទោះជាប្រកួតចាញ់ដល់ទៅពីរលើក លើកទីមួយទល់នឹងម៉ិកស៊ិក (០១) និងលើកទីពីរ ទល់នឹងក្រូអាស៊ី (០៤) ធ្វើឲ្យហាលអាវជាស្ថាពរ នៅក្នុងវគ្គទាត់ជម្រុះ ក្នុងពូល A ក៏ដោយ តែក្រុមបាល់ទាត់ជម្រើសជាតិ កាមេរូន នៅតែធ្វើឲ្យគេនិយាយពីខ្លួន នៅឡើយ។
នោះគឺកីឡាករ ប៊ើន័រ អាស៊ូ អេកូតូ បានយកក្បាល ទៅបុកកីឡាកររួមក្រុម ប៊េនចាមីន មូកាន់ចូ នៅពេលក្រុមកាមើរូន ជួបប្រកួតលើកទីពីរ ជាមួយនឹងក្រុមក្រូអាស៊ី កាលពីថ្ងៃពុធមុន។
កីឡាករ ប៊េនចាមីន មូកាន់ចូ ដែលជាខ្សែបម្រើខាងឆ្វេង របស់ក្រុមកាមើរូន បានចោទប្រកាន់ កីឡាកររួមក្រុម ថានៅតែបន្តលេងបាល់ ខណៈកីឡាករកាមើរូន ម្នាក់ទៀត បានដេកដួលនៅលើដី។ ប៉ុន្តែការចោទប្រកាន់នេះ មិនត្រូវបានកីឡាករ ប៊ើន័រ អាស៊ូ អេកូតូ សប្បាយចិត្តជាមួយឡើយ ហើយបានបង្កើតឲ្យទៅជាជម្លោះមួយ រហូតដល់កីឡាករ អាស៊ូ អេកូតូ (Assou-Ekotto) ចូលមកបំបែក។
ប្រភពមួយចំនួន បានបង្ហើបទៀតថា ជម្លោះនេះបានបន្តការជជែកតឹងសរសៃករ ជាទៅទៀត នៅពេលដែលការប្រកួតបានបញ្ចប់ និងបើទោះជាកីឡាកររួមក្រុម សុំឲ្យបញ្ឈប់ក៏ដោយ។
យើងនឹងរងចាំមើល ការប្រកួតរវាងក្រុមកាមើរូន និងប្រេស៊ីល អាចនឹងបង្កើតឲ្យមានឈុតឆាកអ្វីខ្លះទៀត? តែយ៉ាងណាក៏សង្ឃឹមដែរ ថានឹងមិនមានរឿងបែបនេះកើតឡើងឡើយ៕
សូមទស្សនាវីដេអូ នៃជម្លោះដូចតទៅ៖